
អាកាសឥណ្ឌា បាននាំយកសាកសពកម្មករចំនួន ៤៥នាក់ ដែលត្រូវបានបាត់បង់ជីវិតក្នុងភ្លើងឆេះនៅប្រទេសគុយវ៉ែតមកវិញ។អគ្គីភ័យបានឆាបឆេះកាលពីថ្ងៃពុធនៅឯអគារលំនៅដ្ឋានក្នុងទីក្រុង Mangaf ដែលមានកម្មករឥណ្ឌា ១៧៦ នាក់រស់នៅ។
មនុស្សចំនួន ៥០នាក់បានស្លាប់នៅក្នុងអគ្គីភ័យ ក្នុងនោះមាន ៤៥នាក់មកពីប្រទេសឥណ្ឌា និងបីនាក់មកពីប្រទេសហ្វីលីពីន។ ជើងហោះហើរនេះបានចុះចតនៅទីក្រុង Kochi នៃរដ្ឋ Kerala នៅព្រឹកថ្ងៃសុក្រ ជាកន្លែងដែលសាកសពកម្មករមកពីរដ្ឋភាគខាងត្បូងនៃប្រទេសឥណ្ឌានឹងត្រូវប្រគល់ឱ្យអាជ្ញាធរ ហើយបន្ទាប់មកបន្តទៅទីក្រុងដេលី។
រដ្ឋាភិបាលរដ្ឋ និងសហព័ន្ធបានប្រកាសផ្តល់សំណងដល់គ្រួសារអ្នកដែលបានស្លាប់ក្នុងអគ្គីភ័យ ។ ពីរភាគបីនៃចំនួនប្រជាជនគុយវ៉ែតគឺជាពលករបរទេស ហើយប្រទេសនេះពឹង ផ្អែកយ៉ាងខ្លាំងលើពលកម្មចំណាកស្រុក ជាពិសេសក្នុងវិស័យសំណង់ និងក្នុងស្រុក៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច

