ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃអង្គារទី ៣០ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការវាយតម្លៃសម្រាប់ពានរង្វាន់អាស៊ានឆ្នាំ២០២៣ ដើម្បីពិនិត្យមើល និងវាយតម្លៃរកជ័យលាភីសម្រាប់ឆ្នាំ២០២៣។ សូមជម្រាបថា គណៈកម្មាធិការវាយតម្លៃឆ្នាំ២០២៣ នេះ រួមមាន
(១) ឯកឧត្តម តាន់ស្រ៊ី អាជីត សីង អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ១៩៩៣- ១៩៩៧ មកពីប្រទេសម៉ាឡេស៊ី
(២) ឯកឧត្តម អ៊ុង កេងយ៉ុង អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ ២០០៣-២០០៧ មកពីប្រទេសសិង្ហបុរិ
(៣) ឯកឧត្តម ឡេ លួងមិញ អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ២០១៣-២០១៧
(៤) ឯកឧត្តម ដាតុ លឹម ចុកហ៊ុយ អតីតអគ្គលេខាធិការអាស៊ានពីឆ្នាំ២០១៨-២០២២ និង
(៥) ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ានបច្ចុប្បន្ន។






