អំឡុងពេលកម្មករ កម្មការិនី ប្រឈមនឹងការផ្អាកការងារបណ្ដោះអាសន្ន សម្តេចតេជោ ហ៊ុន សែន បានស្នើរោងចក្រកុំលុបចោលកិច្ចសន្យាការងារជាមួយកម្មករ។
ជាមួយគ្នានេះ ស្ថាប័នមីក្រូហិរញ្ញវត្ថុ គួរលើកលែងការប្រាក់សម្រាប់កម្មករដែលព្យួរការងារ។ បើតាមការបញ្ជាក់របស់សមនតេចតេជោ ចំនួនកម្មករមានមិនដល់ ២ម៉ឺននាក់ទេ ដែលរងផលប៉ះពាល់ពីកម្ចីហិរញ្ញវត្ថុ។ ក្រៅពីធនាគារម្ចាស់បុរី ដែលកម្មករបង់រំលោះផ្ទះ ក៏ត្រូវពន្យាការបង់ការប្រាក់ដូចគ្នាដែរ៕






