ឧត្តរមានជ័យ ៖ ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារចម្រុះនាំយកអំណោយទៅផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៦គ្រួសារ នៅឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្តម គន់ គីម បានក្រើនរំលឹកដល់អាជ្ញាធរនៅមូលដ្ឋាន អោយយកចិត្តទុកដាក់ និងផ្តល់បច្ចេកទេសផ្សេងៗ សម្រាប់ការប្រកបរបរចិញ្ចឹមជីវិតជូនប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈការប្រកបរបរដាំដុះ ចិញ្ចឹមសត្វ ជាដើម ជាពិសេស មន្រ្តីជំនាញបច្ចេកទេសផ្នែកកសិកម្ម ត្រូវចុះផ្សព្វផ្សាយ និងបង្ហាត់បង្ហាញពីបច្ចេកទេសផ្សេៗនៃការដាំដុះ ព្រមទាំងចេះសម្របសម្រួលរកទីផ្សារសម្រាប់លក់កសិផលជូនប្រជាពលរដ្ឋផងដែរ។
សូមបញ្ជាក់ថា អំណោយដែល ឯកឧត្តមទេសរដ្ឋមន្រ្តីនាំយកទៅចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតទាំង៦គ្រួសារ នៅថ្ងៃនេះ រួមមាន ក្នុងមួយគ្រួសាទទួលបានរអង្ករ៤០គីឡូក្រាម មី១កេះ ត្រីខ ២យួរ ទឹត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ស្ករសរ១គីឡូក្រាម ឆៃប៉ូវ១គីឡូក្រាម សាប៊ូ២ដុំ និងក្រមា១ ៕






