
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Hjayceelyn M. Quintana តំណាងអចិន្ត្រៃយ៍ហ្វីលីពីនប្រចាំអាស៊ាន បានចូលជម្រាបលា ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក្នុងឱកាសដែលលោកជំទាវបញ្ចប់បេសកកម្មការទូត។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់លោកជំទាវ នៅក្នុងគណៈកម្មាធិការតំណាងអចិន្តៃ្រយ៍ប្រចាំអាស៊ាន (CPR) ក៏ដូចជា កិច្ចខិតខំប្រឹងប្រែងរបស់លោកជំទាវ ក្នុងរយៈពេលហ្វីលីពីនធ្វើជាប្រទេសសម្របសម្រួលនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប។
ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ថា នឹងបន្តផ្តល់ការគាំទ្រដល់អ្នកមកជំនួសលោកជំទាវ ព្រមទាំងស្ថានបេសកកម្មហ្វីលីពីនប្រចាំអាស៊ានផងដែរ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានជូនពរឱ្យលោកជំទាវ ទទួលបានជោគជ័យនៅក្នុងតួនាទីនាពេលអនាគតរបស់គាត់





