ថ្ងៃ សុក្រ ទី០៧ ខែ ឧសភា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • លោកជំទាវ ឱ វណ្ណឌីន ÷ ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដ-១៩ វានឹងអាចកើតមានឡើង ប្រសិនយើងមានការធ្វេសប្រហែស” ———- អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន មានប្រសាសន៍ថា ការរស់នៅរបស់មេរោគកូវីដ-១៩គឺវានៅជាមួយយើងជានិច្ច ថ្វីត្បិតរាជរដ្ឋាភិបាលបញ្ចប់ការបិទខ្ទប់ក៏ពិតមែន ប៉ុន្តែការផ្ទុះឡើងវិញមេរោគកូវីដ-១៩ វានឹង អាចកើតមានឡើងប្រសិនបើយើងមមានការធ្វេសប្រហែស ហើយបណ្តាប្រទេសមួយចំនួនមានរួចទៅហើយ រហូតបិទខ្ទប់លើកទី២ និងលើកទី៣ ដោយសារការវិលត្រឡប់វីរុសកូវីដ-១៩ ។ លោកជំទាវ ឱ វណ្ណឌីន បានបញ្ជាក់ទៀតថា នៅពេលយើងបញ្ចប់ការបិទខ្ទប់នេះ ប្រជាពលរដ្ឋច្បាស់ជាចេញទៅខាង ក្រៅ ហើយការចម្លងវីរុសកូវីដ-១៩ វានឹងអាចលោតហក់ឡើងវិញ ហើយវាខ្លាំងជាងយើងបិទខ្ទប់លើកទី១ទៀត ។ លោកជំទាវ ជឿថា បងប្អូនមិនចង់រស់នៅបិទខ្ទប់ដូចមុនទេ ប៉ុន្តែបងប្អូនត្រូវចូលរួមអនុវត្តវិធានការណែនាំរបស់រាជរដ្ឋា ភិបាល និងវិធានការសុខាភិបាល ពិសេស បុគ្គលគ្រប់ រូប ត្រូវរៀនរស់ជាមួយ វីរុសកូវីដ-១៩ ដោយមិនត្រូវឲ្យវីរុសកូវីដ-១៩ ឆ្លងមកខ្លួនឯងទេ តាមរយៈវិធានការ ៣កុំ ៣ ការ ពារ និង ២ចូលរួម កុំទៅទីតាំងណាដែលមានការប្រមូលផ្ដុំមនុស្សច្រើន ពិសេសទៅទៀតនោះមានតែបុគ្គលគ្រប់ៗរូបប៉ុណ្ណោះ ដែលអាចការពារមិនឲ្យឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបាន ហើយនឹងឈានទៅកាត់ផ្តាច់ការចម្លងក្នុងសហគមន៍៕
  • ប្រជាពលរដ្ឋ៣៥នាក់រស់នៅភូមិព្រះរាមរង្សីពាក់ព័ន្ធនឹងអ្នកស្លាប់ដោយសារ covid-19 មកធ្វើចត្តាឡីស័កបានត្រឡប់ទៅផ្ទះវិញហើយ (ខេត្តកំពង់ឆ្នាំង,ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១)៖ ប្រជាពលរដ្ឋ៣៥នាក់ដែលបានធ្វើចត្តាឡីស័កនៅសាលាគំរូក្រុងកំពង់ឆ្នាំងត្រូវបានអាជ្ញាធរនិងគ្រូពេទ្យអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញហើយនៅព្រឹកថ្ងៃទី៦ ខែឧសភា នេះបន្ទាប់ពីពួកគាត់បានស្នាក់នៅធ្វើចត្តាឡីស័កជាងកន្លះខែកន្លងមកនេះ ដោយគ្រូពេទ្យធ្វើតេស្តលើកទី២ រកមិន ឃើញមានមេរោគកូវីដ-១៩ទេ ។ ក្រុមគ្រូពេទ្យមណ្ឌលចត្តាឡីស័កសាលាគំរូក្រុងបានឲ្យដឹងថាក្នុងចំណោមប្រជាពលរដ្ឋទាំង៣៥ នាក់នេះមាន ២៨នាក់គឺជាប្រពន្ធ កូន ចៅ និងសាច់ញាតិរបស់សពលោក នូ ចុល រួមទាំងប្រជាព លរដ្ឋដែលបានពាក់ព័ន្ធជាមួយសពលោក នូ ចុល បានស្លាប់ដោយសារជំងឺកូវីដ-១ ៩ នៅថ្ងៃទី១៩ ខែមេសានិងពេលស្លាប់បានយកទៅធ្វើបុ ណ្យនៅក្នុងលំនៅឋានរបស់គាត់ ស្ថិតនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃ បាក់ ស្រុករលាប្អៀរកន្លងទៅនេះ។ ដោយពួកគាត់ទាំង 35 នាក់នេះបានផ្ដល់សំណាងធ្វើតេស្តចំនួនពីរលើករួចមកហើយគឺ អវិជ្ជមានកូវីដ១៩ ទាំងអស់គ្នា ។ នៅព្រឹកថ្ងៃទី០៦ ខែឧសភានេះដែរ មុននឹងពួកគាត់ត្រឡប់ទៅលំនៅ ឋានរបស់ពួកគាត់វិញ អាជ្ញាធរនិងក្រុមគ្រូពេទ្យ បានបាញ់ថ្នាំសម្លាប់មេរោគទៅលើសម្ភារៈ មានដូចជាបង្វិចខោអាវវ៉ាលីដាក់សម្ភារៈផ្សេងៗនិងក៏បានជូនបាយកញ្ចប់ដល់ពួក គាត់ម្នាក់មួយកញ្ចប់ សម្រាប់ទុកហូបតាមផ្លូវផងដែរ ។ ជាមួយគ្នានេះដែរ អាជ្ញាធរនិងគ្រូពេទ្យបានណែនាំឲ្យពួកគាត់ពេលបានទៅដល់ផ្ទះវិញ ត្រូវគោរព តាមការណែនាំរបស់ប្រមុខរាជរដ្ឋា ភិបាល គឺ៣កុំ និង៣ការពារឲ្យបានខ្ជាប់ខ្ជួន ទើបអាចជៀសផុតពីជំងឺកូវីត១៩ដ៏កាចសាហាវនេះ […]
  • ខ្សល់កន្ត្រាក់បានបំផ្លាញលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៦៤ខ្នង ផ្សារ១ខ្នង របើកដំបូល (ខេត្តបន្ទាយមានជ័យ,ថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១)៖ខ្សល់កន្ត្រាក់បានបំផ្លាញ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅ៤ស្រុក-ក្រុង ខូចខាតអស់ចំនួន១៦៤ខ្នង និងផ្សារ១ខ្នង នៅខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី០៥ខែឧសភា ឆ្នាំ២០២១ ។ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា៖នៅល្ងាចថ្ងៃទី ០៥ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់លាយឡំជាមួយខ្សល់កន្ត្រាក់ បណ្តាលឲ្យលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន១៦៤និងផ្សារ១ខ្នង រងការខូចខាតដោយរបើកដំបូល ។ ប្រភពបានបញ្ជាក់ថា៖៤ស្រុក-ក្រុងដែលផ្ទះប្រជាពលរដ្ឋរងការខូចខាតដោយខ្សល់កន្ត្រាក់នោះគឺ៖ ក្រុងប៉ោយប៉ែត នៅសង្កាត់ផ្សារកណ្តាលនិងសង្កាត់ ប៉ោយប៉ែតចំនួន២៦ខ្នង ក្នុងនោះផ្សារ១ខ្នង,ស្រុកព្រះនេត្រព្រះ នៅឃុំបុស្បូវចំនួន៩៨ខ្នង,ស្រុកថ្មពួក នៅឃុំគោករមៀតចំនួន៩ខ្នងនិងស្រុកអូរជ្រៅចំនួន ៣១ខ្នង នៅឃុំអូរបីជាន់ ។ នៅថ្ងៃទី០៦ខែឧសភា ឆ្នាំ២០២១នេះដែរ ឯកឧត្តមខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ចុះជួយរុះរើនិងធ្វើផ្ទះជូនប្រជាពលរដ្ឋវិញ។ នៅក្នុងឱកាសនេះ ឯកឧត្តមអ៊ុំ រាត្រី ចុះពិនិត្យមើលពីសកម្មភាពរបស់កងកម្លាំង ប្រដាប់អាវុធចុះជួយរុះរើនិងជួសជុលលំនៅឋានប្រជាពលរដ្ឋនៅស្រុកឃុំបុស្បូវ ស្រុកព្រះនេត្រព្រះនោះឯកឧត្តមក៏ បានឧបត្ថម្ភថវិកាដល់កងកម្លាំងនគរបាល ស្រុកចំនួន៥០ម៉ឺនរៀល,អាវុធហត្ថស្រុកចំនួន៥០ម៉ឺនរៀលនិងកម្លាំងកងពលតូចថ្មើរជើងលេខ៥១ចំនួន៥០ម៉ឺនរៀលផងដែរ៕ ដោយ៖ណុប រក្សា(កែសម្រួលដោយ មណ្ឌល កែវ)
  • អ្នកជំនាញអង្គការសុខភាពពិភពលោក ទទួលស្គាល់ វ៉ាក់ សាំងស៊ីណូវ៉ាក់មានប្រសិទ្ធភាព ប៉ុន្តែនៅខ្វះទិន្នន័យ អ្នកជំនាញអង្គការសុខភាពពិភពលោកបានអោយដឹងថា វ៉ាក់សាំងកូវីដ១៩ ដែលផលិតដោយក្រុមហ៊ុន ស៊ីណូវ៉ាក់ ប៉ាអូតិច មានប្រសិទ្ធភាពការពារជំងឺកូវីដ១៩ សម្រាប់អ្នកដែលមានអាយុ ក្រោម ៦០ឆ្នាំ ប៉ុន្តែ ទិន្នន័យដែលមានគុណភាពមួយចំនួនស្តីពីហានិភ័យនៅមានការខ្វះខាត។ ក្រុមអ្នកជំ នាញឯករាជ្យយុទ្ធសាស្ត្រ នៃអង្គការសុខភាពពិភព លោក (SAGE) បានពិនិត្យឡើងវិញវ៉ាក់សាំង ស៊ីណូវ៉ាកពីការសាក ល្បងព្យាបាលដំណាក់កាលទី ៣ នៅក្នុងប្រទេសចិន ប្រេស៊ីល ឥណ្ឌូណេស៊ី តួកគីនិងឈីលី។ ការវាយតម្លៃនេះមានបានធ្វើឡើងភ្លាមៗបន្ទាប់ពី មានការបង្ហាញទិន្ន ន័យតិចរបស់ក្រុមហ៊ុន Sinopharm ទាក់ទងទៅនឹង ហានិភ័យនៃផលប៉ះពាល់ដែលរបស់វ៉ាក់សាំង ប៉ុន្តែពត៌មានផ្សេងទៀតមានភាពល្អប្រសើរ។ Sinovac មានការអនុញ្ញាតអោយប្រើប្រាស់ ៣២ ប្រទេស និងចែកចាយបាន ២៦០លានដូស ហើយវ៉ាក់សាំងស៊ីណូវ៉ាក់ពិតជាមាន ប្រសិទ្ធភាពសម្រាប់មនុស្សក្រោម៦០ឆ្នាំ។ កាលពីថ្ងៃពុធ ក្រុមជំនាញបច្ចេកទេសរបស់អង្គការសុខភាពពិភពលោក កំពុងពិនិត្យមើល ការចាក់វ៉ាក់សាំងស៊ីណូវ៉ាក សម្រាប់ការចុះបញ្ជីប្រើប្រាស់ បន្ទាន់របស់អង្គការសុខភាពពិភព លោក ដែលនឹងមិនត្រឹមតែត្រួសត្រាយផ្លូវសម្រាប់ការប្រើប្រាស់របស់ខ្លួន នៅក្នុងវេទិកាចែករំលែកវ៉ាក់សាំងជាសកលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ការយល់ព្រមជាអន្តរជាតិដ៏សំខាន់សម្រាប់វ៉ាក់សាំង ដែលបានបង្កើតឡើងនៅក្នុងប្រទេសចិន ៕
  • សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង សន្យាធ្វើកិច្ចសហប្រ តិបត្តិការគ្នា លើបញ្ហាកូរ៉េខាងជើង កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូងសន្យានឹងសហការគ្នាលើបញ្ហាកូរ៉េខាងត្បូង នៅក្នុងការប្រជុំកំពូលអ្នកការទូតរបស់ខ្លួននៅឯទីក្រុង ឡុងដ៍។ ដែលជាការរួមគ្នាជាថ្មីទោះបីជាមានភាពតាមតឹងរវាងសញ្ជាជាតិអាស៊ីក៏ ដោយ។ ការលើកឡើងនេះបានកើតឡើង នៅក្នុងការប្រជុំបន្ថែមពីការប្រជុំក្រុមប្រទេស G7 ដែលមានលោក អ៊ានតូនី ប្លីងខឹន (Antony Blinken) រដ្ឋមន្រ្តីការបរទេសសហរដ្ឋ អាមេរិក និង នាយករដ្ឋមន្រ្តី របស់ប្រទេសជប៉ុន និង កូរ៉េខាងត្បូងនៅក្នុងសាលប្រជុំនៅទីក្រុងឡុងដ៏។ នៅក្នុងការ ប្រជុំមានគោលបំណងដើម្បី លើកកំពស់សាមគ្គីភាពត្រី ភាគី និង ពិភាក្សាពីគោលបយោបាយ ដែលបានលើកឡើងដោយលោកប្រធានាធិតីចូ បៃដិន ដែលចង់បន្តការទូតជាមួយកូរ៉េខាងត្បូង។ នៅក្នុងការប្រជុំមានការប្តេជ្ញាចិត្តរួមគ្នាក្នុងលុប បំបាត់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និង បញ្ហាផ្សេងៗទៀតដែលប៉ះពាល់ដល់ផលប្រយោជន៍រួម។ សូមបញ្ជាក់ប្រទេសអាស៊ីទាំង២ និងជាមិត្តរបស់សហរដ្ឋ អាមេរិក ប៉ុន្តែក៏ធ្លាប់មានបញ្ហាជាមួយគ្នារយូណាស់មកហើយ។ គេក៏សង្កេតឃើញថា តាំងពីលោកចូ បៃដិនឡើងកាន់អំណាចមក មានទំនាក់ទំនងគ្នាល្អកាន់ តែល្អឡើង ៕
  • វៀតណាមបន្ថែមចំនួនថ្ងៃ ធ្វើចត្តាឡីស័កសម្រាប់អ្នកទៅដល់ប្រទេសខ្លួន បន្ទាប់ពីមានការផ្ទុះកូវីដ១៩ជាថ្មី បន្ទាប់ពីមានការឆ្លងរីករាល់ដាលកូវីដ ១៩ នៅក្នុងសហគម ន៍ នៅថ្ងៃពុធទី៥ ឧសភា អាជ្ញាធរវៀតណាម បានបន្ថែមការធ្វើចត្តាឡីស័ក រហូតដល់៣សប្តាហ៍សម្រាប់់អ្នកដែលធ្វើដំណើរទៅដល់ប្រទេសវៀតណាម។ ការរឹតបណ្តឹងនៅក្នុងប្រទេសវៀតណាម ដែលមានការឆ្លងកូវីដ១៩ តែជាង ៣០០០ករណី និងស្លាប់៣៥នាក់ប៉ុណ្ណោះ។ ប៉ុន្តែកាលពីសប្តាហ៍មុនប្រទេសវៀតណាម បានផ្ទុះការឆ្លងនៅក្នុងសហគមន៍លើកដំបូងបន្ទាប់ពីមានការបញ្ចប់កាលពីលើកមុន ។ ករណីវិជ្ជមានមួយចំនួនបានតេស្តបន្ទាប់ពីពួកគេបានបញ្ចប់ការធ្វើចត្តាឡីស័ករួចហើយ ដែលធ្វើអោយក្រសួង សុខាភិបាល សម្រេចចិត្តបន្ថែមរយៈពេលធ្វើចត្តាឡីស័ក ដល់អ្នកដែលប៉ះពាល់ផ្ទាល់ជាមួយអ្នកជំងឺកូវីដ១៩ និង អ្នកដែលធ្វើដំ ណើរចូលក្នុងប្រទេសវៀតណាម។ ការធ្វើចត្តាឡី ស័កបានបង្កើនដល់ ២១ថ្ងៃ។ សេចក្តីប្រកាសបានធ្វើឡើងបន្ទាប់ពី មានគ្រូពេទ្យម្នាក់នៅក្នុងមន្ទីពេទ្យនៅ ក្នុងប្រទេស បានកើតជំងឺកូវីដ១៩ ។ បន្ទាប់មក មាន១៤នាក់ផ្សេងទៀតបានតេស្តេវីជ្ជមានកូវីដ ១៩ ផងដែរ។ ដែលធ្វើអោយបុគ្គលិកប្រមាណ៨០០នាក់ អ្នកជំងឺ និងសាច់ញាតិអ្នកជំងឺដែលត្រួវធ្វើចត្តាឡីស័ក។ វៀតណាមក៏មានរកឃើញករណីប្រភេទកូវីដ-១៩ថ្មីផងដែរ។ ប៉ុន្តែប្រទេសវៀតណាមមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការ ការពារកុំអោយមានការឆ្លងចូលក្នុងប្រទេស នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតជាពិសេសប្រទេស កម្ពុជា និង ប្រទេសឡាវដែលមានព្រំប្រទល់៕
  • បាក់ថ្មភ្នំបណ្តាលឲ្យសង្កត់មនុស្សស្លាប់ម្នាក់និងរងរបួសម្នាក់ទៀតកំពុងសង្គ្រោះ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១)៖ មនុស្សម្នាក់បានស្លាប់នៅកន្លែង ភ្លាមៗ ចំណែកម្នាក់ទៀតត្រូវបានដឹកយកទៅសង្គ្រោះ ដោយសារតែកំពុង បំពេញការងារស្រាប់តែបាក់ថ្មសង្កត់ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្រុមហ៊ុនកិនថ្ម (ឈ្មោះសាន យ៉ាង ម៉ាញ់នីង) ដែលស្ថិតនៅភូមិប្រិយ៍ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំង់ស្ពឺ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី០១. ឈ្មោះសុខ នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងស្យា ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាតៃកុងរថយន្ត (បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗ)។ និងទី០២.ឈ្មោះទឹម ចាន់ទីកថន ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិរំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាតៃកុងអ៊ិចស្ការ រងបួសធ្ងន់ ត្រូវបានក្រុមហ៊ុនជូនទៅពេទ្យ។ តាមរបាយការណ៍ដដែល នៅមុនពេលកើតហេតុគឺ អេស្កា កំពុងតែធ្វើការងារដូច សព្វមួយដង ដើម្បីកាយយកថ្ម ដាក់លើរថយន្ត ស្រាប់តែ បាក់ថ្មបណ្តាលឲ្យធ្លាក់ អេស្កា មកក្រោមសង្កត់ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ៕ […]
  • មនុស្ស៥ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យដោយពុលនំប៉័ង (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១)៖មនុស្ស៥នាក់ ដែលមានអាការៈ ឈឺពោះ រាគ និងក្អួតចង្អោរ រហួតដល់អស់កម្លាំង ក្រោយពីពួកគាត់បានបរិភោគនំប៉័ង ដែលត្រូវបានក្រុមគ្រួសារនាំទៅមណ្ឌលសុខភាពរំចេក កាលវេលាម៉ោង៨ និង២៤នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តែដោយសារស្ថានភាពធ្ងន់ ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។ ជនរងគ្រោះ ៥នាក់ ដែលពុលនំប៉័ង ក្នុងនោះមានស្រី ២នាក់ ពួកគាត់រស់នៅអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៖ ទី១-ឈ្មោះ មេត មាន ភេទ ប្រុស អាយុ ៤៦ឆ្នាំ ទី២- ឈ្មោះ មាន ផាលីដា ភេទ ស្រី អាយុ ១១ឆ្នាំ ទី៣- ឈ្មោះ មាន ផាវីន ភេទ ស្រី អាយុ ១៧ឆ្នាំ ទី៤- ឈ្មោះ អ៊ាង សុខឡា […]
  • ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូត ដល់៦៧២នាក់ ខណៈជាសះស្បើយសរុប ៦០១៩នាក់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ។
  • អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋ មានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ការអំពាវនាវនេះ ក្នុងឱកាសដែលឯកឧត្តម សុខ លូ អភិបា លខេត្តកំពង់ធំចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា ជំងឺកូវីដ ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយ បារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបងប្អូនមិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
  • ភ្ញៀវទេសចរ រីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹកនៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួល ស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណី យដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍនិងអភិរក្ស ដោយមានការ រៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។ ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀប រាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលម្ហែអារម្មណ៍នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងមេរោគកូវីដ- ១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕ […]
  • ខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺ ខេត្តកណ្ដាល
  • អ្នកជំងឺកូវីដ-១៩ចំនួន ១២៧នាក់ ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យ ត្រឡប់ទៅផ្ទះវិញ នៅព្រឹក ថ្ងៃទី០៤ ខែឧសភា ក្រោយពីទទួលការព្យាបាល ពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ (TYDA)។ អ្នកទាំង ១២៧នាក់ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
  • សម្តេចតេជោ បញ្ជាក់ថា ចិនជាប្រភពផ្តល់វ៉ាក់ សាំងមិនចេះរីងស្ងួតសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ ឧសភានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដាក់គោល ដៅស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាលឲ្យបានគ្រប់គ្នា ស្របពេល ប្រទេសចិនជាប្រភផ្តល់វ៉ាក់សាំងមិនចេះរីងស្ងួត។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងនឹងមាន ការជួយផ្គត់ផ្គង់ពីប្រទេសចិន ដែលជាប្រភពដែលផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់កម្ពុជាមិនថា ជំនួយ និងការផ្គត់ផ្គង់ការទិញវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវសេចក្តីរីករាយ ចំពោះដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យចំនួនអ្នកទទួលការចាក់វ៉ាក់សាំងបានប្រមាណ១លាន ៥សែននាក់ ស្មើនឹង១៥ភាគរយនៃផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ តាមការគ្រោងទុក វ៉ាក់សាំងចំនួន១លានដូសបន្ថែម នឹងមក ដល់កម្ពុជានៅថ្ងៃទី១១ ឧសភាចំនួន៥០ម៉ឺនដូស និងថ្ងៃទី ១៥ ចំនួន៥០ម៉ឺនដូស ដែលសុទ្ធតែជាជំនួយ និងបញ្ជា ទិញពីមិត្តចិន៕
  • សម្ដេចតេជោ÷ រាជរដ្ឋាភិបាល មិនឲ្យប្រជាពលរដ្ឋនៅតំបន់ក្រហមណាម្នាក់ ខ្វះវ៉ាក់សាំងចាក់ទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសំឡេងនៅថ្ងៃពុធនេះ បានបញ្ជាក់ទៅសម្ដេចពិជ័យសេនាទៀបាញ់ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មការចំពោះកិច្ចគ្រប់គ្រងវ៉ាក់សាំង ឲ្យបន្តចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ នៅតំបន់ក្រហមឲ្យបានគ្រប់គ្នា ទាំង៥២ម៉ឺននាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោ បានប្រាប់ឲ្យគណៈកម្មការ ត្រូវទប់ស្កាត់ កុំឱ្យអ្នកដែលមកពីតំបន់ផ្សេង ក្រៅពីតំបន់ក្រហមទទួលបានវ៉ាក់ សាំង ខុសទៅនឹងគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបា លដែលបានដាក់ចេញ។ តាមការគ្រោងទុករាជរដ្ឋា ភិបាលបានបញ្ចេញវ៉ាក់សាំងចំនួន៩០ ម៉ឺនដូសដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរង្វង់៤៥ម៉ឺននាក់ ហើយធានាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះវ៉ាក់សាំងនោះទេ ព្រោះវ៉ាក់សាំង មិនមានការខ្វះខាតនោះទេ។ សម្តេចតេជោអះអាងថា នៅថ្ងៃទី១១ ឧសភា វ៉ាក់សាំងនឹងមកដល់ចំនួន ៥០ម៉ឺនដូស បៅថ្ងៃទី១៥ ឧសភា និងមក ដល់ ៥០ម៉ឺនដុល្លារបន្ថែមទៀត សរុបគឺចំនួនមួយលានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ បានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រងវ៉ាក់សាំង និងឯកឧត្តមវង្ស៊ី វិសុទ្ធ ខិតខំធ្វើយ៉ាងណាឱ្យវ៉ាក់សាំង៥០ ម៉ឺនដូស បន្ថែមទៀតមកដល់ តាមការគ្រោងទុក ដើម្បីចាក់ជូនប្រជា ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ត្បិតតំបន់ក្រហមគឺជាតំបន់ ដែលមានហានិភ័យខ្ពស់ ហើយត្រូវបានបិទខ្ទប់។ […]

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)