ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា លោក អួង វិបុល បានលើកឡើងថា លោកមិន ទាន់បានទទួលព័ត៌មាន ពាក់ព័ន្ធព្រះសង្ឃមួយអង្គ ដែលលេចធ្លាយវិដេអូប្រលែងលេងយ៉ាងស្រើប ស្រាសជាមួយស្រីស្នេហ៍ នៅលើបណ្តាញទំនាក់ ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ប៉ុន្តែទោះបីជាយ៉ាងណា លោកអះអាងថា លោកកំពុងទាក់ទង និង ស្រាវជ្រាវលើបញ្ហានេះហើយ ។
ព្រះសង្ឃអង្គនោះ ត្រូវបានអ្នកលេងហ្វេសប៊ុកចែកចាយតគ្នាថា មានព្រះនាម ស្រិល សុវណ្ណា ចៅ អធិការវត្តភ្នំបាក់លើ ស្ថិតក្នុងខេត្តបន្ទាយមានជ័យ។
លោក អួង វិបុល បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល យ៉ាងខ្លីនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨នេះថា “ពូដូចអត់ទាន់ដឹងក្មួយ ពាក់ព័ន្ធព័ត៌មានហ្នឹង ចាំមើលពូទាក់ទងទៅខាងជំនាញ ទៅខាងនាយកដ្ឋាន កិច្ចការព្រះពុទ្ធ សាសនា” ។
សូមបញ្ជាក់ថា ទាក់ទិននិងការបែកធ្លាយ វីដេអូស្និតស្នាលជាមួយស្រីស្នេហ៍នេះដែរ ត្រូវបានអ្នកលេង បណ្ដាសង្គម ហ្វេសប៊ុក ចែករំលែកតៗគ្នា និងកំពុងតែធ្វើឲ្យកក្រើកពេញហ្វេសប៊ុកផងដែរ ដូច្នេះពួកគេ កំពុងមើលចំណាត់ការរបស់ ក្រសួងចំពោះព្រះសង្ឃអង្គនេះ ដើម្បីកុំឲ្យតម្លៃនៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ៕






