(ខេត្តកំពង់ស្ពឺ,ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២)៖ លោកតាវ័យចំណាស់ម្នាក់ បានស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ ដោយសារតែត្រូវរន្ទៈបាញ់ ពេល ទៅឃ្វាលគោហើយ ចំពេលមេឃធ្លាក់ភ្លៀងមួយមេលាយឡំ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ផង ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ នៅចំណុចវាលស្រែខាងក្រោយភូមិជាង២គីឡូម៉ែត្រ ក្នុងភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកបសេដ្ឋនិយាយថា បុរសវ័យចំណាស់រងគ្រោះនេះ បាន ចេញទៅឃ្វាលគោដូចសព្វមួយដង។ស្រាប់តែម៉ោងប្រមាណ៣រសៀល ពពកឡើងខ្មៅ មេឃពណ៌ខ្មៅ ភ្លាមៗនោះក៏មានភ្លៀងធ្លាក់មួយមេ លាយ ខ្យល់កន្រ្ទាក់ និងមានរន្ទៈបាញ់ផងនោះ បណ្តាលឱ្យ ស្លាប់បុរសវ័យ ចំណាស់ម្នាក់ដែលមានឈ្មោៈ ស ផន់ អាយុ៦៧ឆ្នាំ រស់នៅចំនុចភូមិ ក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
នគរបាលស្រុកបសេដ្ឋបាននិយាយឱ្យដឹងទៀតថាដោយបាត់បុរសវ័យចំណាស់យូរពេកមិនឃើញត្រឡប់មកផ្ទះវិញ កូនចៅបានដើររក ក៏ប្រទះ ឃើញដេកស្លាប់នៅកណ្តាលវាលស្រែបាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ច ជំនាញចុះពិនិត្យ សន្និដ្ឋានថាពិតជាស្លាប់ ដោយសារន្ទៈបាញ់ពិតប្រាកដមែន។ ចំពោៈសពត្រូវបានក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ អ៊ុំ ណូន(កែសម្រួលដោយ មណ្ឌល កែវ)






