
នៅព្រឹកថ្ងៃចន្ទ ១១ រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៣ នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់ខ្លឹមសារសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលបានប្រព្រឹត្តទៅពីថ្ងៃទី ៨-១១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឡាប៊ួន បាចូ ជូនដល់ក្រុមអង្គទូត និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអន្តរជាតិ។



