នៅព្រឹកថ្ងៃព្រហស្បតិ៍ ៥ រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Serob Bejanyan ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋអាមេនីប្រចាំអាស៊ាន បានជូនសារតាំង ដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។
នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានគូសបញ្ជាក់ពីតម្រូវការដើម្បីរិះរកសក្តានុពល ដើម្បីសហការបន្ថែមទៀតរវាងអាស៊ាន និងអាមេនី ហើយទន្ទឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលមានប្រយោជន៍រួម។






