ខេត្តកំពង់ស្ពឺ ៖ យុវជនឈាមរាវម្នាក់ ត្រូវបាននគរបាលក្រុងច្បារមនធ្វើការឃាត់ខ្លួន ដោយសារតែឪពុកស្តីប្រដៅរឿងដើរលេងជាមួយមិត្តភក្តិបាត់ៗពីផ្ទះ មិនជួយធ្វើការងារផ្ទះសោះ ធំហើយនៅដេកស៊ីអោយឪពុកម្តាយចិញ្ចឹម ស្រាប់តែលោកកូនខឹងខ្លាំង ស្ទុះទៅទាញដំបងវាយសន្ធាប់មកលើឪពុក បណ្តាលអោយរងរបួសបែកក្បាល។ ដោយទ្រាំនឹងទង្វើរបស់លោកកូនមិនបាន សាច់ញាតិបានប្តឹងអោយនគរបាលឃាត់ កាលពីវេលាម៉ោង ០១និង៣០នាទីរសៀល ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងភូមិកាត់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
តាមសម្តីរបស់មន្ត្រីនគរបាលក្រុងច្បារមន បាននិយាយអោយដឹងថា មានប្រជាពលរដ្ឋបានរាយការណ៍មកថា មានករណីអំពេីហឹង្សារក្នុងគ្រួសារមួយ បានកើតទ្បើងនៅភូមិកាប់ទូក សង្កាត់កណ្តោលដុំ ក្រុងច្បារមន បង្កឡើងដោយកូន យកដំបងវាយទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលអោយរងរបួសបែកក្បាល។
នគរបាលបានបន្តទៀតថា យុវជនជាកូន និងជាជនដៃដល់ល្មើស មានឈ្មោះ មីត ហ្វីលីន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ដើរលេងមិនសូវចូលផ្ទះសោះ ដោយឪពុកបានស្តីប្រដៅណែនាំតិចតួច កើតចិត្តខ្លាំង ខឹងក៏បានស្ទុះទៅយកដំបងវាយទៅលើឪពុករបស់ខ្លួនជរាណាស់ទៅហើយ មានឈ្មោះម៉ាត់ សាលី អាយុ៦៣ឆ្នាំ មានទីលំនៅភូមិកាប់ទូក បណ្ដាលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បណ្តាលអោយរងរបួសបែកក្បាលខាងឆ្វេងង និងបាក់ដៃខាងឆ្វេង ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកជនល្មើសឃាត់ខ្លួន ទៅធ្វើការសួរនាំដើម្បី កសាងសំណុំរឿង នៅអធិការនគរបាលក្រុងតាមនិតិវិធី៕ អ៊ុ ណូន






