នៅរសៀលថ្ងៃសុក្រ ៣ រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២៣ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់កាសែត The Economist របស់អង់គ្លេស។
ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានចែករំលែកនូវទស្សនៈវិស័យស្តីពីអាទិភាពបច្ចុប្បន្នរបស់អាស៊ាន ការងើបឡើងវិញផ្នែកសេដ្ឋកិច្ចក្រោយពីជំងឺរាតត្បាត ព្រមទាំងបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។






