
អ្នកតាំងលំនៅអ៊ីស្រាអែល យ៉ាងហោចណាស់ ៤០០ នាក់ បានបើកការវាយប្រហារ លើភូមិប៉ាឡេស្ទីន នៅ ណាភ្លើស (Nablus) រួមទាំង ហាវ៉ារ៉ា (Hawara) កាលពីថ្ងៃទី ២៦ ខែកុម្ភៈ។ ក្នុងការវាយប្រហារនេះ បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និងរាប់រយនាក់ ផ្សេង ទៀតបានរងរបួស។
ក្រុមអ្នកតាំងលំនៅបានដុតផ្ទះជាង ៣០ខ្នង និងរថយន្តជាង១០០ គ្រឿង ខណៈកំពុងវាយលុកជនជាតិប៉ាឡេស្ទីន ដោយប្រើដែក និងថ្ម។
យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានឲ្យដឹងថា អ្នកតាំងលំនៅចំនួន ៦ នាក់ត្រូវបានចាប់ខ្លួនផងដែរ។
នៅថ្ងៃទី១ ខែមីនា រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់អ៊ីស្រាអែលដែលទទួលខុសត្រូវផងដែរ សម្រាប់រដ្ឋបាលស៊ីវិលនៅតំបន់ វែស ប៊ែង បានសំណូមអោយបញ្ចប់នូវរឿងរ៉ាវនេះ៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង


