ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ជំនួយ ដែលសាធារណៈរដ្ឋកូរ៉េ បានជួយដល់មន្ទីរពេទ្យបង្អែកជើងឯក ខណ្ឌដង្កោជាជំ នួយដែលរដ្ឋបាលរាជធានីភ្នំពេញចង់បានបំផុត ដើម្បីលើកកំពស់សុខមាលភាព ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។
ក្នុងជំនួបពិភាក្សាជាមួយប្រតិភូអង្គការ KOICA កូរ៉េដឹកនាំដោយលោក Rho Hyun Jun នាយកប្រចាំប្រទេសរបស់នៃទីភ្នាក់ងារKOICA នាព្រឹកថ្ងៃទី២៥ វិច្ឆិកា ឯ.ឧ ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបង្ហាញពីការគាំទ្រពេញទំហឹងនឹងផ្តល់កិច្ចសហការដល់ដំណើរការគម្រោងកែលំអរមន្ទីរពេទ្យបង្អែក ជើងឯកនេះទៅតាមស្តង់ដារបច្ចេកទេស នឹងគាំទ្រទៅលើការសាងសង់អាគារ មន្ទីរពេទ្យថ្មី។ពិសេសនឹងគាំទ្រឲ្យមានការសាងសង់កំពស់លើសពី៤ជាន់ទៅតាមតម្រូវការជាក់ស្តែង និងត្រៀមលក្ខណៈសិក្សាទៅលើការឈានទៅ ដាក់មន្ទីរពេទ្យនេះដល់កំរិតទី៣។
លោក Ro Hyun Jun បានលើកឡើងថា Koica បានដាក់ចេញគម្រោង៣ពីឆ្នាំ២០២៤ ដល់២០២៩ រួមមាន ការសាងសង់អាគារថ្មី,ការបំពាក់ឧបករណ៏បរិក្ខាពេទ្យ និងការបណ្តុះបណ្តាលជំនាញបន្ថែមដល់បុគ្គ លិកមន្ទីរពេទ្យ។លោកRoបានអោយដឹងទៀតថា៖គម្រោងនេះគ្រោងនឹងចំណាយថវិកា១១លានដុល្លាសហរដ្ឋអាមេរិក។
ភាគី Koica បានចាប់អារម្មណ៏លើភាពទាក់ទាញសំរាប់អ្នកជំងឺមិនចង់ឲ្យពួកគាត់ទៅហួស មកហួសឬទៅរកតែមន្ទីរពេទ្យធំៗនៅកណ្តាលក្រុង។ដូច្នេះការបំពាក់បរិក្ខាពេទ្យការរៀបចំហេដ្ឋារចនាសម្ពន្ធ័ រួមនឹងក្រុមគ្រូពេទ្យជំនាញគឺជារឿងចាំបាច់៕
ដោយះ សំអាតនិងពិសិដ្ឋ






