ថ្ងៃ ព្រហស្បត៍ ទី០៦ ខែ ឧសភា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • បាក់ថ្មភ្នំបណ្តាលឲ្យសង្កត់មនុស្សស្លាប់ម្នាក់និងរងរបួសម្នាក់ទៀតកំពុងសង្គ្រោះ (ខេត្តកំពង់ស្ពឺ,ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១)៖ មនុស្សម្នាក់បានស្លាប់នៅកន្លែង ភ្លាមៗ ចំណែកម្នាក់ទៀតត្រូវបានដឹកយកទៅសង្គ្រោះ ដោយសារតែកំពុង បំពេញការងារស្រាប់តែបាក់ថ្មសង្កត់ កាលពីល្ងាចថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ នៅក្រុមហ៊ុនកិនថ្ម (ឈ្មោះសាន យ៉ាង ម៉ាញ់នីង) ដែលស្ថិតនៅភូមិប្រិយ៍ ឃុំព្រៃក្មេង ស្រុកភ្នំស្រួច ខេត្តកំង់ស្ពឺ។ តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី០១. ឈ្មោះសុខ នី ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្រាំងស្យា ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាតៃកុងរថយន្ត (បណ្តាលអោយស្លាប់នៅកន្លែងកើតហេតុភ្លាមៗ)។ និងទី០២.ឈ្មោះទឹម ចាន់ទីកថន ភេទប្រុស អាយុ១៩ឆ្នាំមានទីលំនៅភូមិរំចេក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាតៃកុងអ៊ិចស្ការ រងបួសធ្ងន់ ត្រូវបានក្រុមហ៊ុនជូនទៅពេទ្យ។ តាមរបាយការណ៍ដដែល នៅមុនពេលកើតហេតុគឺ អេស្កា កំពុងតែធ្វើការងារដូច សព្វមួយដង ដើម្បីកាយយកថ្ម ដាក់លើរថយន្ត ស្រាប់តែ បាក់ថ្មបណ្តាលឲ្យធ្លាក់ អេស្កា មកក្រោមសង្កត់ មនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតសង្គ្រោះនៅមន្ទីរពេទ្យ ខេត្តកំពង់ស្ពឺ៕ […]
  • មនុស្ស៥ នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះមន្ទីរពេទ្យដោយពុលនំប៉័ង (ខេត្តឧត្ដរមានជ័យ,ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១)៖មនុស្ស៥នាក់ ដែលមានអាការៈ ឈឺពោះ រាគ និងក្អួតចង្អោរ រហួតដល់អស់កម្លាំង ក្រោយពីពួកគាត់បានបរិភោគនំប៉័ង ដែលត្រូវបានក្រុមគ្រួសារនាំទៅមណ្ឌលសុខភាពរំចេក កាលវេលាម៉ោង៨ និង២៤នាទីយប់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១ តែដោយសារស្ថានភាពធ្ងន់ ជនរងគ្រោះត្រូវបានបញ្ជូនបន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ។ ជនរងគ្រោះ ៥នាក់ ដែលពុលនំប៉័ង ក្នុងនោះមានស្រី ២នាក់ ពួកគាត់រស់នៅអូរអំបិល ភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ៖ ទី១-ឈ្មោះ មេត មាន ភេទ ប្រុស អាយុ ៤៦ឆ្នាំ ទី២- ឈ្មោះ មាន ផាលីដា ភេទ ស្រី អាយុ ១១ឆ្នាំ ទី៣- ឈ្មោះ មាន ផាវីន ភេទ ស្រី អាយុ ១៧ឆ្នាំ ទី៤- ឈ្មោះ អ៊ាង សុខឡា […]
  • ក្រសួងសុខាភិបាល បន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូត ដល់៦៧២នាក់ ខណៈជាសះស្បើយសរុប ៦០១៩នាក់ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី រហូតដល់៦៧២នាក់ ខណៈអ្នកជំងឺសរុបចំនួន៦០១៩នាក់ បានជាសះស្បើយ។
  • អភិបាលខេត្តកំពង់ធំ អំពាវនាវប្រជាពលរដ្ឋ មានការអត់ធ្មត់ អធ្យាស្រ័យ យោគយល់គ្នា ត្រូវជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ការអំពាវនាវនេះ ក្នុងឱកាសដែលឯកឧត្តម សុខ លូ អភិបា លខេត្តកំពង់ធំចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ក្នុងអំឡុងពេលនៃជំងឺកូវីដ១៩ នៅភូមិលាបទង ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ ២០២១។ ជាមួយគ្នានោះដែរឯកឧត្តម សុខ លូ បន្ថែមទៀតថា ជំងឺកូវីដ ១៩ កំពុងតែមានការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា រួមទាំងខេត្តកំពង់ធំផងដែរ ជាពិសេសនៅស្រុកស្ទោង ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ មានការកើនឡើងជាបន្តបន្ទាប់ ហើយស្ថិតនៅក្នុងកាលៈទេសៈនេះ បងប្អូនប្រាកដជាមានការព្រួយ បារម្ភយ៉ាងខ្លាំងជុំវិញការរីករាលដាលនៃជំងឺកូវីដ១៩ ប៉ុន្តែបងប្អូនមិនត្រូវភ្លេចនូវការអនុវត្តនូវវិធានការ ៣ ការពារ ៣កុំ របស់រាជរដ្ឋាភិបាល និងគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួន៕
  • ភ្ញៀវទេសចរ រីករាយនៅពេលបានឃើញទិដ្ឋភាពដ៏ស្រស់ស្អាតក្នុងតំបន់រមណីយដ្ឋានអង្គរ នៅពេលធ្វើដំណើរមកដល់តំបន់អង្គរ ភ្ញៀវទេសចរពិតជាបានឃើញអំពីទិដ្ឋភាពដ៏មមាញឹកនៃមន្រ្តីអាជ្ញាធរជាតិអប្សរា និងភ្នាក់ងារទេសចរណ៍ចាំទទួលស្វាគមន៍អ្នកទេសចរ ព្រមទាំងសម្រស់ធម្មជាតិខៀវខ្ចី មានសួនច្បារអមសងខាងបរិវេណផ្លូវចូល ជាមួយក្លិនផ្កាយ៉ាងក្រអូបឈ្ងុយឈ្ងុប ក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ពីអាជ្ញាធរជាតិអប្សរា។ កញ្ញា ស្រីរ័ត្ន អាយុ៣២ឆ្នាំ ប្រជាពលរដ្ឋរស់នៅស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថា នៅពេលបានមកទស្សនារមណីយដ្ឋានអង្គរ ក្រោយការប្រកាសបើកដំណើរការទទួល ស្វាគមន៍ភ្ញៀវទេសចរឡើងវិញ ធ្វើឱ្យកញ្ញាបំភ្លេចអស់រាល់ក្តីកង្វល់នានា ដោយនឹកឃើញតែភាពបៃតងស្រស់ស្អាតនៅក្នុងរមណីយដ្ឋានអង្គរ។ កញ្ញាបន្តទៀតថា តំបន់រមណី យដ្ឋានអង្គរពិតជាមានភាពស្រស់ស្អាត នៅពេលដែលអាជ្ញាធរជាតិអប្សរាបានអភិវឌ្ឍនិងអភិរក្ស ដោយមានការ រៀបចំជាសួន និងមានដាំដើមផ្កា ដាំស្មៅ និងដាំដើមឈើបន្ថែម ដែលធ្វើឱ្យបរិវេណខាងមុខប្រាសាទអង្គរវត្ត និងតាមបណ្តាប្រាសាទនានាមានភាពបៃតងស្រស់ស្អាត។ ចំណែកលោក ឌី រស្មី រស់នៅក្នុងក្រុងសៀមរាប បានរៀប រាប់ដោយក្តីរំភើប ក្រោយពេលដែលរាជរដ្ឋាភិបាលបានប្រកាសបើករមណីយដ្ឋានទេសចរណ៍នៅទូទាំងប្រទេសឡើងវិញនេះ ព្រោះក្រោយពេលសម្រាកពីការងារលោកតែងតែទៅលម្ហែអារម្មណ៍នៅរមណីយដ្ឋានអង្គរ ដោយសារទីនោះប្រជុំទៅដោយទេសភាពបៃតងនៅពេលដែលអាជ្ញាធរជាតិអប្សរាបានធ្វើការកែលម្អហេដ្ឋារចនាសម្ពន្ធផ្សេងៗនៅក្នុងតំបន់អង្គរទាំងមូល។ លោកបន្តថានៅពេលដែលបញ្ចប់វិបត្តិនៃជំងឺកូវីដនេះ ភ្ញៀវទេសចរដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានអង្គរ នឹងកាន់តែទទួលបានភាពរីករាយជាមួយសម្រស់ធម្មជាតិដ៏ស្រស់បំព្រងដែលអាជ្ញាធរបានរៀបចំនេះ។ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជាសាកលនៃជំងឺកូវីដ១៩ ជានិច្ចកាល អាជ្ញាធរជាតិអប្សរាបានដាក់ចេញវិធានការសម្រាប់មន្ត្រី ភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តន៍ជាប្រចាំនូវវិធានការ៣កុំ និង៣ការពារឱ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋនិងភ្ញៀវទេសចរមុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ដើម្បីចូលរួមតាមដាននិងទប់ស្កាត់ការចម្លងមេរោគកូវីដ- ១៩។ ជាពិសេសមិនឱ្យមានការប្រមូលផ្តុំ និងត្រូវដើរឬក៏ឈរដោយរក្សាគម្លាតឆ្ងាយៗពីគ្នា៕ […]
  • ខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺ ខេត្តកណ្ដាល ខេត្តបន្ទាយមានជ័យ ដែលត្រូវបានរកឃើញអ្នកឆ្លងកូវីដ ១៩ ច្រើនជាងគេក្នុងរយៈពេល២៤ម៉ោង ហើយបន្ទាប់ពីរាជធានីភ្នំពេញ គឺ ខេត្តកណ្ដាល
  • អ្នកជំងឺកូវីដ-១៩ចំនួន ១២៧នាក់ ដែលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅកោះពេជ្រ ត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យ ត្រឡប់ទៅផ្ទះវិញ នៅព្រឹក ថ្ងៃទី០៤ ខែឧសភា ក្រោយពីទទួលការព្យាបាល ពីក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ (TYDA)។ អ្នកទាំង ១២៧នាក់ ត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព។
  • សម្តេចតេជោ បញ្ជាក់ថា ចិនជាប្រភពផ្តល់វ៉ាក់ សាំងមិនចេះរីងស្ងួតសម្រាប់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ៥ ឧសភានេះ បានបញ្ជាក់ថា រាជរដ្ឋាភិបាលដាក់គោល ដៅស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ និង ខេត្តកណ្តាលឲ្យបានគ្រប់គ្នា ស្របពេល ប្រទេសចិនជាប្រភផ្តល់វ៉ាក់សាំងមិនចេះរីងស្ងួត។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា វ៉ាក់សាំងនឹងមាន ការជួយផ្គត់ផ្គង់ពីប្រទេសចិន ដែលជាប្រភពដែលផ្តល់ជំនួយមិនចេះរីងស្ងួតសម្រាប់កម្ពុជាមិនថា ជំនួយ និងការផ្គត់ផ្គង់ការទិញវ៉ាក់សាំងសម្រាប់ប្រទេសកម្ពុជា។ សម្តេចតេជោ បានសម្តែងនូវសេចក្តីរីករាយ ចំពោះដំណើរការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋទទួលបានលទ្ធផលល្អ ដែលធ្វើឱ្យចំនួនអ្នកទទួលការចាក់វ៉ាក់សាំងបានប្រមាណ១លាន ៥សែននាក់ ស្មើនឹង១៥ភាគរយនៃផែនការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា។ តាមការគ្រោងទុក វ៉ាក់សាំងចំនួន១លានដូសបន្ថែម នឹងមក ដល់កម្ពុជានៅថ្ងៃទី១១ ឧសភាចំនួន៥០ម៉ឺនដូស និងថ្ងៃទី ១៥ ចំនួន៥០ម៉ឺនដូស ដែលសុទ្ធតែជាជំនួយ និងបញ្ជា ទិញពីមិត្តចិន៕
  • សម្ដេចតេជោ÷ រាជរដ្ឋាភិបាល មិនឲ្យប្រជាពលរដ្ឋនៅតំបន់ក្រហមណាម្នាក់ ខ្វះវ៉ាក់សាំងចាក់ទេ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈសារជាសំឡេងនៅថ្ងៃពុធនេះ បានបញ្ជាក់ទៅសម្ដេចពិជ័យសេនាទៀបាញ់ និងអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសគណៈកម្មការចំពោះកិច្ចគ្រប់គ្រងវ៉ាក់សាំង ឲ្យបន្តចាក់វ៉ាក់សាំងជូនប្រជា ពលរដ្ឋ នៅតំបន់ក្រហមឲ្យបានគ្រប់គ្នា ទាំង៥២ម៉ឺននាក់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោ បានប្រាប់ឲ្យគណៈកម្មការ ត្រូវទប់ស្កាត់ កុំឱ្យអ្នកដែលមកពីតំបន់ផ្សេង ក្រៅពីតំបន់ក្រហមទទួលបានវ៉ាក់ សាំង ខុសទៅនឹងគោលការណ៍អាទិភាពរបស់រាជរដ្ឋាភិបា លដែលបានដាក់ចេញ។ តាមការគ្រោងទុករាជរដ្ឋា ភិបាលបានបញ្ចេញវ៉ាក់សាំងចំនួន៩០ ម៉ឺនដូសដើម្បីចាក់ជូនប្រជាពលរដ្ឋនៅតំបន់ក្រហមក្នុងរង្វង់៤៥ម៉ឺននាក់ ហើយធានាមិនឱ្យប្រជាពលរដ្ឋណាម្នាក់ខ្វះវ៉ាក់សាំងនោះទេ ព្រោះវ៉ាក់សាំង មិនមានការខ្វះខាតនោះទេ។ សម្តេចតេជោអះអាងថា នៅថ្ងៃទី១១ ឧសភា វ៉ាក់សាំងនឹងមកដល់ចំនួន ៥០ម៉ឺនដូស បៅថ្ងៃទី១៥ ឧសភា និងមក ដល់ ៥០ម៉ឺនដុល្លារបន្ថែមទៀត សរុបគឺចំនួនមួយលានដូស សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ សម្ដេចតេជោ បានស្នើឲ្យលោកជំទាវ ឱ វណ្ណឌីន ដែលជាប្រធានគណៈកម្មការចំពោះកិច្ចគ្រប់គ្រងវ៉ាក់សាំង និងឯកឧត្តមវង្ស៊ី វិសុទ្ធ ខិតខំធ្វើយ៉ាងណាឱ្យវ៉ាក់សាំង៥០ ម៉ឺនដូស បន្ថែមទៀតមកដល់ តាមការគ្រោងទុក ដើម្បីចាក់ជូនប្រជា ពលរដ្ឋនៅតំបន់ក្រហមឱ្យបានគ្រប់គ្នា ត្បិតតំបន់ក្រហមគឺជាតំបន់ ដែលមានហានិភ័យខ្ពស់ ហើយត្រូវបានបិទខ្ទប់។ […]
  • អភិបាលខេត្តកណ្ដាល សម្រេចយកវិទ្យាល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដោយស្ថានភាព នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ មិនមាន ការថមថយពីមួយថ្ងៃ ទៅមួយថ្ងៃ តម្រូវការទីកន្លែងសម្រាប់ដាក់ព្យាបាលអ្នកជំងឺកូវីដ-១៩ មានការកើនឡើងឥតឈប់ ឈរ នារសៀលថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានចុះត្រួតពិនិត្យ ទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតនៅក្នុងវិទ្យា ល័យ វឌ្ឍនៈ ឈូង លាភ នៅសង្កាត់រកាខ្ពស់ក្រុងតាខ្មៅ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា ទីនេះ មានបរិស្ថានល្អ ធំទូលាយ ស្រលះមានភាពអំណោយផលដល់ខ្យល់ អាកាសចេញចូលគ្រប់គ្រាន់ ទីតាំងនេះពិតជាជាទីតាំងល្អ អ្នកជំងឺនឹងបានឆាប់ជាសះស្បើយ។ ទោះជាយ៉ាងនេះក្តី ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា បងប្អូន នឹងមិនចង់ក្លាយជាអ្នកជំងឺកូវីដ១៩ ហើយត្រូវមកសម្រាកព្យាបាលនៅទីនេះដែរទេ។ ដូច្នេះដើម្បីជៀសវាងក្លាយជាអ្នកជំងឺបន្ទាប់ ត្រូវបានក្រុមគ្រូពេទ្យបញ្ជូនមកព្យាបាលនៅទីនេះ សូមបន្តគោរពអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល៕
  • អ្នកជាប់ពាក់ព័ន្ធផ្ទាល់​ និងប្រយោលជាមួយអាជីវករផ្សារសិរីសោភ័ណ ចំនួន៤៦នាក់ តេស្តគឺអវិជ្ជមានទាំងអស់ នៅថ្ងៃទី៤​ ខែឧសភា ឆ្នាំ ២០២១នេះ អាជ្ញាធរក្រុងសិរី សោភ័ណ ខេត្តបន្ទាយមានជ័យ បានប្រមូលអ្នកជាប់ពាក់ ព័ន្ធផ្ទាល់​ និងប្រយោល​ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ម្សិលមិញ ចំនួន៤៦នាក់​បន្ថែម ធ្វេីតេស្តរហ័ស​(Rapid Test)ទាំង៤៦នាក់​ លទ្ធផល​អវិជ្ជមាន​កូវីដ-១៩​ទាំង​អស់។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១គណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំដោយលោក​ ហ៊ឹល​ រ៉ាយ៉ា​ ប្រធានគណៈបញ្ជាការឯកភាពក្រុងសិរីសោភ័ណ​ ដឹកនាំកងកម្លាំងបាន​ ចុះប្រមូលអាជីវករ​ នៅក្នុងផ្សារសិរី សោភ័ណ​ អ្នកពាក់ព័ន្ធជាមួយ​ ម្តាយបុគ្គលម្នាក់ដែលមានតេស្ត​វិជ្ជមាន​កូវីដ-១៩​ ដោយម្តាយជាអាជីវករលក់ដូរ នៅក្នុងផ្សារសិរីសោភ័ណ​ រួមនឹងមិត្តភក្តិ​ បុគ្គលដែលមានតេស្តវិជ្ជមាន​ កូវីដ​-១៩​ មកធ្វេីតេស្តនៅមន្ទីរពេទ្យបង្អែកក្រុងសិរី សោភ័ណ​។ បច្ចុប្បន្ននេះអាជ្ញាធរក្តុង បានតម្រូវអ្នកពាក់ព័ន្ធទាំងអស់ធ្វើចត្តាឡីស័ក​ នៅផ្ទះរៀងៗខ្លួន​ តែត្រូវអនុវត្តតាមវិធានការសុខាភិបាល៕
  • ឯកឧត្តមអភិបាលខេត្តតាកែវ ចុះត្រួតពិនិត្យ និងពលរដ្ឋ កំពុងធ្វើចតា្តឡីស័កចំនួន០៤ឃុំ ក្នុងស្រុកបាទី ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែឧសភា បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខ ទុក្ខពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក មានចំនួន៤ទីតាំង។ ទីតាំងទី១ មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សាអង្គសឹង្ហ ឃុំចំបក់ ទីតាំងទី២ វិទ្យាល័យ ហ៊ុន សែន ១មិថុនា ឃុំពារាម ទីតាំងទី៣ វិទ្យាល័យគិតម៉េងប្រាសាទ ឃុំដូង និងទីតាំងទី៤ សាលាបឋមសិក្សា ភូមិថ្មី ឃុំត្នោត ក្នុងស្រុកបាទី និងទីតាំងមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា ភ្នំចចក ស្ថិត នៅឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ។ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ក៏បានធ្វើការឧបត្ថម្ភនូវគ្រឿងឧបភោគ បរិភោគមួយចំនួន នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកបាទី និងស្រុកព្រៃកប្បាសផងដែរ ៕
  • រដ្ឋបាលខេត្តប៉ៃលិន សម្រេចថ្នាំបាញ់សម្លាប់មេរោគ នៅកន្លែងបញ្ញើ ទំនិញក្រុមហ៊ុនវីរៈប៊ុនថាំ ដើម្បីកាត់ផ្ដាច់នូវខ្សែចម្លងជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ (ខេត្តប៉ៃលិន,ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១)៖ រដ្ឋបាលខេត្តប៉ៃលិន សម្រេចចាត់មន្ត្រីជំនាញសុខាភិបាល សហការជាមួយមន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ចុះថ្នាំបាញ់សម្លាប់មេរោគCOVID-19 តាមវិធានរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ខេត្តប៉ៃលិន។ ការបាញ់ថ្នាំសម្លាប់មេរោគនេះ បានធ្វើឡើងរយៈពេលពីរថ្ងៃជាប់គ្នាគឺថ្ងៃទី២ និងទី៣ ខែឧសភា ឆ្នាំ២០២១ ។ មន្ត្រីនៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត បានឲ្យដឹងថា៖ ដោយមានការយកចិត្តទុកដាក់លើសុខភាពប្រជាពលរដ្ឋ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នងសហគមន៍ខេត្តប៉ៃលិន លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចាត់មន្ត្រីជំនាញមន្ទីរសុខាភិបាល ចុះបាញ់ថ្នាំសម្លាប់មេរោគ នៅកន្លែងបញ្ញើទំនិញ របស់ក្រុមហ៊ុនវីរៈប៊ុនថាំ ទាំងបីសាខា ក្នុងខេត្តប៉ៃលិន។ ពាក់ព័ន្ធបញ្ហានេះដែរលោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មាននៅល្ងាចថ្ងៃទី៣ ខែឧសភា ថា៖ ក្នុងនាមរដ្ឋ បាលខេត្តប៉ៃលិន បានសម្រេច ក៏ដូចជាដើម្បីបញ្ជៀសនូវការខូចខាតបញ្ញើរ ដែលមានការកកស្ទះ លោកជំទាវ ក៏បានចាត់តាំងមន្ត្រី នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ សហការជាមួយមន្ត្រីជំនាញមន្ទីរសុខាភិបាល បាញ់ថ្នាំសម្លាប់មេរោគ នៅលើឥវ៉ាន់ ដែលមានការកកស្ទះ ដើម្បីបញ្ចេញអីវ៉ាន់ ជូនបងប្អូនប្រជាពលរដ្ឋ […]
  • អាជ្ញាធរខេត្តព្រះសីហនុ សម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈពេល ១សប្តាហ៍បន្ថែមទៀត ក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សាបន្តបិទខ្ទប់ភូមិសាស្ត្រក្រុងព្រះសីហនុ នៃខេត្តព្រះសីហនុ ដែលជាតំបន់មានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភ: នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២១នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានសម្រេចបន្តរក្សាតំបន់បិទខ្ទប់ និងតំបន់ក្រហម ក្នុងក្រុងព្រះសីហនុ រយៈ ពេល ១សប្តាហ៍បន្ថែមទៀត ដោយសារមូលហេតុលទ្ធផលនៃការយកសំណាកពីសមាជិកក្រុមគ្រួសាររបស់ប្រជាពលរដ្ឋលើកទី២ និងប្រជាពលរដ្ឋ ដែលរស់នៅតំបន់ក្រហម នៅតែបន្តរកឃើញមានវិជ្ជមានកូវីដ-១៩ នៅឡើយ។ ឯកឧត្តម គួច ចំរើន បានបន្តថារដ្ឋបាលខេត្តបានបង្កើតក្រុម ការងាររកសំណាកជាបីក្រុម៖ ក្រុមទី១.យកសំណាកប្រជា ពលរដ្ឋនៅតំបន់ក្រហម ពិសេសបងប្អូនអាជីវករលក់ដូរក្នុងផ្សារ ក្រុមទី២.យកសំណាកក្រុមគ្រួសារបងប្អូនអាជីវករនិងក្រុមទី៣.ការយកសំណាកនៅវិមានឯករាជ្យស្ថិតនៅសង្កាត់លេខ៣ ក្រុងព្រះសីហនុ ។ ជម្រុញការត្រួតពិនិត្យសុខភាពបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរនៅតាមចំណុចគោលដៅព្រំប្រទល់រាជធានី-ខេត្ត។ ការងារចែកអំណោយជូនប្រជា ពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ក្នុងក្រុងព្រះសីហនុ ដោយស្នើ សុំទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាចំនួន ៣០.០០០កញ្ចប់ មានដូចជា អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៉ីវ និងទឹក […]
  • ស៊ីម៉ាក់ប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីស្រែពលរដ្ឋធ្វើស្រូវជារៀងរាល់ឆ្នាំ ឯ.ឧ ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានឲ្យដឹងថា កម្លាំង ស៊ីម៉ាក់ បានប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីស្រែពលរដ្ឋដែលធ្វើជារៀងរាល់ឆ្នាំ។ ការប្រទះឃើញ គឺនៅថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០២១​ នៅឃុំឃ្លាំងមាស​ ស្រុកបវេល​ ខេត្ត បាត់ដំបង។ នេះជាសំណាងណាស់សំរាប់ម្ចាស់ ដីស្រែចំការ​ ដែលគេចផុតពីការជាន់គ្រាប់មីនតោនកប់ក្នុងដីដែលជាសំណល់ពីសង្គ្រាមមួយនេះ​។ ទោះបីជាដីនេះគាត់បានប្រេីប្រាស់ជាច្រេីនឆ្នាំរួចក្តី តែគ្រាប់មីនតោនរង់ចាំគាត់ជានិច្ច​។ រូបគាត់ជាម្ចាស់ដីនិងប្រជាពលរដ្ឋក្នុងមូលដ្ឋានអស់ទុក្ខភ័យព្រោះថាកំ លាំងជំនាញអង្គភាពសុីម៉ាក់ទិសខេត្តបាត់ដំបង​ បានចាត់ការឃាតករលាក់ខ្លួនក្នុងដីនេះតាមនីតិវិធីទាំងស្រុងហេីយ។

ថ្ងៃខួប៤២ឆ្នាំ នៃការជួបគ្នាឡើងវិញជាមួយភរិយា សម្តេចតេជោ រម្លឹកពីប្រវត្តិជូរចត់ក្នុងសម័យសង្គ្រាម


កុម្ភៈ ២៤
០៣:០២:២១ ល្ងាច ២០២១
  ១៥០ Views
កាលពីលើកមុន ខ្ញុំបានសរសេររៀបរាប់ត្រួសៗមួយចំនួនរួចមកហើយលើការ​ ជួបហើយព្រាត់ និង​ ព្រាត់ហើយជួប។
លើកនេះខ្ញុំខិតខំសរសេរបំពេញបន្ថែមនូវរឿងរ៉ាវបន្ទាប់ពីកូនប្រុសកំសត់បានស្លាប់យ៉ាងវេទនាកាលពីថ្ងៃទី១០ ខែ
វិច្ឆិកា ឆ្នាំ១៩៧៦ ហើយដែលខ្ញុំបានសរសេរនូវអត្ថបទមួយមានចំណងជើងថា(ការឈឺចាប់ដែលមិនអាចបំភ្លេចបាន)។
ខ្ញុំគួររំលឹកថា បន្ទាប់ពីមិនអាចសុំការអនុញ្ញាតពីមេបញ្ជាការឃោរឃៅ ដើម្បីយកសពកូនទៅកប់និងនៅថែទាំ​ភរិយាដែលទើបសម្រាលកូនបាន ខ្ញុំត្រូវបង្ខំចិត្តធ្វើដំណើរជាមួយមេ បញ្ជាការរូបនេះទៅឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ (ពេលនោះគេបង្កើតជាស្រុកពាមជីលាំង)។ យើងសម្រាកនិងធ្វើការនៅទីនោះមួយយប់ និងមួយព្រឹក។
ពេលរសៀលយើងបានធ្វើដំណើរត្រឡប់មកអង្គភាពវិញ ដោយឆ្លងកាត់តាមមន្ទីរ ពេទ្យស្រុកមេមត់ ដែលភរិយាខ្ញុំកំពុងសម្រាកនៅទីនោះ។
ក្នុងពេលធ្វើដំណើរ ខ្ញុំបានខិតខំសុំមេបញ្ជាការរូបនេះជាថ្មីម្តងទៀត ដើម្បីបាននៅមើលថែភរិយារបស់ខ្ញុំ ។ តែសំណើរដដែល ចម្លើយក៏ដដែលដែរ ដែលធ្វើអោយខ្ញុំស្ទើរតែទ្រាំលែងបានបំរុងដកកាំភ្លើងបាញ់ក្បាលអាចង្រៃនេះប៉ុន្តែការអត់ធ្មត់គឺជារឿងចាំបាច់ ដើម្បីធានាដល់ការរស់រានមានជីវិត សម្រាប់ការតស៊ូមួយដែលខ្លួនបានរៀបចំបណ្តាញសម្ងាត់មួយចំនួនរួចមកហើយ។
ម៉ោងប្រមាណជាង៤ល្ងាច ថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ ១៩៧៦ ពេលម៉ូតូមកដល់មន្ទីរពេទ្យ ខ្ញុំឈប់ម៉ូតូដោយមិនចាំបាច់សុំច្បាប់ ព្រោះខ្ញុំជាអ្នកជិះស្រាប់។
ខ្ញុំដើរទៅបន្ទប់ដែលភរិយាខ្ញុំសម្រាក ពិនិត្យឃើញរ៉ានីហើមខ្លួន។ ដោយសារ​ រ៉ានី​ ជាគ្រូពេទ្យឆ្មបស្រាប់ គាត់បានប្រាប់ខ្ញុំថាអាចនៅសល់សុកដែលពេទ្យទម្លាក់មិនអស់។
ពីរនាក់ប្តីប្រពន្ធយើងពុំមានអ្វីក្រៅពីមើលមុខគ្នាដោយទឹក ភ្នែកនោះទេ គឺទឹកភ្នែកអាណិត និងស្តាយកូនដែលស្លាប់ទៅ ទឹកភ្នែកដែលមិនបាននៅថែទាំភរិយាដែលទើបឆ្លងទន្លេ តែ​ រ៉ានី​ ហាក់ដូចរឹងប៉ឹងជាងខ្ញុំ​ និងយល់ពីការងារដែលខ្ញុំត្រូវធ្វើទោះជាខ្ញុំមិនដែលប្រាប់នាងក៏ដោយ។
ខ្ញុំចាកចេញទាំងទឹកភ្នែក ហើយក៏មិនបានសួររកទីកន្លែងដែលគេកប់សាកសពកូនខ្ញុំដែរ។ ពេលត្រឡប់ទៅដល់អង្គភាពវិញ ខ្ញុំក៏បានយករឿងនេះជំរាបទៅប្រធាននយោ បាយនៃអង្គភាពដែលគាត់ជាមនុស្សចិត្តបុណ្យម្នាក់។
គាត់បានអនុញ្ញាតអោយខ្ញុំយក​ រ៉ានី​ ទៅព្យាបាលនៅអង្គភាពដែលបោះទីតាំងនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ (ពេល នោះគេបង្កើតជាស្រុកត្រមូង)។ ព្រឹកថ្ងៃទី១២ ខែវិច្ចកា ឆ្នាំ ១៩៧៦ ខ្ញុំខិតខំទៅកាន់មន្ទីរពេទ្យតាំងពីមេឃមិនទាន់ភ្លឺ ដើម្បីនាំយក​ រ៉ានី​ មកកាន់អង្គភាព។
ពិតជាសំណាងសម្រាប់រ៉ានី​ ដែលខ្ញុំបាននាំនាងមកអោយឆ្មបបុរាណកាយទម្លាក់សុកចេញទាន់ពេល បើពុំនោះទេនឹងទៅជាក្រឡាភ្លើងនិងឈានដល់ស្លាប់មិនខាន។
ពេលនោះ ទោះបីជាលំបាក តែខ្ញុំបានមើលថែទាំ​ រ៉ានី​ ដោយផ្ទាល់ដៃ។ ខ្ញុំមើលថែទាំ​ និង​បំរើ​ រ៉ានី​ ដូចថែទាំម្តាយចាស់ មិនត្រឹមតែបាយទឹកទេ សូម្បីតែសម្លៀកបំពាក់ក៏ខ្ញុំត្រូវបោក គក់ជូនគាត់ដែរ។ ខ្ញុំបានបំពេញមុខងារជាប្តីយ៉ាងពិតប្រាកដ ។
ខ្លុំក្លាយជាអ្នកចេះផ្សំថ្នាំខ្មែរ ដើម្បីសុខភាពរបស់ភរិយា។ អ្វីៗគ្រប់យ៉ាងខ្ញុំត្រូវធ្វើដោយផ្ទាល់ដៃប្រហែលជាងកន្លះខែ។
ខ្ញុំតែងលួចយំអាណិតប្រពន្ធដែលខំមកតាមប្តីដោយលំបាកវេទនាតែខ្ញុំមិនចង់ឃើញទឹកភ្នែករ៉ានីទេ ដូចនេះបានជាខ្ញុំមិននាំគាត់និយាយឬរំលឹកពីរឿងកូនស្លាប់ឬរឿងណាដែលមិនសប្បាយចិត្តនោះឡើយ។
ទោះបីជាជួបការលំបាក តែនេះជាលើកដំបូង ដែលខ្ញុំបានរស់នៅជាមួយ​ រ៉ានី​ លើសពីមួយសប្តាហ៏ បន្ទាប់ពីរៀបការហើយ។ មកដល់ ខែមករា ឆ្នាំ ១៩៧៧ រ៉ានី​ មានផ្ទៃពោះសារជាថ្មីម្តងទៀត ដែលខុសជាមួយបំណងប្រាថ្នារបស់ខ្ញុំ ព្រោះមិនគួរមានកូនក្នុងកាលៈទេសៈបែបនេះទេ។ ខ្ញុំបានត្រៀមខ្លួនរួចហើយ ដើម្បីវាយពួក ប៉ុលពត ក្នុងពេលដែលភរិយាមានផ្ទៃពោះ ប្រសិនជាការប្រយុទ្ធកើតឡើងតើប្រពន្ធនិងកូនរបស់ខ្ញុំទៅជាយ៉ាងណា?
ខ្ញុំចង់រស់នៅជាមួយភរិយាខ្ញុំ តែខ្ញុំមិនចង់ឃើញភរិយានិងកូនខ្ញុំមានគ្រោះថ្នាក់នៅពេលមានការប្រយុទ្ឋកើតឡើង។ ខ្ញុំបា​នទៅសុំប្រធាននយោបាយអង្គភាព ដើម្បីបញ្ជូនរ៉ានីទៅធ្វើការនៅមន្ទីរពេទ្យកងទ័ពដែលមានទីតាំងនៅ ភូមិសំរោង ឃុំដារ ស្រុកមេមត់ ឃ្លាតពីអង្គភាពខ្ញុំជាង៣០គីឡូម៉ែត្រ។
បែកគ្នាលើកមុនៗត្រូវបានអង្គការជាអ្នកបំបែក តែបែកគ្នាលើកនេះខ្ញុំជាអ្នករៀបចំដោយខ្លួនឯង ដើម្បីត្រៀមលក្ខណៈសម្បត្តិវាយពួកបនប្រល័យពូជសាសន៍ប៉ុល ពត។ ខ្ញុំជួប​ រ៉ានី​ ចុងក្រោយគឺថ្ងៃ១៨ ខែ មិថុនាឆ្នាំ ១៩៧៧ គឺមុន២ថ្ងៃដែលខ្ញុំចាកចេញដើម្បីដឹកនាំចលនាតស៊ូវាយពួកប៉ុល ពត។ ខ្ញុំបានសម្រេចចិត្តច្បាស់លាស់ហើយ តែខ្ញុំមិននិយាយប្រាប់រ៉ានីនោះទេ។ ការមិននិយាយប្រាប់ មិនមានន័យថាខ្ញុំមិនទុកចិត្តភរិយាខ្ញុំនោះឡើយ តែបញ្ហាសំខាន់ គឺខ្ញុំមិនចង់ឃើញទឹកភ្នែកភរិយាខ្ញុំហូរស្រក់មក មិនចង់អោយភរិយាខ្ញុំទទួលរងនូវការវាយប្រហារខាងផ្លូវចិត្តភ្លាមៗសម្រាប់រឿងមួយដែលមិនទាន់បានកើតឡើងនៅឡើយនោះទេ។
មុនពេលចាកចេញ ខ្ញុំមិនសម្រក់ទឹកភ្នែកអោយ​ រ៉ានីឃើញនោះដែរ។ ថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ ជាថ្ងៃដែលលំបាកបំផុតសម្រាប់ខ្ញុំ ហើយក៏ជាថ្ងៃដែលខ្ញុំចាប់ផ្តើមយកជីវិតធ្វើដើមទុន ដើម្បីសង្គ្រោះជីវិតប្រជាជនកម្ពុជា។
ម៉ោងប្រហែល២រសៀល បន្ទាប់ពីបញ្ជាអោយកងទ័ពបើកជង្រុកស្រូវ ដើម្បីដាំបាយទទួលទាន ខ្ញុំបានអង្គុយសរសេរលិខិតផ្ញើឱ្យរ៉ានី។
ការចាប់ផ្តើមនៃលិខិតពិតជាលំបាករកពាក្យសរសេរដែលទីបំផុតខ្ញុំបានប្រើពាក្យថា(មកដល់រ៉ានីប្រពន្ធដ៏កំសត់របស់បង នៅពេលដែលអូនអានលិខិតនេះ រូបបងនៅសែនឆ្ងាយ ឆ្ងាយរហូតដល់រូបបងមិនដឹងថាខ្លួននៅកន្លែងណាផងទេ)។
រឿងដែលពិបាក តើត្រូវប្រាប់រ៉ានីថាខ្ញុំនៅទីណា? ព្រោះគ្មានអ្វីច្បាស់ទេសម្រាប់ជីវិតខ្ញុំនាពេលនោះ។
សរសេរលិខិតរួច ត្រូវគេបាញ់សម្លាប់? ឬ សរសេរលិខិតរួច ត្រូវធ្វើការប្រយុទ្ធ? យើងចង់ទៅទិសខាងកើត តែសភាពការណ៍បង្ខំអោយមកទិសខាងលិចវិញ។ ខ្ញុំសរសេរផងយំផង រហូតស្រវាំងភ្នែក ទម្រាំបានលិខិតមួយច្បាប់ចំណាយពេលប្រម៉ាណ២ម៉ោង។
ខ្ញុំចង់រំលឹកដល់អភូតហេតុមួយ ដែលបានកើតឡើងនាល្ងាចថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ នោះ។ ម៉ោងប្រហែល៤ល្ងាច បន្ទាប់ពីប្រគល់លិខិតនិងសំភារៈមួយចំនួនតាមរយៈនិរសារខ្ញុំឈ្មោះនឿន(ពេលនេះជាឧត្តមសេនីយត្រីនៃបញ្ជាការដ្ឋានអង្គរក្ស)ដើម្បីបញ្ជូនទៅអោយភរិយាខ្ញុំ។
ខ្ញុំក៏សម្រាកលង់លក់ដើម្បីរង់ចាំមិត្តខ្ញុំ៤នាក់ទៀត។ ខ្ញុំភ្ញាក់ឡើងម៉ោង៨យប់ទៅហើយ ខ្ញុំក្រោកអង្គុយយកដែកកេះដុតចង្កៀងប្រេងកាត ពេលចង្កៀងឆេះស្រាប់តែឮសម្លេងមនុស្សស្រែកចេញពីដើមជ្រៃដែលមានខ្ទមអ្នកតានៅនឹងគល់ហ្នឹង គឺនៅឃ្លាតពីផ្ទះខ្ញុំប្រហែល៣០ម៉ែត្រ។
សម្លេងមនុស្សប្រុសវ័យចំណាស់ស្រែកខ្លាំងៗថា(ចេញភ្លាមទៅ ចេញអោយឆាប់)ស្រែកច្រើនដង និង ខ្លាំងៗស្ទើរបែកក្រដាស់ត្រចៀក។ បន្ទាប់ពីសម្លេងស្រែកចប់ភ្លើងចម្រុះពណ៍មករុំខ្លួនខ្ញុំជុំជិត ខ្ញុំស្រែកស្ទើភ្លាត់សម្លេងឱ្យអ្នកនៅខាងក្រៅផ្ទះចូលមកជួយ។
នៅពេលយុទ្ធជន៣នាក់ចូលមក ខ្ញុំសួរពួកគេថាអ្នកណាស្រែក? ហើយមានឃើញភ្លើងក្នុងផ្ទះឬទេ?ពួកគេទាំង៣នាក់ឆ្លើយស្រុះគ្នាថា មិនឮ និងមិនឃើញអ្វីទាំងអស់។ ខ្ញុំព្រឺក្បាល ហើយគិតក្នុងចិត្តថា បារមីតាមថែទាំខ្ញុំ ប្រាប់អោយខ្ញុំចាកចេញហើយ។
ខ្ញុំសូមជំរាបថា ដើមជ្រៃដ៏ធំដែលមានខ្ទមអ្នកតានៅនឹងគល់ ធ្លាប់អោយខ្ញុំឃើញ២លើករួចមកហើយ។លើកទី១នៅចុងឆ្នាំ១៩៧៥ ខ្ញុំដេកយល់សប្តិឃើញបុរសចំណាស់ម្នាក់ យកសារ៉ុងសូត្រថ្មីយ៉ាងស្អាតមកអោយខ្ញុំ(ជំនឿមនុស្សខ្លះយល់សប្តិបានសារ៉ុងសូត្រគឺនឹងមានប្រពន្ធ)មិនបានប៉ុន្មានថ្ងៃផង ខ្ញុំរៀបការជាមួយរ៉ានី។
លើកទី២ ភ្លើងហោះចេញពីដើមជ្រៃកាត់ដំបូលផ្ទះខ្ញុំជះពន្លឺចូលក្នុងផ្ទះ ពេលយប់នោះហើយដែលរ៉ានីក្អូតចង្អោរចាញ់កូននៅ ខែមករា ឆ្នាំ ១៩៧៧ គឺកំណើតម៉ាណែតនេះហើយ។
ការព្រាត់គ្នានាថ្ងៃ២០ ខែ មិថុនា ឆ្នាំ ១៩៧៧ គឺជាការព្រាត់គ្នាដោយមានសង្ឃឹមតិចតួចណាស់ថានឹងបានជួបវិញ។​ ទឹកភ្នែករាប់ម៉ឺនសែនលានដំណក់ហូរមកជាមួយការឈឺចាប់ដែលមិនអាចរៀបរាប់បាន តែទឹកភ្នែកនេះហើយដែលជួយពង្រឹងស្មារតីខ្ញុំឱ្យប្រឹងតស៊ូដើម្បីការរស់រានមានជីវិតរបស់ប្រជាជនកម្ពុជា។
​ (ប្រវត្តិទាក់ទងនឹងការតស៊ូរំដោះជាតិមានឯកសារច្រើនហើយ មិនមានការចាំបាច់ដើម្បីខ្ញុំសរសេរនៅក្នុងអត្ថបទទាក់ទងនឹងការជួបជុំគ្នាឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំនោះទេ)។
តាំងពីបែកគ្នានាថ្ងៃទី២០ ខែ មិថុនា ឆ្នាំ ១៩៧៧ រហូតដល់ថ្ងៃទី២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំមិនដែលទទួលពត៌មានអំពីភរិយាខ្ញុំទេ ហើយប្រសិនបើបានទទួលវិញគឺសុទ្ឋតែបញ្ជាក់ថា ភរិយាខ្ញុំបានស្លាប់បាត់ទៅហើយ។
តាំងពីថ្ងៃបែកគ្នាមកខ្ញុំមិនដែលទទួលព័ត៌មានថា ភរិយាខ្ញុំនៅរស់ទេ ហើយកាន់តែជឿថាភរិយាខ្ញុំស្លាប់បាត់ទៅហើយ នោះគឺក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩ រយៈពេលជាង១ខែ ខ្ញុំមិនអាចស្វែងរកឃើញឬមានព័ត៌មានពីប្រពន្ធ ឬឳពុកមា្តយក្មេក បងថ្លៃ ប្អូនថ្លៃខ្ញុំឡើយ គឺបាត់ទាំងពូជតែម្តង។
មានរឿងមួយដែលខ្ញុំគួររំលឹកនោះគឺ នៅប្រហែលពាក់កណ្តាលខែកុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំយល់សប្តិឃើញ​ រ៉ានីភរិយាខ្ញុំនៅម្ខាងព្រែកដែលមានទឹកជ្រៅមិនអាចដើរមករកគ្នាបាន ខ្ញុំកំពុងតែទៅរកទូកដើម្បីអុំទៅយក​ រ៉ានី​ ស្រាប់តែនាឡិកា​ រោទ៍ឡើងនៅម៉ោង៥ភ្លឺ ធ្វើអោយខ្ញុំភ្ញាក់ពីដេកដាច់យល់សប្តិអស់។ ខ្ញុំភ្ញាក់ឡើង ខ្ញុំអង្គុយយំ ហើយក៏មិនអាចរកការពន្យល់ពីការយល់សប្តិនេះថា រ៉ានីនៅរស់ឬស្លាប់។
ការសប្បាយរីករាយសំរាប់ការរំដោះប្រជាជនចេញពីរបប ប៉ុល ពត មិនទាន់បានបញ្ចប់ទឹកភ្នែកខ្ញុំនៅឡើយ។
ប្រសិនបើប្រពន្ធខ្ញុំស្លាប់ តើគាត់ស្លាប់នៅទីណា? ស្លាប់ដោយជម្ងឺឬស្លាប់ដោយគេសម្លាប់?​ ហើយតើកូនរបស់ខ្ញុំគេកើតមុនពេលភរិយាខ្ញុំស្លាប់?
​ ឬស្លាប់ទាំងមានផ្ទៃពោះ?​ ប្រសិនកូនខ្ញុំកើតហើយតើគេប្រុសឬស្រី?​ តើគេនៅរស់ឬស្លាប់?ប្រសិនបើកូនខ្ញុំនៅរស់តើគេនៅទីណា?​ សំនួរជាច្រើនបានធ្វើអោយខ្ញុំហូរទឹកភ្នែកដោយការឈឺចាប់។
ល្ងាចថ្ងៃទី ២៤ ខែ កុម្ភះ ឆ្នាំ ១៩៧៩ ខ្ញុំកំពុងធ្វើការនៅក្រសួងការបរទេស នៅមាត់ទន្លេ ស្រាប់តែរដ្ឋមន្ត្រីក្រសួងសុខាភិបាល នូ បេង បានទៅប្រាប់ខ្ញុំថា ប្រពន្ធនិងកូនព្រមទាំងប្អូនស្រីខ្ញុំមកដល់ផ្ទះហើយ។ ខ្ញុំមិនជឿទាល់តែសោះ ព្រោះករណីបែបនេះមាន២លើករួចមកហើយ។ លើកទី១មានស្ត្រីអាយុប្រហែលម្តាយ ខ្ញុំបានមកជួបខ្ញុំហើយប្រាប់ខ្ញុំថា គាត់ជាប្រពន្ធតារដ្ឋមន្ត្រីការបរទេស។
គាត់ប្រើខ្ញុំឱ្យទៅហៅប្តីគាត់មកជួបគាត់។ តាមពិតគាត់ច្រឡំ ព្រោះប្តីគាត់មានឈ្មោះដូចខ្ញុំដែរ។ លើកទី២ នៅក្រសួងការបរទេស ស្ត្រីម្នាក់ទៀតក៏ទៅរកប្តីគាត់ដែរ។ ខ្ញុំមកជួបគាត់ គាត់ហៅខ្ញុំថាក្មួយ ហើយសុំចូលទៅជួបរដ្ឋមន្ត្រី។ ពេលនោះខ្ញុំប្រាប់គាត់ថាខ្ញុំហ្ណឹងហើយជារដ្ឋមន្ត្រី គាត់ខឹងខ្ញុំយ៉ាងខ្លាំង ហើយស្រែកឡូឡាទាល់តែខ្ញុំបើកឡានចេញពីក្រសួង មិនដឹងថាគាត់ទៅណាទៀតទេ។
ដោយសារមានរឿងមិនពិតរួមផ្សំថាមានទាំងកូន និងប្អូនទៀតខ្ញុំអត់ជឿតែម្តង។ តែយ៉ាងណា នៅម៉ោងប្រមាណ ៥ល្ងាច ហើយ ខ្ញុំក៏មកផ្ទះ។
ជារឿងរំភើបណាស់ ចុះពីលើឡានភ្លាមខ្ញុំក្រឡេកឃើញ​ រ៉ានី​ ប្រពន្ធខ្ញុំមុនគេ បន្ទាប់ទៅឃើញប្អូនស្រីខ្ញុំ និងក្មេងប្រុសម្នាក់។ ប្រពន្ទខ្ញុំប្រាប់ខ្ញុំទាំងទឹកភ្នែកថា នេះហើយជាកូនប្រុសយើង ខ្ញុំខំទៅស្រវាពរកូន តែកូននេះបែជាគេចចេញទៅឱបម្តាយហើយស្រែកយំ។
តាមពិតភរិយាខ្ញុំ និងក្រុមគ្រួសារបានសម្ងំលាក់ខ្លួន មករើសគួរស្រូវនៅស្រុកត្បូងឃ្មុំ ព្រោះសភាពការណ៍ពេលនោះច្របូកច្របល់ពេក មិនទាន់ហ៊ានចេញមុខនៅឡើយ។
ភរិយាខ្ញុំបានទទួលដំណឹងថាខ្ញុំនៅរស់ជារៀងរហូតមក​ តែដើម្បីសេចក្តីសុខ​ នាងសុខចិត្តលាក់ខ្លួនទ្រាំទ្រជាមួយការលំបាកមួយរយះទៀត។​
ការជួបជុំឡើងវិញរវាងខ្ញុំនិងភរិយាខ្ញុំបានបញ្ចប់ស្ថានភាពពោះម៉ាយនិងមេម៉ាយ​ ដែលរូបខ្ញុំមានឈ្មោះជាបុរសពោះម៉ាយ ឯ​ រ៉ានីមានឈ្មោះថាជាមេម៉ាយកូន១។
ម៉ាណែត កូនប្រុសខ្ញុំហៅខ្ញុំថាពូរយៈពេល២ខែ​ដោយសារតែគេមិនដែលមានឪពុកសម្រាប់ហៅ។​
នៅពេល ម៉ាណែត ព្រមហៅខ្ញុំថាពុកបានប៉ុន្មានថ្ងៃ ខ្ញុំនិងភរិយាមានរឿងអកុសលកើតឡើងម្តងទៀត គឺភរិយាខ្ញុំរលូតកូន។ នេះជាកំហុសរបស់ខ្ញុំដែលមិនបានរែកទឹកដាក់ពាង។ នៅភ្នំពេញពេលនោះពុំមានទឹកម៉ាស៊ីនប្រើប្រាស់ទេ។
យើងត្រូវរកធុងទៅអូសទឹកនៅទន្លេមេគង្គ ហើយយកមករក្សាទុកនៅពាងខាងក្រោមផ្ទះ និងត្រូវរកប៉ោតរែក ឬយួរមកចាក់ក្នុងពាងនៅបន្ទប់ទឹក។
ខ្ញុំតែងធ្វើកិច្ចការនេះជាប្រចាំ តែថ្ងៃមួយប្រញាប់ទៅធ្វើការមិនបានដងទឹកដាក់ពាង ប្រពន្ធខ្ញុំទៅខំយូរទឹកមកចាក់បំពេញពាង ទើបធ្វើឱ្យកូនជិត២ខែនេះរលូត។
សោកដនាដកម្មគ្រួសារខ្ញុំគ្រាន់តែជាផ្នែកតូចមួយនៃទុក្ខសោករបស់ប្រជាជនទូទាំងប្រទេស ដែលក្រុមគ្រួសារភាគច្រើនលំបាកវេទនានិនាសព្រាត់ប្រាស់លើសគ្រួសារខ្ញុំច្រើនដងទៅទៀត។
សូមកុំអោយរឿងឈឺចាប់កើតឡើងលើទឹកដីកម្ពុជាតទៅទៀត។
ការជួបគ្នាកាលពី៤២ឆ្នាំមុនគ្រួសារខ្ញុំមានមនុស្សតែ៣ នាក់គឺខ្ញុំនិងភរិយានិងកូនប្រុសមួយគឺហ៊ុន ម៉ាណែតតែប៉ុណ្ណោះ។៤២ឆ្នាំក្រោយគ្រួសារនេះមានមនុស្ស រហូត៣៤នាក់គឺខ្ញុំនិងភរិយាកូនបង្កើត៥នាក់កូនប្រសា៥នាក់និងចៅ២២នាក់
ដែលនេះក៍ឆ្លុះបញ្ចាំងពីការកើនឡើងនៃ ចំនួនប្រជាជនពីប្រមាណ៥លាននាក់នាឆ្នាំ១៩៧៩ហើយមកដល់ពេលនេះមានប្រមាណ១៦លាននាក់៕
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)