
សេវាកម្ម សារព័ត៌មានរបស់រដ្ឋាភិបាលអ៊ុយក្រែន បានរាយការណ៍ថា ប្រទេសអ៊ុយក្រែន បានទទួលប្រាក់ចំនួន ៦ពាន់លានអឺរ៉ូ ក្នុងការគាំទ្រថវិកាផ្ទាល់ពីសហភាពអឺរ៉ុប (EU) រហូតមកដល់ពេលនេះ។
អ៊ុយក្រែន បានទទួលជំនួយទីបីនៃជំនួយម៉ាក្រូហិរញ្ញវត្ថុទ្រង់ទ្រាយធំរបស់សហភាពអឺរ៉ុប (MFA) ដែលមានតម្លៃ ១.៥ពាន់លានអឺរ៉ូ កាលពីថ្ងៃអង្គារ ដើម្បីគ្របដណ្តប់តម្រូវការថវិកាបន្ទាន់។
អ៊ុយក្រែនបានទទួលប្រាក់ឧបត្ថម្ភដំបូងចំនួន៣ពាន់លានអឺរ៉ូ នៅក្នុងខែមករា និងលើកទីពីរចំនួន ១.៥ពាន់លានអឺរ៉ូ នៅក្នុងខែមីនា។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន សឺហ៊ី ម៉ាឆេនកូ បាននិយាយថា ការគាំទ្ររបស់ EU នឹងជួយរដ្ឋាភិបាលអ៊ុយក្រែន ក្នុងការអនុវត្តថវិការបស់ប្រទេស ទាន់ពេលវេលា និងពេញលេញ។
លើសពីនេះ ក្រោម MFA សហភាពអឺរ៉ុបគ្រោងនឹងផ្តល់ហិរញ្ញប្បទានសម្បទានសរុបចំនួន ១៨ពាន់លានអឺរ៉ូដល់អ៊ុយក្រែនក្នុងឆ្នាំ ២០២៣នេះផងដែរ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ

