ថ្ងៃ អង្គារ ទី២៧ ខែ កក្កដា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • សំរាម និងស្មៅបណ្តែតទឹកជាង ២៥០០ឡាន ត្រូវបានស្តារចេញពីប្រឡាយប្រឡាយបឹងទំពន់ ការងារស្តារប្រឡាយ បឹងទំពន់ ដែលមានប្រវែងជិត៤គីឡូ ម៉ែត្រ ដើម្បីរំដោះការលិចលង់ ដោយជំនន់ទឹកភ្លៀងក្នុងខណ្ឌចំនួន៥ នៃរាជធានីភ្នំពេញ ពេលនេះបានឈានមក ដល់ទីបញ្ចប់១០០ភាគរយ។ ក្រុមការងារបានធ្វើសកម្មភាពស្តារអស់រយៈ៤ខែរួចមក ដោយស្តារសំរាម និងស្មៅបណ្តែតទឹកបានជាង២៥០០ឡានស្មើ និងជាង១ម៉ឺន ២ពាន់ម៉ែត្រ គូប។ លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹកបូមទឹកនៃមន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៧ កក្កដានេះថា ដោយមានការយកចិត្តទុក្ខដាក់និងការចង្អុលណែនាំពី អភិបាលរាជធានីភ្នំពេញ ក្នុងការដោះស្រាយ ការស្តារប្រពន្ធ័បង្ហូរទឹក​ជាពិសេសប្រឡាយមេនៅរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលមានអង្គភាពលូទឹក បូមទឹក និងស្ថានីយ៍ចម្រោះទឹកកខ្វក់ បានធ្វើសកម្មភាពស្តារប្រឡាយបឹងទំពន់ បញ្ចប់១០០ភាគរយហើយ ក្រោយពីបានធ្វើសកម្មភាពស្តារអស់រយៈពេល៤ខែ ដេីម្បីរំដោះជំនន់ទឹកភ្លៀងនារដូវវស្សានេះ ។ លោក ដួង ចាន់សារ៉ាត់ បានបន្តទៀតថា ៖ប្រឡាយបឹងទំពន់ មានប្រវែង៣៧១០ម៉ែត្រទទឹង៣០ម៉ែត្រ ពីប្រឡាយស្ទឹង មានជ័យដល់ស្ថានីយបឹងទំពន់ផ្លូវ៣៧១។ ដោយចាប់ផ្តើមស្តារកាលពីថ្ងៃទី០៥ មេសា ២០២១ ហើយបានបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ កក្កដា ដោយស្តារសំរាមនិងស្មៅបណ្តែតទឹកបាន២៥១០ឡានស្មើ១២០៥០ម៉ែត្រគូប។ ប្រឡាយនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីប្រឡាយដើមស្លែង ប្រឡាយបារាំង ពិសេសរំដោះទឹកពីក្នុងខណ្ឌ ពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌទួលគោកនិង១ផ្នែកខ្លះក្នុងខណ្ឌចំការមន និងខណ្ឌ៧មករា។ […]
  • ក្រសួងសុខាភិបាល÷ ការចែកចាយ និងលក់តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ត្រូវមានលេខបញ្ញិការពីក្រសួងសុខា ភិបាល ដើម្បីជំរុញឱ្យមានការ ចែកចាយ និងលក់ឧបករណ៍តេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ឱ្យបានទូលំទូលាយ និងធានាបាននូវគុណភាពដល់អ្នកប្រើប្រាស់ក្នុងការ ចូលរួមចំណែក ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្រសួង សុខាភិបាលបានណែនាំ ឱសថការីទទួលបន្ទុកបច្ចេកទេស អគ្គនាយក គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងសាធារណជនពីលក្ខខណ្ឌមួយចំនួន។ ក្នុងនោះចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ត្រូវធ្វើការចែកចាយតេស្តរហ័សរកអង់ទីហ្សែនកូវីដ- ១៩ ដែលមាន លេខបញ្ជីកាពីក្រសួងសុខាភិបាល ជូនដល់ឱសថស្ថាន ឱសថស្ថានរង មន្ទីរពេទ្យឯកជន មន្ទីរពហុព្យា បាល មន្ទីរសម្រាកព្យាបាល និងគ្លីនិក។ ចំពោះឱសថស្ថាន ឱសថស្ថានរង ត្រូវទិញតែគេរហ័សរកអងទីហ្សែនកូវីដ-១៩ ដែលមានលេខបញ្ញិការពីក្រសួង សុខាភិបាល ហើយលក់ជូនអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជាជនទូទៅដើម្បីប្រើប្រាស់ និងហាមឃាត់ការលក់និងទិញតេស្ដរហ័សនេះតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ។ ជាពិសេសចំពោះអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប្រជា ពលរដ្ឋ ត្រូវទិញតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ ដែលមាន លេខបញ្ញិកាត្រឹមត្រូវពីឱសថស្ថាន ឱសថស្ថានរងស្របច្បាប់ ហើយត្រូវជៀសវាងការទិញឧបករណ៍គេស្គរហ័ស នេះពីតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទ ព្រោះឧបករ ណ៍តេស្តនេះតម្រូវឱ្យមានការទុក ដាក់ត្រឹមត្រូវ និងត្រូវមាន ប្រភពច្បាស់លាស់ បើមិន ដូច្នោះទេអាចនឹងប្រឈមជាមួយតេស្ដរហ័សដែលមាន គុណភាពមិនត្រឹមត្រូវ ឬអាចជា […]
  • ក្រសួងសុខាភិបាល អនុញ្ញាតឲ្យផ្នែកឯកជនអាចនាំ ចូលវ៉ាក់សាំងកូវីដ-១៩ ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ក្រសួងសុខាភិបាល នឹងអនុញ្ញាតឲ្យគ្រឹះ ស្ថានអាហរ័ណ នីហរ័ណ ឳសថ អាចធ្វើការស្នើរសុំនាំចូលវ៉ាក់សាំងកូវីដ- ១៩ ដែលត្រូវបានទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក ដើម្បីចែកចាយតាមទីកន្លែ ងផ្ដល់សេវាសុខាភិ បាលឯកជនស្របច្បាប់ ក្នុងក្របខណ្ឌទូទាំងប្រទេស។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ កក្កដា ឆ្នាំ២០២១ ក្នុងគោលបំណងសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ ទៅយ៉ាងណា ក្រសួងបានណែនាំឲ្យ ប្រតិបត្តិឲ្យបានត្រឹមត្រូវតាមស្ដង់ដារបច្ចេក ទេសក្នុងការដឹក ជញ្ជូន ការថែរក្សា និងការស្ដុកវ៉ាក់ សាំងកូវីដ-១៩ នៅ ក្នុងឃ្លាំង ដើម្បីធានាឲ្យ បាននូវសុវត្ថិ ភាព និងប្រសិទ្ធ ភាពខ្ពស់។ ក្រសួងសុខាភិបាលបានអំពាវនាវដល់ប្រធានគ្រឹះស្ថានអាហរ័ណ នីហរ័ណឳសថ ដែលមាន បំណងនាំចូលវ៉ាក់សាំងកូវីដ- ១៩ ត្រូវរៀបចំឯកសារសុំនាំចូលតាមបែបបទបច្ចេកទេសរបស់ក្រសួងសុខាភិបាល៕
  • រដ្ឋបាលខេត្តសៀមរាប បានជម្រាបជូនដំណឹងដល់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែល​ពុំទាន់​បានចាក់វ៉ាក់សាំងកូវីដ -១៩ ដូសទី១ សូមបងប្អូនរួសរាន់ទៅចាក់វ៉ាក់សាំងនៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប​ ចាប់ពីថ្ងៃ​ជូនដំណឹងរហូត ដល់ថ្ងៃទី៣០ ខែកក្កដា​ ឆ្នាំ២០២១ ពេលព្រឹកចាប់ពីម៉ោង ០៧:៣០ ដល់ម៉ោង​១១:៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៣:០០ ដល់ម៉ោង ១៦:០០នាទី និងត្រូវទំនាក់ ទំនង យកប័ណ្ណចាក់វ៉ាក់សាំងពីអាជ្ញាធរមូលដ្ឋានដែលខ្លួនរស់នៅ។
  • ក្រុមអាជីវករផ្សារអង្គតាសោម ៣២១នាក់ តេស្តឃើញវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ហើយ តាកែវ៖ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញ ចុះពិនិត្យមើលតំបន់បិទខ្ទប់ និងការយកសំណាក បងប្អូនប្រជាពលរដ្ឋ និងក្រុមអាជីវករ នៅផ្សារអង្គតាសោម ក្រោយរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន បន្ទាប់ពីបាន រកឃើញអ្នកពាក់ព័ន្ធប៉ះពាល់ផ្ទាល់ និងប្រយោលជាច្រើននាក់ ពាក់ព័ន្ធក្នុងព្រឹត្តិការ សហគមន៍ ២០កុម្ភៈ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានធ្វើការណែនាំដល់ បងប្អូនប្រជាពលរដ្ឋ ថា ដើម្បីចូលរួមទប់ស្កាត់ នឹងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នេះ យើង ត្រូវអនុវត្ត្តឱ្យបានត្រឹមត្រូវតាម ការណែនាំ របស់ក្រសួង សុខាភិបាល បន្តអនុវត្តវិធាន ការ ៣កុំ ៣ការពារ និងត្រូវថែរក្សាសុខភាព និងរស់នៅទម្លាប់មានអនាម័យ លាងដៃនិង សាប៊ូ អាកុល និងត្រូវពាក់ម៉ាស់ អោយបានគ្រប់ៗគ្នា ពេលចេញក្រៅផ្ទះ មិនត្រូវជួបជុំ គ្នាច្រើន ជាពិសេសមិនត្រូវនាំ គ្នាផឹកស៊ី ដែលនាំអោយ មានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុង សហគមន៍របស់ខ្លួន។ បើតាមការបញ្ជាក់ពី លោក […]
  • ខេត្តឧត្តរមានជ័យ ស្រាវជ្រាវជំងឺកូវីដ១៩ ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ចំនួន ៤៤៩នាក់វិជ្ជមាន១៦១នាក់ ខេត្តឧត្តរមានជ័យ ស្រាវជ្រាវជំងឺកូវីដ១៩ ពលករមកពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ ចំនួន ៤៤៩នាក់វិជ្ជមាន១៦១នាក់ មន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានចុះពិនិត្យស្រាវជ្រាវជំងឺកូវីដ១៩លើពលករមក ពីប្រទេសថៃ តាមច្រកព្រំដែនអន្តរជាតិ និងបញ្ជូនពលករចេញពីមណ្ឌលចត្តាទ្បីស័ក ៖ ១-ពិនិត្យយកសំណាកពលករ សរុបចំនួន ៤៤៩នាក់ ស្រី ១៩៧នាក់ (អ្នកខេត្តឧត្តរមានជ័យ ចំនួនសរុប ១៥ នាក់ ស្រី ០៨នាក់) ក្នុងរួមមាន៖ -បញ្ជូនពលករអវិជ្ជមានសរុប ចំនួន ២៨៨ នាក់ ស្រី ១១៥នាក់ បានបញ្ជូនទៅខេត្ត ប៉ៃលិន -ពលករមានវិជ្ជមាន កូវីដ១៩ សរុបចំនួន ១៦១នាក់ ស្រី ៨២នាក់ ពីច្រកអូរស្មាច់ បានបញ្ជូនទៅមណ្ឌលព្យាបាល ខេត្តប៉ៃលិន ។ ២-ពលករបញ្ជូនចេញពីមណ្ឌលចត្តាទ្បីស័ក ទៅខេត្តគោលដៅ ៖ -ពលករអវិជ្ជមាន ត្រូវបន្តចត្តាទ្បីស័ក ៧ថ្ងៃ. ចំនួន ១៧នាក់ -ពលករជាសះស្បើយ ចំនួន១៥នាក់.. ៣-ពិនិត្យរថយន្ត ១៣៦គ្រឿង អ្នកបើកបរចំនួន […]
  • ក្រសួងបរិស្ថាន គ្រោងបង្កើតស្លាកយីហោ«ស្រូវមិត្តក្រៀល» ដើម្បីលើកកម្ពស់ ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា ក្រសួងបរិស្ថាន សហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជា និងអង្គការជីវិតសត្វស្លាបអន្តរជាតិ ដោយមានការគាំទ្រពីអង្គការ IUCN-Netherland បានផ្តួចផ្តើមធ្វើស្រូវមិត្តក្រៀល ក្នុងគោលបំណងដើម្បីលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន និងការអភិរក្សសត្វក្រៀលនៅកម្ពុជា។ នៅអំឡុងពេលទស្សនកិច្ចពិនិត្យមើលគម្រោងស្រូវមិត្តក្រៀល នៅតំបន់ការពារទេសភាព អន្លង់ព្រីងក្នុងភូមិសាស្ត្រឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត ឯក ឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង បរិស្ថាន នៅថ្ងៃទី២៣ ខែកក្កដា បានបញ្ជាក់ថា សត្វក្រៀលដែលជាប្រភេទសត្វស្លាបមួយ ត្រូវបានចាត់ជាប្រភេទសត្វ ស្លាបងាយរងគ្រោះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីការអភិរក្សធម្មជាតិ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា បច្ចុប្បន្ននេះក្រសួងបរិស្ថាន និងអង្គការដៃគូបាននឹងកំពុងអនុវត្តគម្រោងសាកល្បងធ្វើស្រូវមិត្តក្រៀល ដែលមានការចូលរួមពីកសិករមូលដ្ឋាននៅជុំវិញតំបន់ ការ ពារទេសភាពអន្លង់ព្រីង។ ចំពោះប្រភេទស្រូវ ដែលដាំគឺជាប្រភេទពូជស្រូវប្រចំាតំបន់ និងជាពូជស្រូវដែលសត្វក្រៀលចូលចិត្តស៊ី ហើយការធ្វើស្រូវមិត្តក្រៀលនេះ គឺគោរពលក្ខ ខណ្ឌមិនបរបាញ់ មិនដាក់អន្ទាក់ ឬប្រើថ្នាំពុលដើម្បីចាប់សត្វស្លាប មិនពង្រីកដីដំណាំរបស់ខ្លួនលើតំបន់អភិរក្ស និងជាស្រូវសរីរាង្គ មិនអនុញ្ញាតឱ្យប្ប្រាស់ថ្នាំពុលកសិកម្ម និងជីគីមីឡើយ។ ឯកឧត្តមបានឱ្យដឹងថា ចំពោះស្រែដែលបានជួលពីប្រជាពលរដ្ឋ នៅពេលស្រូវទុំ ប្រមាណជា៥០% ត្រូវបានច្រូតនិងវេចខ្ចប់ដាក់លក់លើទីផ្សារ និងដោយឡែកប្រមាណ៥០%ទៀត ត្រូវបានរក្សាទុកក្នុងស្រែដើម្បីជាចំណីបន្ថែមដល់សត្វក្រៀល និងជាចំណីរបស់ប្រភេទសត្វស្លាបផ្សេងទៀត។ […]
  • ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ​ ខេត្តតាកែវ រកឃេីញវិជ្ជមានចំនួន២៩អង្គ​ ព្រះតេជគុណ ជួន កក្កដាព្រះចៅអធិការវត្តប្រាសាទនាងខ្មៅ​មានថេរដីកាថា លទ្ធផលបឋមនៃការធេី្វតេសរកកូវីត១៩​ របស់ព្រះសង្ឃវត្តប្រាសាទនាងខ្មៅ​ ឃេីញវិជ្ជមានចំនួន២៩ អង្គ​ហេីយ​ និងនៅពាក់ពន្ធ័ជាច្រេីនអង្គទៀត​ ក្នុងចំណោម ២៥៣អង្គ។ បញ្ជាក់៖​ ពាក់ពន្ធ័ទាំងអស់អង្គនេះគឺឆ្លងអំពីព្រះសង្ឃ ដែលនិមន្តទៅឆាន់ នៅកុដិប្រាសាទនាងខ្មៅ​ វត្តសីហរតនារាម​ ក្រុងដូនកែវ​ ខេត្តតាកែវ។
  • រដ្ឋមន្ត្រីសាធារណៈការ មិនទទួលយកសំណើរបស់ក្រុមហ៊ុនដឹកជញ្ជូន តែប្រកាសបន្តវិធានការក្តៅចំពោះរថយន្តដឹកលើសទំងន់ ឯ.ឧ ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណ ការ និងដឹកជញ្ជូន បានប្រាប់ដល់ក្រុមរថយន្តដឹកជញ្ជូនត្រូវ គោរពច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក និងច្បាប់ ស្ដីពីផ្លូវថ្នល់។ ឯ.ឧ បញ្ជាក់ថា បើមិនចង់ឲ្យក្រសួង-ស្ថាប័នពាក់ព័ន្ធផាកពិ ន័យ និងឃាត់ទុក១ឆ្នាំទេនោះ ម្ចាស់ក្រុមហ៊ុនរថយន្តដឹក ជញ្ជូន កុំដឹកឲ្យលើសពី២០ភាគរយ នៃច្បាប់កំណត់ឲ្យ សោះ។ ថ្លែងក្នុងពិធីបើកឲ្យដំណើរការជាផ្លូវជាការមណ្ឌលផ្តល់សេវាសាធារណៈទី៥ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅផ្សារទំនើបហេរីថេក វ៉ក ខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដានេះ ឯ.ឧទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មិនទទួលយកសំណើរបស់ក្រុមហ៊ុនដឹកជញ្ជូនក្នុងការបន្ធូរបន្ថយការដឹកលើសទំងន់ទេ តែប្រកាសបន្តវិធានការក្តៅចំពោះរថយន្តដឹកលើសទំងន់ដោយគ្មានការលើកលែង។ ការដឹកលើសកម្រិតទម្ងន់កំណត់នោះហើយ ជាដើមហេតុធ្វើឲ្យផ្លូវថ្នល់ឆាប់ខូច មុនអាយុកាលកំណត់របស់ផ្លូវ។ ការបញ្ជាក់របស់រដ្ឋមន្ត្រីនៅ ពេលនេះ ធ្វើឡើងបន្ទាប់ពីក្រុមអ្នកបើកបររថយន្តដឹកដី ដឹកខ្សាច់ ដឹកថ្ម កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ ២០២១ បានតវ៉ានាំគ្នានៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល ដើម្បីស្នើឲ្យក្រសួងសាធារណការ និងដឹកជញ្ជូនបន្ធូរបន្ថយ វិធានការផ្លូវច្បាប់។ កាលពីម្សិលម៉ិញ […]
  • ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៧នាក់ ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់២នាក់ ថ្ងៃទី២០ កក្កដា ២០២១។ ចំនួនអ្នកឆ្លងសរុប ៣៣៩២នាក់ ជាសះ ស្បើយសរុប ១៩៣២នាក់ ស្លាប់ ៥៣នាក់។ ខេត្តព្រៃវែង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ១០៧នាក់ ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់២នាក់ ថ្ងៃទី២០ កក្កដា ២០២១។ ចំនួនអ្នកឆ្លងសរុប ៣៣៩២នាក់ ជាសះ ស្បើយសរុប ១៩៣២នាក់ ស្លាប់ ៥៣នាក់។
  • នៅខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៦នាក់ ជាសះស្បើយចំនួន ៧៤នាក់ និងស្លាប់ ១នាក់ រកឃើញថ្ងៃទី២០ កក្កដា ២០២១។ារុបមកដល់ពេលនេះ អ្នកឆ្លងសរុប ៤០២១នាក់ ជាសះស្បើយសរុប ៣២២៧ នាក់ ស្លាប់ ៦៤នាក់ នៅខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន ៥៦នាក់ ជាសះស្បើយចំនួន ៧៤នាក់ និងស្លាប់ ១នាក់ រកឃើញថ្ងៃទី២០ កក្កដា ២០២១។ារុបមកដល់ពេលនេះ អ្នកឆ្លងសរុប ៤០២១នាក់ ជាសះស្បើយសរុប ៣២២៧ នាក់ ស្លាប់ ៦៤នាក់
  • ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ទៅជាប្រឡាយបេតុង ដោយបុកសុីផាយបេតុងជញ្ជាំងប្រឡាយ ជិតឈានដល់ទីបញ្ចប់១០០% អាជ្ញាធររាជធានីភ្នំពេញបាន ស្ថាបនាប្រព័ន្ធប្រឡាយស្ទឹង មានជ័យ ទៅជាប្រឡាយបេតុង ដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយចាប់ពីគល់ស្ពានស្ទឹង មានជ័យដល់ប្រឡាយដើមស្លែង មកដល់ពេលនេះការដ្ឋានទាំងមូលជិតឈានដល់ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែង១៥០០ម៉ែត្រ ដោយសារតែ រាំង ស្ទះជាមួយនឹងផលប៉ះពាល់។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីករណីនេះក្រុមការងារ និងអាជ្ញាធរបាននិងកំពុងដោះស្រាយបណ្តើរ ធ្វើបណ្តើរហើយ។ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី២១ ខែកក្កដានេះថា ការស្ថាបនា ប្រឡាយស្ទឹងមានជ័យ ជាបេតុង ចាប់ពីគល់ស្ពានស្ទឹង មានជ័យ ដល់ប្រឡាយដើមស្លែង ការដ្ឋានជិតឈានដល់ ទីបញ្ចប់ហើយ ពោលគឺនៅសល់តែ១២០ម៉ែត្រទៀតប៉ុណ្ណោះ ក្នុងប្រវែងសរុប១៥០០ម៉ែត្រ ដោយសារតែរាំងស្ទះដោយផលប៉ះពាល់និងម្យ៉ាងទៀតដោយសារ ការផ្ទុះជម្ងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ករណីនេះ អាជ្ញាធរនិងក្រុមការងារបាននឹងកំពុងដោះស្រាយផលប៉ះពាល់បញ្ចប់ កាយភក់ សំរាម ជាមួយនិងបុកសុីផាយបេតុងជញ្ជាំងប្រឡាយ។ លោក សាំ ពិសិដ្ឋ បន្តទៀតថា ប្រឡាយស្ទឹងមានជ័យ ដែលបាននឹងកំពុងស្ថាបនាដោយការបុកសុីផាយបេតុងជញ្ជាំងប្រឡាយនេះ មានប្រវែងជាង១៥០០ម៉ែត្រ តែមកដល់ពេលនេះ នៅសល់តែប្រវែង១២០ម៉ែត្រទៀតប៉ុណ្ណោះនឹងរួចរាល់ ។ ប៉ុន្តែទោះបីជាមិនទាន់រួចរាល់យ៉ាងណាក្តី តែប្រឡាយនេះ អាចបង្ហូរទឹកហូរបានយ៉ាងល្អ មិនមានបញ្ហាអ្វីឡើយ ពោលគឺអាចបញ្ជៀសការលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋដោយជំនន់ទឹកភ្លៀងបានយ៉ាងល្អ។ គួរបញ្ជាក់ថា ពាក់ព័ន្ធនិងការស្ថាបនាប្រឡាយស្ទឹងមានជ័យ […]
  • ខេត្តកំពង់ធំ រកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២៦នាក់ ជាសះស្បើយចំនួន ៣៨នាក់ និងស្លាប់១នាក់ សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃអង្គារ៏ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន២៦នាក់ ជា សះស្បើយចំនួន ៣៨នាក់ និងស្លាប់១នាក់។ គិតមកដល់ ពេលនេះអ្នកឆ្លងសរុប ១៤៨៩នាក់ ជាសះស្បើយសរុប ១០០០នាក់ ស្លាប់៣១នាក់៕
  • ឆមាសទី១ឆ្នាំនេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបានជាង១៥១៥លានដុល្លារ ថយចុះ ១០.៦០ % ភ្នំពេញ ៖ ក្នុងឆមាសទី១ ឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធ ដារ ប្រមូលចំណូលចំនួន ១ ៥១៥.៩០លានដុល្លារ ថយចុះ១០.៦០% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន នៃកិច្ចប្រជុំបូក សរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមិថុនា និងប្រចាំឆមាសទី១ ឆ្នាំ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋ កិច្ច និងហិរញ្ញវត្ថ។ ឯ.ឧ គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិ ភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គ នាយក ដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ ២០២១ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ របស់អគ្គនាយកដ្ឋានពន្ធដារ) មានចំនួន ៦ ១៣៩.៤១ ប៊ីលានរៀល (ប្រមាណជា ១ ៥១៥.៩០ លានដុល្លារអាមេរិ ក) ស្មើនឹង ៦៧.៥៨% នៃផែនការច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២១ ធៀបនឹងចំណូលពន្ធ-អាករក្នុង រយៈពេលដូចគ្នា ឆ្នាំ២០២០ ឃើញថាថយចុះចំនួន ៧២៧.៩៨ ប៊ីលានរៀល […]
  • អភិបាលរាជធានី ជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ យកចិត្តទុកដាក់ ចំពោះការព្យាបាលតាមផ្ទះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រី កងកម្លាំងទាំង អស់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ចំពោះការព្យាបាលតាមផ្ទះ ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែមានទំនុកចិត្ត ជឿមកលើក្រុមគ្រូពេទ្យនិងអាជ្ញាធរ។ ពិសេសត្រូវបន្តចុះត្រួតពិនិត្យ រឹតបណ្តឹងការគ្រប់គ្រង ការជួបជុំ ការលួចបើក ទីតាំងម៉ាស្សា KTV និងកន្លែងសប្បាយភាពផ្សេងៗទៀត។ ការជំរុញបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងតាមរយ:កិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ជុំវិញ ការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ- ១៩នៅតាមផ្ទះតាមរយះVideo Conference នាល្ងាច ថ្ងៃទី២០ កក្កដា ២០២១នេះ នៅសាលារាជធានីភ្នំពេញ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ទៀតថា ចំពោះខណ្ឌនិមួយៗ ត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែង ក្នុងមួយខណ្ឌ ដើម្បីប្រចាំបញ្ជាជួយអន្តរាគមន៍ ប្រជាពលរដ្ឋពេលមានបញ្ហាអ្វីមួយ ហើយ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ (OD) ក៏ត្រូវតែនៅក្នុងទីបញ្ជាការស្រាលនេះដែរ ពោលគឺ នៅពេលមានបញ្ហាអ្វីយើងអាចជួយសូវ៉េ បានទាន់ពេលវេលាមិនគ្រោះថ្នាក់ដល់អាយុជីវីត។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍បន្តទៀតថា ចំពោះអ្នកដែលពិនិត្យរកឃើញថា […]

អត្រាប្ដូរប្រាក់នៅថ្ងៃនេះ ១ដុល្លារអាមេរិកស្មើនឹង ៤ ០៨៨,០០រៀល


កញ្ញា ២១
០៥:០៩:៣៣ ល្ងាច ២០២០
  ៣០៩ Views
អត្រាប្តូរប្រាក់រៀលជាមួយរូបិយបណ្ណបរទេស នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ៖
១ដុល្លារអាមេរិក ស្មើនឹង ៤ ០៨៨,០០រៀល;
១អឺរ៉ូ ស្មើ ៤ ៨៦៧,០០រៀល ;
១ផោនអង់គ្លេស ស្មើ ៥ ៣១៣,៥០រៀល ;
១ដុល្លារអូស្ត្រាលី ស្មើ ២ ៩៩៧,០០រៀល ;
១ដុល្លារកាណាដា ស្មើ ៣ ១១៣,៥០រៀល ;
១ហ្វ្រង់ស្វីស ស្មើ ៤ ៥០៩,៥០រៀល ;
១យ៉ន់ចិន ស្មើ ៦០៤,០០រៀល ;
១ដុល្លារសិង្ហបុរី ស្មើ ៣ ០២៥,០០រៀល ;
១០០យេនជប៉ុន ស្មើ ៣ ៩៣០,៥០រៀល ;
១០០វូនកូរ៉េ ស្មើ ៣៥៣,៥០រៀល ;
១បាតថៃ ស្មើ ១៣២,៥០រៀល ;
១០០០ដុងវៀតណាម ស្មើ ១៧៧,៥០រៀល ;
១០០០គីបឡាវ ស្មើ ៤៥២,៥០រៀល៕
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)