នៅរសៀលថ្ងៃពុធ ១២ កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានពិភាក្សាការងារជាមួយ ឯកឧត្តម Yohannes Abraham ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអាស៊ាន នៅឯនិវេសនដ្ឋានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត។
នៅក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរយោបល់លើវិស័យកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រវាងអាស៊ាន និងសហរដ្ឋអាមេរិក តាមរយៈក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនអាស៊ាន និងអាមេរិក។