
នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តម Mpetjane Kgaogelo Lekgoro ឯកអគ្គរដ្ឋទូតជ្រើសតាំងនៃសាធារណរដ្ឋអាហ្វ្រិកខាងត្បូងប្រចាំអាស៊ាន បានជូនសារតាំងដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងពិធីជូនសាតាំងនោះ ភាគីទាំងពីរបានបង្ហាញពីការប្តេជ្ញាចិត្តធ្វើការជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងអាស៊ាន និងអាហ្វ្រិកខាងត្បូង ជាពិសេស នៅក្រោមភាពជាដៃគូសន្ទាតាមវិស័យអាស៊ាន-អាហ្វ្រិកខាងត្បូង នាពេលបច្ចុប្បន្ន។




