
នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងបាងកក ប្រទេសថៃ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខា ធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dohyun Kang អនុរដ្ឋមន្ត្រីវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍របស់សាធារណរដ្ឋកូរ៉េ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោតសរសើរសាធារណរដ្ឋកូរ៉េសម្រាប់ការជួយគាំទ្រឥតងាករេដល់អាស៊ាន ក្នុងវិស័យសេដ្ឋកិច្ចឌីជីថល រួមទាំង ពាណិជ្ជកម្មតាមអ៊ីនធឺរណែត ទិន្នន័យបើកចំហរ នវានុវត្តន៍ទិន្នន័យ និងសន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត ដើម្បីជំរុញរបៀបវារៈបរិវត្តកម្មឌីជីថលរបស់អាស៊ាន និងពង្រឹងការប្តេជ្ញាចិត្តរួម ដើម្បីបង្កើនប្រព័ន្ធអេកូឡូស៊ីប្រកបដោយបរិយាប័្នន និងភាពធន់នៅក្នុងតំបន់។

