(អន្តរជាតិ)៖ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២០នេះ បានចុះផ្សាយថា បើយោងតាមតួរលេខចេញពីក្រសួងសុខាភិបាលអង់គ្លេស បានឲ្យដឹងថា ចំនួនអ្នកឆ្លងវីរុសកូវីដ១៩ ក្នុងប្រទេសសរុបបានកើនដល់ ៩,៥២៩ករណី និង ៤៦៣នាក់ស្លាប់។គួររម្លឹកផងដែរថា កាលពីម្សិលមិញនេះ អង់គ្លេសបានរកឃើញករណីឆ្លងថ្មីនៃវីរុសកូវីដ១៩រហូតដល់ ១,៤៥២ករណី។
បច្ចុប្បន្នក្រុមជំនាញសុខាភិបាលអង់គ្លេស កំពុងតែបង្កើនការធ្វើតេស្តរកអ្នកផ្ទុក COVID-19 ឲ្យបានកាន់តែខ្លាំងក្លាជាងមុន យ៉ាងហោចណាស់ក៏ឲ្យបាន ២៥,០០០នាក់ក្នុងមួយថ្ងៃដែរ។
គួរបញ្ជាក់តាមអាជ្ញាធរអង់គ្លេសថា ម៉ាសសរុបចំនួនជាង ១៥លានម៉ាស ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនានាទូទាំងប្រទេសហើយ។
ទាំងអង់គ្លេស និងបណ្តាប្រទេសអឺរ៉ុបផ្សេងៗទៀត នៅតែគ្មានសញ្ញាបង្ហាញអំពី ភាពធូរស្រាលនៅឡើយទេ ចំពោះការរីករាតត្បាតនៃវីរុសកូរ៉ូណាថ្មី (COVID-19)៕





