ថ្ងៃ អង្គារ ទី២៨ ខែ កញ្ញា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីមពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជាពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ បន្ទាយមានជ័យ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រ ធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ ក្នុងនាមជាអ្នកប្រតិបត្តិការលើសមរភូមិគ្រោះមហន្ត រាយ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១នេះ បន្តបេសកកម្ម ដើម្បីពិនិត្យស្ថានភាពជន់លិច និងការជួយសង្គ្រោះប្រជា ពលរដ្ឋ នៅខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ កម្លាំងយោធភូមិភាគទី៥ និងបណ្តាកងឯកភាព រួមទាំងបញ្ជាការកងកម្លាំងទាំងបីប្រភេទ និងអាជ្ញាធរមូលដ្ឋាន។ ទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា ផលប៉ះពាល់សរុប (បឋម) ដែលបង្កដោយជំនន់ទឹកភ្លៀងក្នុងខេត្តបន្ទាយ មាន ជ័យ គិតត្រឹមល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ រួមមាន៖ប៉ះពាល់ ៦ក្រុង-ស្រុក ស្មើ ៣០ឃុំ-សង្កាត់។ ប៉ះពាល់ប្រជាជនប្រមាណ ៦,៦៨៦គ្រួសារ និងជម្លៀសទៅទួលសុវត្ថិភាព ៧៣៦គ្រួសារ។ លិចស្រូវប្រមាណ ៥,០០០ហិកតា និងដំណាំរួមផ្សំប្រមាណ ៣០៩ហិកតា។ ប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាព បានទទួលស្បៀងសង្គ្រោះបន្ទាន់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី […]
  • ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន៨៣៩ នាក់ ជាសះស្បើយ៥៣០នាក់,ស្លាប់ចំនួន១៨នាក់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៨៣៩នាក់, អ្នកជំងឺចំនួន ៥៣០ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១៨នាក់។ គិតត្រឹមថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជារកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០៩,៩២៦នាក់, អ្នកជាសះស្បើយសរុបចំនួន១០១,១៨៥នាក់, ស្លាប់សរុបចំនួន២,២៦១នាក់៕
  • សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “ សារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរទិវាទេសចរណ៍ពិភពលោក ក្រោមប្រធានបទ” ទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាបន្ន “​ ” TOURISM FOR INCLUSIVE GROWTH ” ។
  • អ្នកជំនាញវិស័យទេសចរណ៍ សាទរចំពោះការអនុញ្ញាតឱ្យប្រជាពលរដ្ឋឈប់សម្រាក និងដើរកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ (ភ្នំពេញ)៖ ក្នុងឱកាសឈប់សម្រាករយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៥, ៦ និង៧ ខែតុលា ឆ្នាំ២០២១ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តឱ្យពលរដ្ឋចេញដើរកម្សាន្ត នៅតាមទំបន់ទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ដើម្បីជំរុញកំណើនទេសចរណ៍ក្នុងស្រុក និងជួយដល់អាជីវកម្មទេសចរណ៍ នៅមូលដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស។ សម្តេចតេជោលើកឡើងបែបនេះ ធ្វើឡើងតាមរយៈសារសំឡេងផ្ញើជូនជនរួមជាតិ នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ ។ សម្តេចបានលើកឡើងថា បើទោះបីជារាជរដ្ឋាភិបាល សម្រេចផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ ដើម្បីទប់ស្កាត់ការចម្លង នៅតាមវត្តអារាមក៏ពិតមែន តែមន្រ្តីរាជការ កម្មករ កម្មការនី បុគ្គលិកនៅតាមក្រុមហ៊ុន នៅតែបានឈប់សម្រាកក្នុងឱ្យកាសបុណ្យភ្ជុំបិណ្ឌ និងដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដោយអនុវត្តនូវវិធានសុខាភិបាល។ សម្តេចបានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំព្រះករុណខ្ញុំ សូមបញ្ជាក់ថា យើងនៅតែបន្តឱ្យមន្រ្តីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យ ដែលមានចែងក្នុងការឈប់សម្រាកនៅថ្ងៃភ្ជុំបិណ្ឌ យើងនៅតែបន្តឱ្យបងប្អូនបានធ្វើដំណើរនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅធ្វើការកម្សាន្តតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើង បានស្គាល់នូវប្រទេសខ្លួនឯង បានស្គាល់នូវរមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង»។ ជុំវិញបញ្ហានេះដែរ លោកស្រី ឆាយ […]
  • រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះ អាសន្ន រយៈពេល ១សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
  • អគ្គីភ័យ នៅភូមិដំណាក់ធំ៤ យប់ម៉ិញ ឆក់យកជីវិតលោក យាយអាយុ៨០ឆ្នាំ ម្នាក់ យ៉ាងអាណោចអាធ័ម ភ្នំពេញ៖ នៅវេលាម៉ោង ១២និង០០ នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែង បានកើតឡើងនៅស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរនៅផ្ទះ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ មូលហេតុបណ្តាលមកពីដុតផ្ទះបង្ករជាអគ្គិ ភ័យតែម្ដង ដែលបានធ្វើឲ្យផ្ទះឈើលើថ្មក្រោម ទំហំ ៨ម៉ែត្រ × ១៥ម៉ែត្រ ឆេះអស់ទាំងស្រុង និងបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ: រស់ ហ៊ឹមយ៉ា ភេទ ស្រី អាយុ ៨០ឆ្នាំ។ ករណីអគ្គិភ័នេះ ពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីនេះ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកចំនួន ០៥ រថយន្ត ស្មើនឹង ២០ម៉ែត្រគូប […]
  • សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលា ការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងសារដែលបង្ហោះក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះថា បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយ ដែលការបកស្រាយនេះមានលក្ខណះសមហេតុផលនិងអាចទទួល យកបានក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៍សូម លើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំក៍អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ៕
  • កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,២៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,២៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦, ៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ២៥,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
  • ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៣៩នាក់ ជាសះស្បើយ៣៤៣នាក់ ស្លាប់ចំនួន១១នាក់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៣៩នាក់, អ្នកជំងឺចំនួន៣៤៣ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។
  • រកឃើញប្រជាពលរដ្ឋជិត១០០នាក់បានឆ្លងជំងឺកូវីដ១៩នៅភូមិភ្នំ១០០ ត្រូវបានបិទខ្ទប់ភ្លាមៗ (ខេត្តបាត់ដំបង,ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២)៖អាជ្ញាធរស្រុក ខេត្ត បាន សម្រេចបិទខ្ទប់ភ្លាមៗនៅភូមិភ្នំ១០០ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំត្រាងស្រុកកំរៀង បន្ទាប់ពីមន្ត្រីសុខាភិបាលរកឃើញ ប្រជាពលរដ្ឋឆ្លង ជំងឺកូវីដ ១៩ ប្រមាណ៨៨នាក់(ក្នុងនោះស្រ្តី ៥២នាក់)។ លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ប្រាប់ឲ្យដឹងថាមូលហេតុដែល មានការឆ្លងរាលដាលពេញភូមិនេះ ដោយសារកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកភូមិម្នាក់ បានទៅសួរសុខទុកបងប្អូន ដែលសម្រាកព្យា បាលជំងឺកូវីដ១៩នៅក្នុងស្រុកសំពៅលូន។នៅពេលនោះ ក្រុមគ្រូពេទ្យ បានយកសំណាកបុគ្គលរូបនោះទៅពិនិត្យ ស្រាប់តែលទ្ធផលបញ្ជាក់ថា វិជ្ជមាន ទើបមានការភ្ញាក់ផ្អើលក្នុងភូមិ ភ្នំ១០០ទាំងមូលតែម្តង។ ក្រោយពី ឃើញមានអ្នកភូមិឆ្លងជំងឺកូវីដ១៩ ដូច្នេះអាជ្ញាធរចាប់ផ្តើមសំណាកជាបន្តបន្ទាប់ ដោយនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១គឺរកឃើញវិជ្ជមានចំនួន ១៧ នាក់។ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ រកឃើញបន្តចំនួន ២២ នាក់។ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១រកឃើញ ២៦ នាក់។ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១កញ្ញា រកឃើញចំនួន ២២ នាក់បន្ថែមទៀត ដែល សរុបទាំងអស់មានចំនួន ៨៨ នាក់ ក្នុងចំណោមពលរដ្ឋទៅយកសំណាក៤០០នាក់។ លោក សុខ គឹមខុន […]
  • ក្រុមការងារចល័តចម្រុះ ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន៩គ្រឿង ក្នុងខេត្តតាកែវ ដោយ៥គ្រឿងត្រូវបានឃាត់ និងពិន័យ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យយាន យន្តដឹកជញ្ជូនទំនិញចំនួន៩ គ្រឿង ដោយក្នុងនោះយាន យន្តដឹកលើសទម្ងន់កម្រិតកំណត់៤គ្រឿងត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់២០%នៃទម្ងន់អនុញ្ញាត។ គួរបញ្ជាក់ថា យានយន្តចំនួន ១គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ១២៥ គីឡូម៉ែត្រលេខ៥+៥០០ ភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតា កែវ។ ជាថ្មីម្តទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕
  • អគ្គិសនីកម្ពុជា÷ អាក់រអួលចរន្ត នៅថ្ងៃនេះ ដល់ថ្ងែទី១៩ ខែកញ្ញា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំ ណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានឲ្យដឹងថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើង ខ្ញុំស្នើសុំអភ័យទោសទុកជាមុន»៕
  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។
  • សម្តេចតេជោ: (បើខ្ញុំមិនពឹងចិន តើអោយខ្ញុំទៅពឹងអ្នក ណា..?) នៅចំពោះមុខ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ក្នុងពិធីប្រគលទទួលពហុកីឡាដ្ឋានជាតិ មរតកតេជោ និងពិធីចុះហត្តលេខាលើឯកសារ សំខាន់សំខាន់ចំនួន៦ រវាងរដ្ឋាភិបាលកម្ពុជា និងចិន នៅវិមានសន្តិភាព នារសៀល និងល្ងាចថ្ងៃទី១២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ម្តងហើយ ម្តងទៀតថា (បើសម្តេច មិនពីងចិន តើសម្តេចទៅពីងអ្នកណា?)   ប្រសាសន៍ សម្តេចខាងលើនេះ បានធ្វើអោយមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសារព័ត៌មានធំៗរបស់រដ្ឋចិន ដោយ សារព័ត៌មានទាំងនោះ បានធ្វើការសម្រង់ដោយដកស្រង់សំដីនេះ មកចុះផ្សាយលើទូរទស្សន៍ និងអនឡាញ ព្រោង ព្រាត ដោយមានការបកប្រែ បញ្ជូលសំលេង ជាភាសារចិន និងភាសាខ្មែរ ទៀតផង ធ្វើអោយ មានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម។   សូមទស្សនា វីដេអូ នៃសម្រង ប្រសសាសន៍សម្តេចតេជោ នៅក្នុងរឿងនេះ ដូចតទៅ៖ https://bit.ly/3EfimFw  
  • ក្រសួងកសិកម្ម ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំ រួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវ ស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោនទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលអាចរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ។ នេះជាការបញ្ជាក់របស់ ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ៏នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គ នាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ ជាមួយគ្នា ក្រសួងបានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ […]

ឥណ្ឌាបង្ហាញគម្រោងជំនួយ និងវិនិយោគជាច្រើននៅកម្ពុជា


មករា ២០
១១:០១:២៦ ព្រឹក ២០២១
  ៤២១ Views
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូត ដែលទើបតែងតាំងថ្មី នៃសាធារណរដ្ឋឥណ្ឌា ប្រចំានៅព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ពីគម្រោងជំនួយ និងការវិយោគជាច្រើន របស់ប្រទេសឥណ្ឌាមកកម្ពុជា។
លោកជំទាវ បានប្តេជ្ញាចិត្តនៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិ បត្តិការជាប្រពៃណី ដែលមានតំាងពីយូរលុងណាស់មកហើយ រវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំថែមទៀតទំាងនៅស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។
នៅក្នុងជំនួបសវនាការ នាព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ ២០២ ១នេះ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ បានលើកឡើងថា ឥណ្ឌាមានគម្រោងចូលរួមជួយជួសជុលអភិរក្សប្រាសាទព្រះវិហារ ដែលជាបេតិកភណ្ឌពិភពលោក ចូលរួមជំរុញលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅជនបទ និងជួយដល់វិស័យសុខាភិបាល ការប្រយុទ្ធប្រឆាំងជំងឺ គ្រុនចាញ់ និងការកសាងសមត្ថភាពសមាជិកសមាជិកាសភានិងមន្រ្តីរាជការ ជាដើម។
លោកជំទាវបានប្តេជ្ញាថា នឹងខិតខំជំរុញដល់អ្នកវិនិយោគិនពីប្រទេសឥណ្ឌា មកបណ្ដាក់ទុននៅកម្ពុជា ក្នុងវិស័យសុខា ភិបាល ជំរុញឱ្យមានជើងហោះហើរត្រង់រវាងប្រទេសទំាងពីរ។
លោកជំទាវឯកអគ្គរដ្ឋទូតបានជម្រាប សម្តេចដែរថា ឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងរវាងប្រជាជននិងប្រជាជន តាមបែបឌីជីថល នៅក្នុងនោះមាន ប្រជាជនកម្ពុជានិងប្រជាជនឥណ្ឌា ប្រជាជនឥណ្ឌានិងប្រជាជនក្នុងតំបន់អាស៊ាន ហើយឥណ្ឌានឹងកសាងផ្លូវគមនាគមន៍ដ៏ធំមកកាន់បណ្តាប្រទេសសមាជិកអាស៊ានផងដែរ។
លោកជំទាវឯកអគ្គរដ្ឋទូត បានជម្រាប សម្តេចប្រធានរដ្ឋសភា ដែលថា ចំពោះសំណើរបស់ សម្តេចនាយករដ្ឋមន្រ្តី ដែលបានស្នើដល់ប្រទេសឥណ្ឌាជួយផ្តល់ជំនួយមនុស្សធម៌វ៉ាក់សំាងការពារកូវីដ១៩ ដល់ប្រទេសកម្ពុជានោះ លោកជំ ទាវនឹងរាយការណ៍ជូនថ្នាក់ដឹកនាំឥណ្ឌាបានជ្រាប និងសម្រេ ចនៅក្នុងកិច្ចការនេះ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា បេសកកម្មនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការបន្តរួមចំណែកលើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ដែលមាន ស្រាប់ ឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតថែមទៀត។
កម្ពុជា-ឥណ្ឌា មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការទូតនេះជាមួយគ្នាជាយូរយារណាស់មកហើយ ទាំងផ្នែកសិល្បៈ វប្បធម៌ និងជំនឿសាសនា។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ឥណ្ឌាជាប្រទេសមួយ ក្នុង ចំណោមប្រទេសមិនច្រើនទេ ដែលបានគំាទ្រដល់រដ្ឋា ភិបា លកម្ពុជា នៅក្រោយថ្ងៃរំដោះ៧មករា ឆ្នាំ១៩៧៩ ខណៈប្រទេសជាច្រើន ពិសេសប្រទេសលោកខាងលិច បានហ៊ុមព័ទ្ធសេដ្ឋកិច្ចកម្ពុជា។
សម្តេចបានលើកឡើងថា រដ្ឋសភាកម្ពុជា មានការពេញចិត្ត ដោយសង្កេតឃើញពីវឌ្ឍនភាព នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសយើងទំាងពីរ កម្ពុជា -ឥណ្ឌា មានការរីកចម្រើនឥតឈប់ឈរ ទំាងវិស័យ នយោ បាយ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច វប្បធម៌ អប់រំ សុខាភិបាល និងការអភិវឌ្ឍធនធានមនុស្ស ។
សម្តេចប្រធានរដ្ឋសភាបានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាសូមអបអរសាទរ រដ្ឋាភិបាលប្រទេសទាំងពីរដែលបានចុះកិច្ចព្រមព្រៀង និងអនុស្សរណៈ ជាមួយគ្នា ក្នុងកិច្ចសហប្រតិ បត្តិការលើវិស័យអាទិភាពជាច្រើន និងបានត្រៀមចុះហត្ថ លេខាលើឯកសារសំខាន់ៗជាច្រើនទៀត៕
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)