
នៅព្រឹកថ្ងៃចន្ទ ៥ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានលើកទី ២៤។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីវឌ្ឍនភាព និងលទ្ធផលនៃគំនិតផ្តួចផ្តើមនានារបស់សហគមន៍សេដ្ឋកិច្ចអាស៊ាន ជាពិសេស ដើម្បីត្រៀមសម្រាប់កិច្ចប្រជុំកំពូល និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលខាងមុខ ក៏ដូចជា ការវិវត្តន៍ជាសកលពេលបច្ចុប្បន្ន ដោយផ្តោតលើការជាប់ពាក់ព័ន្ធ និងការជះឥទ្ធិពលដល់តំបន់។

