
នៅរសៀលថ្ងៃចន្ទ ៤ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី សហរដ្ឋអាមេរិក ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយគណៈកម្មាធិការអាស៊ានប្រចាំនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការ ស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន និងទំនាក់ទំនងអាស៊ាន-សហរដ្ឋអាមេរិក។ ឯកឧត្តម ក៏បានថ្លែងអំណរគុណ ចំពោះតួនាទីដ៏សំខាន់របស់គណៈកម្មាធិការនេះ ក្នុងការជួយជំរុញភាពជាដៃគូអាស៊ាន-សហរដ្ឋអាមេរិក។



