ភ្នំពេញ៖ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ឲ្យដឹងថា ករណីដែលរកឃើញវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ជាបុរសមកពីប្រទេសហ្វីលីពីន និងស្ត្រីមកពីសហរដ្ឋអាមេរិច គឺមិនមែនជារលកទី២នោះទេ តែជាករណីនាំចូល។
លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ថា រហូតមកដល់ព្រឹកថ្ងៃទី២៦ ខែឧសភា អ្នកជំងឺចំនួន២នាក់ កំពុងសម្រាកក្នុងមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត យ៉ាងយកចិត្តទុកដាក់។
គិតមកដល់ ពេលនេះកម្ពុជាមានករណីឆ្លងកូវីដ១៩ ចំនួន១២៥ករណី ដែល ១២២នាក់បានព្យាបាលជាសះស្បើយ និងមិនមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ៕





