នៅព្រឹកថ្ងៃពុធ ១២ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០២៤ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយលោក Cui Zhicheng អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន China General Technology (Group) Holding Co., Ltd. ។
នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើការជំរុញនវានុវត្តបច្ចេកវិទ្យា កិច្ចសហប្រតិបត្តិការលើផ្នែកវេជ្ជសាស្ត្រ និងសុខាភិបាល ព្រមទាំងវិស័យមួយចំនួនទៀត នៅក្នុងអាស៊ាន តាមរយៈកិច្ចសហប្រតិបត្តិការដែលត្រូវបានពង្រឹង រវាងអាស៊ាន និងចិន។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឲ្យក្រុមហ៊ុនពង្រីកបណ្ដាញរបស់ខ្លួន ហើយធ្វើការវិនិយោគបន្ថែមទៀតនៅក្នុងតំបន់អាស៊ាន។






