ឯ.ឧ សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខា ភិបា លកម្ពុជា នាំយកអំណោយម៉ាសជាង២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់ រាជរដ្ឋាភិបាលកម្ពុជា ទៅប្រគល់ជូនរ ដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបថា អំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនរដ្ឋាភិបាលមីយ៉ាន់ ម៉ារួមមានដូចជា៖ ម៉ាសចំនួន២លាន ម៉ាសក្រណាត់១ម៉ឺន ម៉ាស N95 ចំនួន២ម៉ឺន វែនតាសុវត្ថិ ភាព ចំនួន២ម៉ឺន សំ លៀកបំពាក់សុវត្ថិភាព សម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន២ម៉ឺនឈុត ម៉ាស៊ីនវាស់កំដៅ ចំនួន៥០០ របាំងមុខចំនួន២ម៉ឺន ឧបករណ៍ជំនួយការដក ដង្ហើម សម្រាប់ប្រពោធនកម្ម ចំនួន២០ ទូរទស្សន៍តាមដានសុខ ភាពអ្នកជំងឺ និងសម្ភារបន្ទាប់បន្សំម៉ូឌែល Vista ១២០ ចំនួន២០, ម្សៅថ្នាំបាញ់សម្លាប់មេរោគ ២៥គីឡូ ក្រាមក្នុង១ធុង (ក្លរ៉ាមីនប្រភេទB) ៥០០កេស, ស្បែកជើងក៏វែងសុវត្ថិភាព១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់គូ។
កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតជូនលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋសាធារណរដ្ឋសភាពមីយ៉ាន់ម៉ា ដោយសម្តេចតេជោ សម្រេចផ្តល់នូវអំណោយម៉ាសចំនួន២លាន និងសម្ភារវេជ្ជសាស្ត្រមួយចំនួនទៀត ជូនដល់រដ្ឋាភិបាល និងប្រជាជនមីយ៉ាន់ម៉ា។
កាលពីម្សិលមិញ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែន សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះបីកម្ពុជាក្រ ប៉ុន្តែកម្ពុជាមានបេះដូងធំ សម្រាប់ជួយគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសសមាជិកអាស៊ានដូចគ្នា។ បើតាមសម្ដេចតេជោ អំណោយជាម៉ាស់ និងសម្ភារៈវេជ្ជសាស្រ្ត គិតជាទឹកប្រាក់ប្រមាណជាង ២ លានដុល្លារអាមេរិក៕






