តាមរយៈកិច្ចប្រជុំកំពូលរដ្ឋមន្ត្រីការបរទេសអាស៊ាន-អាមេរិក តាមរយៈវីដេអូខនហ្វើរ៉េន នៅថ្ងៃនេះ ប្រមុខការទូតអាស៊ាន និងអាមេរិក បានឯកភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាលសាធារណៈរវាងអាស៊ាន និងអាមេរិក ជាពិសេសក្នុងការឆ្លើយតបទៅនឹងកូវីដ១៩ តាមរយៈការគាំទ្រគ្នាទៅវិញទៅមក និងការចូលរួមថ្នាក់ខ្ពស់។ អាមេរិកបានផ្តល់ថវិកា៣៥លានដុល្លារអាមេរិក ក្នុងការគាំទ្រវិស័យសុខាភិបាលសាធារណៈរបស់អាស៊ាន។






