
ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយលោកស្រី Manuela V. Ferro អនុប្រធានធនាគារពិភព លោក ទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅស្នាក់ការកណ្តាលរបស់ធនាគារពិភពលោក នៅរសៀលថ្ងៃចន្ទ ទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋ អាមេរិក។ នៅក្នុងឱកាសនោះ លោកស្រីអនុប្រធានធនាគារពិភព លោក បានជម្រាបជូនឯកឧត្តមអគ្គលេខាធិការអាស៊ាន អំពី គំនិតផ្តួចផ្តើមនានារបស់ធនាគារពិភពលោក ពាក់ព័ន្ធនឹងការផ្លាស់ប្តូរថាមពល សន្តិសុខវាក់សាំង និងការធ្វើបរិវត្តកម្មឌីជីថល ជាដើម។
ភាគីទាំងពីរបានក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការកំពុងបន្តរវាងអាស៊ាន និងធនាគារពិភពលោក ព្រមទាំងបានរិះរកវិស័យថ្មីៗដែលជាធ្វើកិច្ចសហការជាមួយគ្នាបាន។


