អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានស្នើឲ្យក្រុមហ៊ុនសាងសង់ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខត្តព្រះសីហនុ ពន្លឿនការ សាងសង់ផ្លូវឆ្លងកាត់ចំការកៅស៊ូ និងដូងប្រេងរបស់ លោក ដើម្បីឲ្យកម្មករ អាចឆ្លងកាត់ទៅថែទាំ និងប្រមូល ផលដូងប្រេងរបស់លោក។
ផ្លូវល្បឿនលឿន ពីភ្នំពេញ ទៅខត្តព្រះសីហនុ ត្រូវបានសាងសង់ ដោយឆ្លងកាត់តាមចំការ កៅស៊ូ និងចំការដូងប្រេងរបស់លោក ចំពាក់កណ្តាល ដែលធ្វើឲ្យបុគ្គលិក កម្មករប្រជាជនមិនអាចធ្វើចរាចរណ៍ទៅមក ដេីម្បីថែទាំប្រមូលផលដំណាំ។
អ្នកឧកញ៉ា ម៉ុង ឬទ្ធី បានសរសេរនៅលើហ្វេសប៊ុកថា តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនសុំជួបលោក ដេីម្បីពិភាក្សាគ្នាជាច្រេីនលេីក លោកមិនដែលជំទាស់ និងសំណូមពរពួកគាត់ម្តងណានោះទេ។ លោកមិនយល់ទាស់ និងការអភិវឌ្ឍន៍នេះទេ បប៉ុន្តែលោកតម្រូវឲ្យក្រុមហ៊ុន ត្រូវសាង សង់ផ្លូវឆ្លងកាត់អោយលោកវិញ ដែលមានទទឹងតូចបំផុត១៣ម៉ែត្រ កំពស់យ៉ាងទាបបំផុត៥ម៉ែត្រ និងជាផ្លូវដែលអាចប្រេីប្រាស់បានដោយសុវត្ថិភាព ហើយក្រុមហ៊ុន ក៏បានយល់ ព្រមនៅចំពោះមុខមន្ត្រីក្រសួងសាធារណការ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ឯកឧត្តមឧកញ៉ា ម៉ុង ឬទ្ធី បានរៀបរាប់ថា នៅក្រោយ ពេលផ្លូវល្បឿនលឿន ត្រូវបានស្ថាបនារួចរាល់ ព្រមទាំងបានដំណេីរការ នៅឡេីយតែមិនទាន់មកអនុវត្តតាមការសន្យាអោយបានត្រឹមត្រូវ។
កាលពីព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿន បានទៅជួបជជាមួយ តំណាងក្រុមហ៊ុនលោក ដេីម្បីពិនិត្យដល់ទីកន្លែង និងពិភាក្សាគ្នា រកដំណោះស្រាយ លេីកិច្ចការងារនេះជាលទ្ធ ផល តំណាងក្រុមហ៊ុនផ្លូវល្បឿនលឿនឆ្លេីយ ថា ពេលនេះក្រុមហ៊ុនគាត់អត់មានថវិកា ដេីម្បីមកបង្ហេីយ ការងារនេះទេ បេីនៅតែទាមទារអោយក្រុមហ៊ុនគាត់ធ្វេីអោយ គាត់មានតែត្រូវឆ្លងយោបល់ទៅបេកាំងសិន តែមិនដឹងថា បានចម្លេីយមកវិញពេលណានោះទេ ។
យ៉ាងណាក៏ដោយ ដេីម្បីកុំអោយរាំងស្ទះដល់ដំណេីរការអាជីវកម្មរបស់ក្ក្រុមហ៊ុលោក មានតែសម្រេចចិត្តសាង សង់ដោយខ្លួនឯងសិន។
បេីថ្ងៃក្រោយក្រុមហ៊ុនផ្លូវល្បឿនលឿនរកចំណូលបាន ពិតជាជួយចេញចេញអោយវិញមិនខានឡើយ។ លោក ប៉ាន់ស្មានថា នឹងត្រូវចំណាយថវិកា អស់ប្រមាណជាងមួយលានដុល្លារ សហរដ្ឋអាមេរិក៕






