ព្រះវិហារ ៖ នាព្រឹកថ្ងៃ ទី 9 ខែមេសា ឆ្នាំ 2020 នៅសាលាក្រុង ព្រះវិហារ មានរៀបចំពិធី ប្រកាសតែងតាំង មុខតំណែងអភិបាលក្រុងថ្មីក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ មន្ត្រីរាជការ ប្រធានមន្ទីរ ជុំវិញខេត្ត បានអញ្ជើញចូលរួមច្រើនយ៉ាងច្រើនកុះករ ។
ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់លោក ប៉ុក ងួន ដែលទើបប្រកាសតែងតាំងជាអភិបាលក្រុងថ្មី ត្រូវខិតខំបំពេញភារៈកិច្ចការងារទ្វេរដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារឲ្យបានល្អ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានកាន់តែល្អប្រសើរ ។
គួរបញ្ជាក់ផងដែលថា លោក ប៉ុក ងួន ដែលត្រួវទទួលតំណែងជាអភិបាលក្រុងថ្មីនេះ ត្រួវបានទទួលត្រាពីឯកឧត្តម អភិបាលខេត្តព្រះវិហារ ។
ឯកឧត្តម ប្រាក់ សុវណ្ណ បានអញ្ជើញជាអធិបតីភាពក្នុងពិធី ប្រកាស មុខតំណែង អភិបាលក្រុងព្រះវិហារព្រះវិហារ ៖ នាព្រឹកថ្ងៃ ទី 9 ខែមេសា ឆ្នាំ 2020 នៅសាលាក្រុង ព្រះវិហារ មានរៀបចំពិធី ប្រកាសតែងតាំង មុខតំណែងអភិបាលក្រុងថ្មីក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល ខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត រួមជាមួយ មន្ត្រីរាជការ ប្រធានមន្ទីរ ជុំវិញខេត្ត បានអញ្ជើញចូលរួមច្រើនយ៉ាងច្រើនកុះករ ។ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍ផ្ដាំផ្ញើ ដល់លោក ប៉ុក ងួន ដែលទើបប្រកាសតែងតាំងជាអភិបាលក្រុងថ្មី ត្រូវខិតខំបំពេញភារៈកិច្ចការងារទ្វេរដង ដោយស្មារតីយកចិត្តទុកដាក់ និងមានការទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីបំពេញការងារឲ្យបានល្អ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានកាន់តែល្អប្រសើរ ។គួរបញ្ជាក់ផងដែលថា លោក ប៉ុក ងួន ដែលត្រួវទទួលតំណែងជាអភិបាលក្រុងថ្មីនេះ ត្រួវបានទទួលត្រាពីឯកឧត្តម អភិបាលខេត្តព្រះវិហារ ។
Posted by SEATV News 24 Hours on Thursday, 9 April 2020





