BBC: ប្រទេសអ៊ុយក្រែនបាននិយាយថា ខ្លួនបានដណ្តើមយកទឹកដីជាង ១,០០០ គីឡូម៉ែត្រ នៅភាគខាងត្បូង និងខាងកើតរបស់ខ្លួនពីប្រទេស រុស្ស៊ីកាលពីសប្តាហ៍មុន។ប្រធានាធិបតី វ៉ុលឡូឌីមៀរ ហ្សេលេនស្គី បាននិយាយថា ការតាំងទីលំនៅជាង ៣០ត្រូវបាន “រំដោះ” នៅក្នុងតំបន់ ខាគីវ។ មន្ត្រីរបស់រុស្ស៊ីប្រចាំ តំបន់ នេះក៏បានទទួលស្គាល់ថា កងកម្លាំងអ៊ុយក្រែន បានទទួលជ័យជម្នះ ដ៏សំខាន់នេះផងដែរ។ យោងតាមការវិភាគដោយវិទ្យាស្ថានសិក្សាអំពីសង្គ្រាម កងទ័ពរបស់ទីក្រុងគៀវ មានចម្ងាយត្រឹមតែ១៥គីឡូម៉ែត្រ ពីខបពីអាង (Kupiansk) ដែលជាកន្លែងប្រសព្វផ្លូវរថភ្លើងដ៏សំខាន់ដែលទីក្រុងម៉ូស្គូបានប្រើប្រាស់ដើម្បីផ្គត់ផ្គង់កងទ័ពរបស់ខ្លួននៅលើសមរភូមិ។
រុស្សីត្រូវបានគេជឿថានឹងបញ្ជូនកម្លាំងបន្ថែមទៅកាន់តំបន់ទាំងផ្លូវគោក និងតាមផ្លូវអាកាស ដោយប្រើឧទ្ធម្ភាគចក្រដឹកជញ្ជូនខ្នាតយក្ស Mi-26 ដែលនីមួយៗអាចផ្ទុកទាហានបាន៨០នាក់។ ការវាយលុកនៅភាគអាគ្នេយ៍នៃទីក្រុង (ខាកូវ)Kharkov ក៏នឹងនាំកងទ័ពអ៊ុយក្រែន ខិតទៅជិតតំបន់ភាគខាងកើតនៃទីក្រុង (ដូណេតស្ក៍) Donetsk ដែលរុស្ស៊ីបានរក្សាការគ្រប់គ្រងយោធាយ៉ាងច្រើនចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមកាលពីប្រាំមួយខែមុនផងដែរ៕
ប្រែសម្រួលដោយ: Chor Nga






