តបតាមការអញ្ជើញរបស់ឯកឧត្តម Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចការងារនៅប្រទេសថៃ។
នៅព្រឹកថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Tawee Sodsong រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រថៃ។
កិច្ចពិភាក្សាបានផ្តោតលើតួនាទីបុរេសកម្មរបស់ប្រទេសថៃ ក្នុងការអនុវត្តច្បាប់អាស៊ាន និងវិស័យយុត្តិធម៌ នៅក្រោមយន្តការកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) និងកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងគ្រឿងញៀន (AMMD) ព្រមទាំង កិច្ចប្រជុំរដ្ឋមន្ត្រីច្បាប់អាស៊ានផងដែរ។






