
(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរា ៥០គ្រួសារ ចំនួន៥ឃុំ រួមមាន៖ឃុ៖ទួលពង្រ,អូរសំព័រ,ម៉ាឡៃ,អរស្រឡៅ និងឃុំបឹងបេង ក្នុងស្រុកម៉ាឡៃ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ បានទទួលអំណោយពី ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្តចុះជួយស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។
លោក អែម សុខា អភិបាលស្រុម៉ាឡៃ បានមានប្រសាសន៍ថា៖ ក្រោយពីរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ដែលមិនអាចចេញទៅប្រកបរបរនៅឆ្ងាយបាននោះ បងប្អូនប្រជាពលរដ្ឋត្រូវធ្វើការដាំដុះបន្លែរបង្ការ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយបើបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សារនោះ ជាពិសេសបងប្អូនប្រពលរដ្ឋខ្វះដើមទុញ និងបង្កើនការដាំដុះបន្ថែម អាចធ្វើការកម្ចី មូលនិធិរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន YLP ក្រោម១ពាន់ដុល្លា ដែលអត្រាការប្រាក់ទាបត្រឹមតែ ២% គិតពីចំនួនខែក្នុងមួយលើក និងបើ១ពាន់ដុល្លាឡើងជាមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលអត្រាការប្រាក់ក្នុង១ឆ្នាំ៦% ស្មើរនឹង០.៥% សម្រាប់អោយបងប្អូនប្រជាពលរដ្ឋកម្ចី។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការគិតគូរ និងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់គឺរាជរដ្ឋាភិបាលកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាមួយស្លាប់ដោយសារអត់អាហារនោះទេ។ ជាក់ស្តែង អំណោយថ្ងៃនេះវាមិនបានបំពេញនូវតម្រូវការរបស់ពួកបានរហូតនោះទេ គ្រាន់តែជួយសម្រាលដល់ជីវភាពរស់នៅជូនដល់គាត់ បានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយគ្រា។
ឯកឧត្តម ប៉ាល់ សំអឿន បានធ្
វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ។
ជាពិសេស ក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងវីរុសកូវីដ-១៩ ដោយយើងមិនត្រូវធ្វែសប្រហែស ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។
ម៉្យាងវិញទៀត សូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ជាប្រចាំ។ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរាចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ២០គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១០កំប៉ុង និងសាប៊ូ២ដុំ៕
អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្តនាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន៥០គ្រួសារ ក្នុងស្រុកម៉ាឡៃ(ខេត្តបន្ទាយមានជ័យ,ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរា ៥០គ្រួសារ ចំនួន៥ឃុំ រួមមាន៖ឃុ៖ទួលពង្រ,អូរសំព័រ,ម៉ាឡៃ,អរស្រឡៅ និងឃុំបឹងបេង ក្នុងស្រុកម៉ាឡៃ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ បានទទួលអំណោយពី ឯកឧត្តម ប៉ាល់ សំអឿន លោកជំទាវ នួម សុភ័ណ អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ និងក្រុមការងារខេត្តចុះជួយស្រុកម៉ាឡៃ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០។ លោក អែម សុខា អភិបាលស្រុម៉ាឡៃ បានមានប្រសាសន៍ថា៖ ក្រោយពីរងផលប៉ះពាល់ដោយសារការរីករាលដាលជាសកល នៃជំងឺកូវីដ-១៩ ដែលមិនអាចចេញទៅប្រកបរបរនៅឆ្ងាយបាននោះ បងប្អូនប្រជាពលរដ្ឋត្រូវធ្វើការដាំដុះបន្លែរបង្ការ ឬចិញ្ចឹមសត្វសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ ហើយបើបងប្អូនដែលចង់ដាំបន្លែ និងចិញ្ចឹមសត្វ សម្រាប់បង្កើនសេដ្ឋកិច្ចគ្រួសារ និងបំពេញតម្រូវការទីផ្សារនោះ ជាពិសេសបងប្អូនប្រពលរដ្ឋខ្វះដើមទុញ និងបង្កើនការដាំដុះបន្ថែម អាចធ្វើការកម្ចី មូលនិធិរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន YLP ក្រោម១ពាន់ដុល្លា ដែលអត្រាការប្រាក់ទាបត្រឹមតែ ២% គិតពីចំនួនខែក្នុងមួយលើក និងបើ១ពាន់ដុល្លាឡើងជាមូលនិធិរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដែលអត្រាការប្រាក់ក្នុង១ឆ្នាំ៦% ស្មើរនឹង០.៥% សម្រាប់អោយបងប្អូនប្រជាពលរដ្ឋកម្ចី។ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្រ្តមណ្ឌខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍លើកឡើងថា៖ ដោយមានការគិតគូរ និងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្រោមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់គឺរាជរដ្ឋាភិបាលកម្ពុជា មិនទុកអោយប្រជាពលរដ្ឋណាមួយស្លាប់ដោយសារអត់អាហារនោះទេ។ ជាក់ស្តែង អំណោយថ្ងៃនេះវាមិនបានបំពេញនូវតម្រូវការរបស់ពួកបានរហូតនោះទេ គ្រាន់តែជួយសម្រាលដល់ជីវភាពរស់នៅជូនដល់គាត់ បានតែមួយរយៈពេលក្នុងការផ្គត់ផ្គង់ជីវភាពគ្រួសារបានមួយគ្រា។ឯកឧត្តម ប៉ាល់ សំអឿន បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់នៅមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នជាប់ជានិច្ចជាមួយនឹងជំងឺឆ្លងកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាពិសេស ក្នុងសភាពការដែលយើងទាំងអស់គ្នាបាន និងកំពុងបន្តរួមគ្នាប្រយុទ្ធ ប្រឆាំងការឆ្លងរីករាលដាលនឹងវីរុសកូវីដ-១៩ ដោយយើងមិនត្រូវធ្វែសប្រហែស ត្រូវអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ម៉្យាងវិញទៀត សូមរក្សាអនាម័យល្អ ដូចជាឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកស្អាត ឬអាល់កុល ឬទឹកជែលលាងដៃឱ្យបានញឹកញាប់ជាប្រចាំ។ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត់ស្បៀង និងចាស់ជរាចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារទទួលបាន៖អង្ករ២០គីឡូក្រាម,មី១កេស,ទឹកត្រី១យួរ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១០កំប៉ុង និងសាប៊ូ២ដុំ៕ណុប រក្សា
Posted by SEATV News 24 Hours on Wednesday, 17 June 2020