នៅព្រឹកថ្ងៃសៅរ៍ ២ រោច ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលថ្លែងសន្ទរកថាបើក ក្នុងវេទិកាវិនិយោគអាស៊ាន។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកពីសារៈសំខាន់សម្រាប់ឱ្យអាស៊ានសម្របសម្រួល ការវិនិយោគ ដែលឆ្លើយតបនឹងការបម្រែបម្រួលអាកាសធាតុ និងចូលរួមចំណែកក្នុងការពង្រឹងការវិនិយោគបៃតង។
វេទិកានេះ មានការចូលរួមពីបណ្តារដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់នៃប្រទេសសមាជិកអាស៊ាន តំណាងពីអង្គការអន្តរជាតិ ក្រុមប្រឹក្សាធុរកិច្ច និងសភាពាណិជ្ជកម្ម និងវិស័យឯកជន។






