ស្ថានទូតប៉ាគីស្ថាន ក្នុងទីក្រុងកាប៊ុលរងការវាយ ប្រហារកាលពីថ្ងៃសុក្រ ជាមួយនឹងភារធារីប្រចាំប្រទេសអាហ្វហ្គានី ស្ថាន លោកនីហ្សាម៉ានី (Nizamani) ដែលជាគោលដៅរបស់ក្រសួងការបរទេសប៉ាគីស្ថាន។ របាយ ការណ៍បឋមបានបង្ហាញថាយ៉ាងហោចណាស់មានឆ្មាំស្ថានទូតម្នាក់បានរងរបួស។ នាយករដ្ឋមន្ត្រី សេហ៍បាសសារីហ្វ បានថ្កោល ទោសករណីនេះថាជា «ការប៉ុនប៉ងធ្វើឃាតយ៉ាងសាហាវ»។ លោកបានសរសេរលើធ្វីតធឺ (Twitter) ថា៖«លោកទាមទារឲ្យមានការស៊ើបអង្កេត និងចាត់វិធានការជាបន្ទាន់ចំពោះជនល្មើសនៃទង្វើដ៏សាហាវនេះ”។ ក្រោយ មក គាត់បានបញ្ជាក់ថា គាត់បាននិយាយជាមួយប្រធានបេសកកម្ម ហើយបានធូរចិត្តពេលបានឮថា នីហ្សាម៉ានី មានសុវត្ថិ ភាព។
គួរបញ្ជាក់ថា ដោយឡែកពីគ្នាកាលពីថ្ងៃសុក្រ ក្រុម សកម្មប្រយុទ្ធមិនស្គាល់អត្តសញ្ញាណ ចំនួនបីនាក់ក៏បានបំផ្ទុះគ្រាប់បែកក្នុងរថយន្ត និងបានព្យាយាមវាយលុកទីស្នាក់ការរបស់គណបក្សអាហ្វហ្គានីស្ថានដែលដឹកនាំដោយអ្នក នយោបាយជើងចាស់ លោកហ្គូលប៊ូឌីន ហេកម៉ាថាយ ៕
ប្រែសម្រួលដោយ ប៊ុន សុភាព






