ថ្ងៃ អង្គារ ទី២៧ ខែ កញ្ញា ឆ្នាំ២០២២

 ព័ត៌មានថ្មី   
  • ប៉ូលិសអៀកឡង់ ចាប់ខ្លួនមនុស្សបួននាក់ ពីបទភេរវកម្ម ប៉ូលិសអៀកឡង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ពួកគេបានចាប់ខ្លួនមនុស្សបួននាក់ នៅក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយ ពាក់ព័ន្ធនឹងការរៀបចំ ការធ្វើភេរវកម្ម។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ ប៉ូលិសបាននិយាយថា អាវុធពាក់កណ្តាលស្វ័យប្រវត្តិជាច្រើន រួមទាំងកាំភ្លើង 3D ត្រូវបានរឹបអូសនៅទីតាំងចំនួនប្រាំបួនផ្សេងគ្នា ក៏ដូចជាគ្រាប់រំសេវរាប់ពាន់គ្រាប់ផងដែរ។ ប៉ូលិសបាននិយាយថា ជនជាតិអ៊ីស្លង់បួននាក់ ក្នុងវ័យ២០ ឆ្នាំ ពួកគេត្រូវបានចាប់ខ្លួននៅក្នុងទីក្រុង កូប៉ាវូហ្គ័រ (Kopavogur) ជាយក្រុងនៃរដ្ឋធានី រេយចាវីក (Reykjavik ) និងទីក្រុង ម៉ូសហ្វេលស៊្បែរ (Mosfellsbaer )ភាគនិរតីក្នុងប្រតិបត្តិការទ្រង់ទ្រាយធំមួយកាលពីថ្ងៃពុធដែលពាក់ព័ន្ធនឹងបុរសប្រហែល៥០នាក់។ មនុស្សពីរនាក់ក្នុងចំណោមនាក់ទាំងបួនត្រូវបានឃុំខ្លួននៅក្នុងមន្ទីរឃុំឃាំងកាលពីថ្ងៃព្រហស្បតិ៍។ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • សត្វជាង ៥០០ ក្បាល បានបាត់បង់ជីវិត ដោយសារគ្រោះរាំងស្ងួតនៅភាគខាងជើងប្រទេសតង់ហ្សានី តង់ហ្សានី៖ យ៉ាងហោចណាស់គោ៣២០ និងពពែ ២៥០ ក្បាលត្រូវបានបាត់បង់ជីវិតដោយគ្រោះរាំងស្ងួតនៅតំបន់ គីលីម៉ានចារ៉ូ (Kilimanjaro) ភាគខាងជើងនៃប្រទេសតង់ហ្សានី ក្នុងចន្លោះខែកក្កដា ដល់ខែកញ្ញា។ លោកប្រធានភូមិ ម៉ាវ៉ាឡា (Mawala) ក្នុងស្រុកម៉ូស៊ី (Moshi) បាននិយាយថា សត្វរបស់អ្នកស្រុក នៅក្នុងភូមិត្រូវបានបាត់បង់ ជីវិតដោយសារ កង្វះទឹក និងវាលស្មៅ ដែលបណ្តាល មកពីភាពស្ងួតយូរ។ សាកសពសត្វពាហនៈត្រូវបានរីករាលដាលពាសពេញវាលទំនាប។ កាលពីថ្ងៃទី២ ខែកញ្ញា អាជ្ញាធរឧតុនិយមតង់ហ្សានី (TMA) បានចេញសេចក្តីប្រកាសដោយជូនដំណឹង អំពីឱនភាពទឹកភ្លៀង តាមរដូវ ដែលជិតមកដល់ក្នុងអំឡុងពេលខែតុលា ដល់ខែធ្នូ ដោយនិយាយថា វិស័យផ្សេងៗ ត្រូវការទឹកនឹងរងផលប៉ះពាល់។ អ្នកព្យាករ ណ៍អាកាសធាតុ បាននិយាយថា ឱនភាពនៃទឹកភ្លៀងនឹងធ្វើអោយមានកង្វះខាតទឹក និងវាលស្មៅសម្រាប់សត្វចិញ្ចឹម។ដោយសារតែកង្វះទឹកភ្លៀង យ៉ាងហោចណាស់សត្វ៣០៦,៣៥៨ រួមទាំងគោក្របី ពពែ ចៀម និងសត្វលា ត្រូវបានបាត់បង់ជីវិតនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសតង់ហ្សានី ចន្លោះខែកញ្ញា ឆ្នាំ២០២១ ដល់ខែមករា ឆ្នាំ ២០២២ នេះបើយោងតាមស្ថិតិរបស់ក្រសួងបសុសត្វ និងនេសាទ៕ ប្រែសម្រួលដោយ: […]
  • រុស្ស៊ី និងអ៊ុយក្រែនយល់ព្រមដោះដូរ អ្នកទោសទ្រង់ទ្រាយធំ ទោះបីមានភាពចលាចលក៏ដោយ អ៊ុយក្រែន៖ ប្រទេសរុស្ស៊ី និង អ៊ុយក្រែន បានឈានដល់កិច្ចព្រមព្រៀងដោះដូរអ្នកទោស ដើម្បីដោះលែងមនុស្សជិត៣០០នាក់ បន្ទាប់ពីមានការសម្រុះសម្រួលដោយរាជទាយាទអារ៉ាប៊ីសាអូឌីត និងប្រធានាធិបតីតួគី។ យោងតាមរបាយការណ៍របស់ រ៉យទ័រ កងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានដោះលែងទាហានអ៊ុយក្រែនចំនួន២១៥នាក់ រួមទាំងមន្ត្រីមួយចំនួន។ ក្នុងចំណោមយោធាអ៊ុយក្រែន ២១៥នាក់ ដែលត្រូវបានដោះលែង មានយុទ្ធជនបរទេសជាច្រើននាក់ រួមទាំង៥ នាក់មកពីចក្រភពអង់គ្លេស និង ២នាក់មកពីសហរដ្ឋអាមេរិក ដោយការដោះលែងនេះត្រូវបានធានាដោយរាជទាយាទអារ៉ាប៊ីសាអូឌីត។ ទាហាន៥៥នាក់ នៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី ក៏ត្រូវបានដោះលែងពីអ៊ុយក្រែនផងដែរ។ បន្ថែមពីនេះនាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា អ្នកទោសអង់គ្លេសទាំងប្រាំនាក់ បានត្រឡប់ទៅចក្រភពអង់គ្លេសវិញហើយ។ បន្ទាប់ពីការបញ្ចប់នៃការដោះដូរអ្នកទោស ប្រធានាធិបតីទួរគី បានសាទរចំពោះចំណាត់ការនេះថាជា ជំហានដ៏សំខាន់ ដើម្បីបញ្ចប់ជម្លោះរវាងរុស្សីនិង អ៊ុយក្រែន៕ ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ
  • ប្រទេសចិនបាន ប្រកាស អាសន្នពណ៌ក្រហម ខណៈគ្រោះរាំងស្ងួត ធ្វើឲ្យបឹងធំ ជាងគេ របស់ប្រទេសត្រូវរីងស្ងួត ចិន៖ ខេត្ត ជាំងស៊ី ភាគកណ្តាលរបស់ប្រទេសចិន បានប្រកាសអាសន្នជាលើកដំបូង ខណៈគ្រោះរាំងស្ងួតអូសបន្លាយពេលយូរ ធ្វើអោយទឹកជាច្រើននៅក្នុងបឹងដ៏ធំបំផុតរបស់ប្រទេសនេះរីងស្ងួត។ រដ្ឋបាលខេត្ត បាននិយាយកាលពីថ្ងៃសុក្រថា កម្រិតទឹកនៅក្នុងបឹង ផូយ៉ាង ជាធម្មតាជាប្រភពទឹកជំនន់សម្រាប់ទន្លេ យ៉ង់សេ (Yangtze) បានធ្លាក់ចុះពី១៩.៤៣ ម៉ែត្រ ទៅ៧.១ ម៉ែត្រក្នុង រយៈពេលបីខែចុងក្រោយនេះ។ មជ្ឈមណ្ឌលត្រួតពិនិត្យទឹក ជាំងស៊ី បាននិយាយថា កម្រិតនេះត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះបន្ថែមទៀតនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ដោយ សារកង្វះទឹកភ្លៀង។ ស្ថានីយ៍អាកាសធាតុ ចំនួន២៦៧នៅទូទាំងប្រទេសចិន បានរាយការណ៍អំពីសីតុណ្ហភាពខ្ពស់បំផុតក្នុងខែសីហា។ ភាពស្ងួតដ៏យូរនៅទូទាំងអាងទន្លេ (យ៉ង់សេ) Yangtze បានបង្អាក់ទិន្នផលវារីអគ្គីសនី និងរារាំងការលូតលាស់ដំណាំមុនពេលប្រមូលផលរដូវនេះ។ ការិយាល័យទឹកក្នុងតំបន់ បាននិយាយកាលពីដើមសប្តាហ៍នេះថា អាងស្តុកទឹកសរុបចំនួន ១០ នៅក្នុងខេត្ត អានហួយ នៅជិតខាងបានធ្លាក់ចុះក្រោមកម្រិត “អាងស្លាប់” ដែលមានន័យថាពួកគេមិនអាចបញ្ចេញទឹកតាមខ្សែទឹកបានទេ៕ ប្រែសម្រួលដោយ: ជ ង៉ា
  • ត្រីបាឡែន ២០០ក្បាលបានងាប់ នៅលើឆ្នេរតាសម៉ាន់ នៃប្រទេសអូស្ត្រាលី អូស្ត្រាលី៖ មន្ត្រីអូស្ត្រាលីបាននិយាយថា ត្រីបាឡែនផៃឡុត ជិត២០០ក្បាលបានស្លាប់កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានជាប់គាំងនៅលើឆ្នេរមួយក្នុងកោះ តាសម៉ានី (Tasmania) ភាគខាងត្បូងនៃដីគោក។ របាយការណ៍ពីកន្លែងកើតហេតុបាននិយាយថា ក្រុមជួយសង្គ្រោះ កំពុង ធ្វើការដើម្បីជួយសង្គ្រោះត្រីបាឡែនដែលនៅរស់ ដើម្បីរុញសត្វត្រីបាឡែន ដែលនៅរស់អាចមានទម្ងន់រហូតដល់មួយតោន-ត្រឡប់ទៅសមុទ្រវិញ។ គួរបញ្ជាក់ថា ត្រីបាឡែនផៃឡុត គឺជាប្រភេទសត្វត្រីដ៏ធំ ហើយអាចលូតលាស់ រហូតដល់ទៅ៧ម៉ែត្រ និងមានទម្ងន់រហូតដល់៣តោន។ ពួកវាជាសត្វ ធ្វើដំណើរជាហ្វូងពី១០ ទៅ២០ក្បាល ប៉ុន្តែក្រុមទាំងនោះ អាចមានទំហំដល់រាប់រយក្បាល។ ប្រភេទសត្វនេះងាយ នឹងមានការជាប់គាំងហើយមិនទាន់មាននរណាម្នាក់ដឹងច្បាស់ពីមូលហេតុដែលបណ្តាលឱ្យពួកវាជាប់គាំងនោះទេ៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • តៃវ៉ាន់ នឹងបញ្ចប់ការដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកដំណើរចូលមក នៅពាក់កណ្តាតុលានេះ តៃវ៉ាន់៖ តៃវ៉ាន់ បានប្រកាសថា ខ្លួននឹងលុបចោលការដាក់ឱ្យនៅដាច់ដោយឡែកអ្នកចូលប្រទេសខ្លួន នៅពាក់កណ្តាលខែតុលា ដើម្បីលុបចោលការរឹតបន្តឹងព្រំដែនទាក់ទង នឹងជំងឺរាតត្បាតមួយចំនួន។ ខុទ្ទកាល័យរបស់តៃវ៉ាន់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងមានបំណងបញ្ចប់តម្រូវការរបស់ខ្លួនចំពោះការមកដល់ របស់អ្នកជំងឺ ត្រូវដាក់ឱ្យនៅដាច់ពីគេ នៅសណ្ឋាគារ ឬនៅផ្ទះរយៈពេល៣ថ្ងៃ បន្ទាប់មកការតាមដានដោយខ្លួនឯងរយៈពេល៤ថ្ងៃ នឹងត្រូវអនុវត្តន៍ការបញ្ចប់ពីថ្ងៃទី១៣ ខែតុលាទៅ។ អ្នកនាំពាក្យគណៈរដ្ឋមន្ត្រីឡូភីង ឆេង (Lo Ping-cheng) បាននិយាយថា រដ្ឋាភិបាល ក៏នឹងលុបចោលការធ្វើតេស្ត PCR COVID សម្រាប់អ្នកដំណើរចូលមកប្រទេសនេះផងដែរ។ គួរបញ្ជាក់ថា បន្ទាប់ពីបានប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្រ “សូន្យកូវីដ” អស់រយៈពេលជាងពីរឆ្នាំ តៃវ៉ាន់បានកត់ត្រាករណី ជាង៦លានករណី ចាប់តាំងអូមីក្រុងឆ្លងខ្លាំង។ ទោះបីជាយ៉ាងណាក៏ដោយច្រើនជាង ៩៩.៥​ភាគរយ នៃការឆ្លង គឺនៅកម្រឹតស្រាល នេះបើយោងតាមអាជ្ញាធរសុខភាពរបស់តៃវ៉ាន់៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • អតិផរណាស្រីលង្កា បានឡើងដល់ ៧០.២ភាគរយ នៅក្នុងខែសីហា ស្រីលង្កា៖ នាយកដ្ឋានស្ថិតិ បាននិយាយថា អតិផរណាអ្នកប្រើប្រាស់នៅក្នុងប្រទេសស្រីលង្កា បានកើនដល់៧០.២ភាគរយ នៅក្នុងខែសីហា ខណៈដែលប្រទេសកោះនេះ កំពុងបន្តនៅក្រោមវិបត្តិសេដ្ឋកិច្ច ដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍។ នាយកដ្ឋានជំរឿន និងស្ថិតិ បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ជាតិ (NCPI) បានកើនឡើង ៧០.២ភាគរយ កាលពីខែមុនធៀបនឹងឆ្នាំមុន បន្ទាប់ពីការកើនឡើង៦៦.៧ភាគរយនៅក្នុងខែកក្កដា។ តម្លៃអាហារបានកើនឡើង៨៤.៦ភាគរយខណៈដែលតម្លៃទំនិញមិនមែនម្ហូបអាហារបានកើនឡើង៥៧.១ភាគរយ។ គួរបញ្ជាក់ថា សេដ្ឋកិច្ចរបស់ប្រទេសស្រីលង្កា បានធ្លាក់ចុះ៨.៤ ភាគរយនៅក្នុងត្រីមាស រហូតដល់ខែមិថុនា ធៀបនឹងឆ្នាំមុន ជាការធ្លាក់ចុះដ៏ខ្លាំងបំផុតមួយ ក្នុងរយៈពេលបីខែ ចំពេលកង្វះខាតថាមពល និងប្រេងឥន្ធនៈ។ កាលពីដើមខែប្រទេសនេះ ក៏បានឈានដល់កិច្ចព្រមព្រៀង​បឋម ជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិសម្រាប់ប្រាក់កម្ចីប្រហែល ២.៩ពាន់លានដុល្លារ ដោយរំពឹងថា ខ្លួនទទួលបានការធានាហិរញ្ញវត្ថុពីម្ចាស់បំណុលផ្លូវការ និងការចរចាជាមួយម្ចាស់បំណុលឯកជន៕ ប្រែសម្រួលដោយ ប៊ុន សុភាព
  • ប្រទេសមីក្រូនេស៊ី បរិហារផែនការរជប៉ុនក្នុងការបញ្ចេញទឹកពី ហ្វូគូស៊ីម៉ាចូល ក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ប៉ាស៊ីហ្វិក៖ ប្រធានាធិបតីនៃរដ្ឋកោះប៉ាស៊ីហ្វិក មីក្រូណេស៊ី បានបរិហារចំពោះការសម្រេចចិត្តរបស់អង្គការសហប្រជា ជាតិនៅថ្ងៃព្រហស្បតិ៍ ជុំវិញករណីប្រទេសជប៉ុន បញ្ចេញនូវអ្វី ដែលលោកហៅថា ទឹកកខ្វក់នុយក្លេអ៊ែរពីស្ថានីយថាមពលនុយក្លេអ៊ែរ ហ្វូកូស៊ីម៉ា ដៃឈី (Fukushima Daiichi) ទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ នៅក្នុងសុន្ទរកថា ទៅកាន់មហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក លោក ដាវិដ ប៉ានូឡូ (David Panuelo) បាននិយាយថា មីក្រូនេស៊ី មានការព្រួយបារម្ភខ្លាំង អំពីការ សម្រេចចិត្តរបស់ប្រទេសជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។ លោកបាននិយាយថា យើងមិនអាចបិទភ្នែករបស់យើង ចំពោះការគំរាមកំហែងដែលមិនអាចនឹកស្មានដល់នៃការបំពុលនុយក្លេអ៊ែរ ការបំពុលសមុទ្រ និងការបំផ្លិចបំផ្លាញជាយថា ហេតុនៃទ្វីប ប៉ាស៊ីហ្វិកពណ៌ខៀវនេះឡើយ (Blue Pacific)។ ផលប៉ះពាល់នៃការសម្រេចចិត្តនេះគឺមានលក្ខណៈឆ្លងដែន និងអន្តរតំណពូជនៅក្នុងធម្មជាតិ។ ក្នុង នាមជាប្រមុខរដ្ឋរបស់មីក្រូនេស៊ី គាត់មិនអាចអនុញ្ញាតឱ្យមានការបំផ្លិចបំផ្លាញធនធានមហាសមុទ្ររបស់យើង ដែលគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាជនរបស់យើងនោះទេ។ ក្រសួងការបរទេសជប៉ុនបាននិយាយនៅពេលនោះថា និយតករចាត់ទុកថា វាមានសុវត្ថិភាពរួចរាល់ ក្នុងការបញ្ចេញទឹក ដែលមិនមានសារធាតុ អ៊ីសូតូប ទ្រីទីយ៉ូម វិទ្យុសកម្ម បន្ទាប់ពីចម្រោះ និងប្រព្រឹត្ត កម្មទឹករួច៕
  • បណ្ដាញកែវយឺត របស់ណាសា ថតបានរូបភាពដំបូងនៃភពព្រះអង្គារ NASA៖ ទីភ្នាក់ងារអវកាស NASA បាននិយាយកាលពីថ្ងៃចន្ទថា កែវយឺតអវកាស ជេម វ៉េប (James Webb) របស់រដ្ឋបាលអាកាសចរណ៍ជាតិ និងអវកាសជាតិអាមេរិក (NASA) បានចាប់យករូបភាព និងទិដ្ឋភាពដំបូងនៃភពអង្គារ។ NASA បាននិយាយថា ភាពប្រែប្រួល និងទីតាំងនៃអ៊ីនហ្វ្រារ៉េដ របស់លោក វ៉េប (Webb) ផ្តល់នូវការយល់ដឹងពិសេសមួយអំពីបាតុភូតរយៈពេលខ្លីនៅលើភពព្រះអង្គារ ដូចជាព្យុះធូលី អាកាសធាតុ និងការផ្លាស់ប្តូរតាមរដូវផងដែរ។ NASA បាននិយាយថា រូបភាពដំបូងរបស់ វ៉េប (Webb) នៃភពព្រះអង្គារ ថតដោយកាមេរ៉ាជិតអ៊ីនហ្វ្រារ៉េដ បានបង្ហាញតំបន់មួយនៃភពព្រះអង្គារ ដែលអឌ្ឍគោលខាងកើតរបស់ភពផែនដីនៅចម្ងាយរលកពីរផ្សេងគ្នា។ បើយោងតាមអង្គការណាសាថា តារាវិទូនឹងវិភាគលក្ខណៈនៃវិសាលគមជិតអ៊ីនហ្វ្រារ៉េដដំបូងនៃភពព្រះអង្គារ ដើម្បីប្រមូលព័ត៌មានបន្ថែមអំពីផ្ទៃ និងបរិយាកាសនៃភពនេះ។ វ៉េប (Webb) គឺជាកម្មវិធីអន្តរជាតិ ដឹកនាំដោយ NASA ជាមួយទីភ្នាក់ងារអវកាសអឺរ៉ុប និងទីភ្នាក់ងារអវកាសកាណាដា។ ទីភ្នាក់ងារអវកាសអាមេរិក បាននិយាយថា លោក វ៉េប (Webb) នឹងស្វែងរកកាឡាក់ស៊ីដំបូងដែលបង្កើតនៅដើមចក្រវាឡ ហើយធ្វើការតាមដានតាមរយៈពពកធូលី ដើម្បីមើលផ្កាយបង្កើតប្រព័ន្ធភព៕ បកប្រែដោយ រម៉ាម […]
  • ជនចំណាកស្រុករាប់សិបនាក់បានស្លាប់ ខណៈទូកលិចនៅឆ្នេរសមុទ្រស៊ីរី BBC៖ យ៉ាងហោចណាស់មានជនចំណាកស្រុកចំនួន៣៤ នាក់ បានស្លាប់ បន្ទាប់ពីទូក កំពុងធ្វើដំណើរបានលិច នៅឆ្នេរសមុទ្រនៃប្រទេសស៊ីរី។ ក្រសួងសុខាភិបាល បាននិយាយថា អ្នកនៅរស់រានមានជីវិតចំនួន២០នាក់ កំពុងត្រូវបានព្យាបាលនៅក្នុងមន្ទីរពេទ្យមួយនៅក្នុងទីក្រុង។ ក្រុមមន្ត្រីបាននិយាយថា ទូកនេះបានដឹកមនុស្សពី១២០ ទៅ១៥០ នាក់ពីមីនយេស (Minyeh) នៅជិតទីក្រុងកំពង់ផែទ្រីប៉ូលី ប្រទេសលីបង់។ លីបង់មានជនភៀសខ្លួនពីប្រទេសស៊ីរីប្រមាណ ១,៥ លាននាក់ និងជិត១៤,០០០ នាក់មកពីប្រទេសផ្សេងទៀត នេះបើយោងតាម UNHCR។ ទោះបីជាយ៉ាងណាក៏ដោយ ប្រទេសនេះកំពុងប្រឈម មុខ នឹងវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ដែលបង្កឡើងដោយ Covid- 19 និងការផ្ទុះកំពង់ផែ ប៊ីរ៉ូត ឆ្នាំ២០២០ ដោយប្រជាជនជាង ៨០% ជួបការលំបាកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងថ្នាំពេទ្យ។ ស្ថានភាពនេះកំពុងជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនចំណាកស្រុករបស់ប្រទេសនេះ ដែលមនុស្សជាច្រើនកំពុងជ្រើសរើសភៀសខ្លួនទៅកន្លែងផ្សេង រួមទាំងទៅកាន់អឺរ៉ុបផងដែរ៕ ប្រែសម្រួលដោយ : ជ ង៉ា
  • សហរដ្ឋអាមេរិក នឹងវិធានការយ៉ាងធ្ងន់ធ្ងរចំពោះការគម្រាមកំហែងរបស់លោក ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ BBC៖ សហរដ្ឋអាមេរិកកំពុងចាត់វិធានការយ៉ាងធ្ងន់ធ្ងរចំពោះការគម្រាមកំហែងរបស់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដើម្បីការពារតំបន់នានាក្នុងប្រទេសអ៊ុយក្រែន។ កាលពីថ្ងៃពុធ មេដឹកនាំរុស្ស៊ី បានព្រមានថា ប្រទេសរបស់លោក នឹងប្រើគ្រប់មធ្យោបាយ ដើម្បីការពារទឹកដីរបស់ខ្លួន។ តំបន់អ៊ុយក្រែនចំនួន៤ កាន់ កាប់ដោយកងកម្លាំងរុស្ស៊ី ហៀបនឹងរៀបចំការបោះឆ្នោតជ្រើសរើសសមាជិកជាមួយរុស្ស៊ី។ អ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួន ហៅការបោះឆ្នោតទាំងនេះថា ជាសមយុទ្ធក្លែងបន្លំ ដើម្បីផ្តល់ភាពស្របច្បាប់ ដល់ការបញ្ចូលឧបសម្ព័ន្ធខុស ច្បាប់។ យ៉ាងណាមិញទង្វើរបស់រុស្ស៊ីនៅអ៊ុយក្រែនត្រូវបានថ្កោលទោសយ៉ាងខ្លាំងនៅក្នុងកិច្ចប្រជុំពិសេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កកាលពីថ្ងៃព្រហស្បតិ៍។ យោងតាមរដ្ឋ មន្ត្រីការបរទេស អាមេរិកបានអោយដឹងថា រុស្ស៊ីនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់ ‘ប្រព័ន្ធសព្វាវុធទាំងអស់ ដែលមាននោះទេ ដោយសារចេតនារបស់រុស្ស៊ីចង់រួមបញ្ចូលទឹកដីអ៊ុយក្រែន នៅថ្ងៃខាងមុខជារបស់ខ្លួន។ អតីតមេដឹកនាំរុស្ស៊ីលោក ឌីមីទ្រី (មេដវេដេវ) Dmitry Medvedev បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃព្រហស្បតិ៍ថាមធ្យោបាយដែលរុស្ស៊ីនឹងប្រើប្រាស់គឺ អាវុធនុយក្លេអ៊ែរជាយុទ្ធសាស្ត្រ ដើម្បីការពារខ្លួន៕ ប្រែសម្រួលដោយ: ជ ង៉ា
  • រដ្ឋមន្ត្រីបរិស្ថាន ចាត់ទុករោងចក្រថាមពលកម្តៅជីវ ម៉ាស នឹងដោះស្រាយបញ្ហាប្រឈម កើតចេញពីបញ្ហាបរិស្ថាន និងការប្រែប្រួលអាកាសធាតុ រោងចក្រថាមពលកម្តៅជីវម៉ាសដំបូងគេនៅកម្ពុជា តម្លៃជិត៦លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីម្សិលម៉ិញ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS)។ ការបើកសម្ពោធរោងចក្រថាមពលកម្ដៅជីវម៉ាសដែលមានទីតាំងនៅទល់មុខរោងចក្រស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុន ក្នុងការលើកកម្ពស់ពាក្យស្លោក ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ របស់ខ្លួន ពោលគឺជាការប្តេជ្ញាចិត្តឆ្ពោះទៅរកពិភពលោកដែលបំភាយឧស្ម័នកាបូនត្រឹមកម្រិតសូន្យ កាន់តែមានសមភាព និងភពផែនដីដែលកាន់តែប្រសើរឡើង។ នេះជាការបញ្ជាក់របស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។ រោងចក្រថាមពលកម្តៅជីវម៉ាសដែលមានតម្លៃ ៥,៨ លានដុល្លារអាមេរិកនេះនឹងប្រើប្រាស់អង្កាម ដែលនាំយកមកពីខេត្តព្រៃវែងដើម្បីដុតបង្កើតជាចំហាយដែលនឹងផ្គត់ផ្គង់ថាមពលកម្តៅកកើតឡើងវិញ ១០០% សម្រាប់ផ្គត់ផ្គង់ដល់រោងចក្រផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ តាមរយៈការផ្លាស់ប្តូរទៅប្រើប្រាស់ថាមពលកម្តៅជីវម៉ាស ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងកាត់បន្ថយការបំភាយឧស្ម័នកាបូន (ឧស្ម័នកាបូនិច) ដល់ទៅ ៦០% នៅក្នុងផលិត កម្មរបស់ខ្លួន។ ឯកឧត្តម សាយ […]
  • វិទ្យាស្ថានបរិស្ថានកូរ៉េ នឹងពិនិត្យលទ្ធភាព ជួយគម្រោងគ្រប់គ្រងសំរាម សំណល់រឹងនិងរៀបចំ ទីលានសំរាម និងគម្រោងរៀបចំប្រព័ន្ធលូ និងទឹកកខ្វក់ លោក បណ្ឌិត Lee Chang Hoon ប្រធានប្រតិភូ KEI បាន ជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា KEI គឺជាស្ថាប័នសិក្សាស្រាវជ្រាវ ផ្នែកបរិស្ថានធំជាងគេនៅក្នុងសាធារណរដ្ឋកូរ៉េ ។ បច្ចុប្បន្ន KEI កំពុងគ្រោងនឹង ពង្រីកកិច្ចសហប្រតិបត្តិការ របស់ខ្លួនបន្ថែម ជាមួយស្ថាប័នរដ្ឋ និងស្ថាប័នសិក្សា ស្រាវ ជ្រាវដទៃទៀតនៅក្នុងតំបន់។ លោកបណ្ឌិតបានបន្តថា KEI ចាត់ទុកកម្ពុជា គឺជាដៃគូដ៏សំខាន់សម្រាប់ការពង្រីក កិច្ចសហប្រតិបត្តិការរបស់ខ្លួន ដោយរំពឹងថានឹងអាច ចូលរួមក្នុងការអនុវត្ត គម្រោងអាទិភាពនានាជាមួយក្រសួងបរិស្ថាន ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដោយសារ សុខសន្តិភាព ស្ថិរភាពនយោបាយរឹងមាំ និងកំណើន សេដ្ឋកិច្ចល្អប្រសើរ ដែលជា លទ្ធផលនៃមាគ៌ានយោបាយ យុទ្ធសាស្ត្រ និងគោលនយោបាយ ដ៏ត្រឹមត្រូវ ជាបន្តបន្ទាប់ របស់រាជរដ្ឋាភិបាល កម្ពុជាមាន ឱកាស ពេញលេញ ដើម្បីគិតគូរ ដោះស្រាយបញ្ហាប្រឈមបរិស្ថាន ជាអាទិ៍ បញ្ហាសំរាម សំណល់រឹង បញ្ហាទឹកកខ្វក់ […]
  • សម្តេចតេជោ ហ៊ុន សែន ចង់ឲ្យក្រុមហ៊ុនបង់ក្លាដេស មកវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរនៅកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ចង់ឲ្យក្រុមហ៊ុនរបស់បង់ក្លាដេស មកកាន់កម្ពុជា ដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយ លោក ជំទាវ Sheikh HASINA នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ២០២២។ ឯកឧត្តមបណ្ឌិតកៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ក្រោយជំនួបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើកឡើងពីការនាំអង្ករចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសបង់ក្លាដែស ដែលកន្លងទៅ មានការចរចាក្នុងការទិញប្រមាណជា ២០ម៉ឺនតោន ពីប្រទេសកម្ពុជា។ ប៉ុន្តែអ្វីដែលសម្ដេចចង់បាន គឺធ្វើយ៉ាងណា ឲ្យមានការនាំអង្ករពីប្រទេសកម្ពុជា ទៅកាន់បង់ក្លាដែស ឲ្យមានស្ថេរភាព។ ជាពិសេសសម្ដេច បានអញ្ជើញក្រុម ហ៊ុនរបស់បង់ក្លាដេស មកកាន់កម្ពុជាដើម្បីវិនិយោគធ្វើឃ្លាំង កែច្នៃអង្គរ ជារោងម៉ាស៊ីនកិនស្រូវ ហើយនាំចេញទៅកាន់ប្រទេសបង់ក្លាដែស។ ជាការឆ្លើយតប លោកជំទាវ នាយករដ្ឋមន្ត្រី បានមាន ប្រសាសន៍ថា លោកជំទាវ បានស្នើឲ្យវិស័យឯកជនទៅវិនិយោគនៅប្រទេសកម្ពុជា លើវិស័យកសិកម្ម […]
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់៣ចំណុចធំៗ ចំពោះ មុខអគ្គលេខាធិការអង្គការសហប្រជាជាតិ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ ចំណុចធំៗ ចំនួន៣ ទៅកាន់ ឯកឧត្តម Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២២ នាបុរីញូវយ៉ក សហរដ្ឋអាមេ រិក។ ឯ.ឧ បណ្ឌិត កៅ គឹមហួន រដ្ឋមន្ត្រីប្រតីភូអម នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ចំណុចសំខាន់ដែលសម្តេចតេជោ បានលើកទៅកាន់អគ្គលេខាធិការអង្គការ សហប្រជាជាតិ គឺទី ១) សម្ដេចតេជោ បានគូបញ្ជាក់ពីភាពជោគជ័យ នៃតុលាការខ្មែរក្រហម ដែលជាកិច្ច សហការរវាងរដ្ឋាភិបាលកម្ពុជាជា មួយនឹងអង្គការសហ ប្រជាជាតិ។ តុលាការកូនកាត់នេះ បានប្រកាសសាល ក្រមស្វែងរកយុត្តិធម៌ ចំពោះប្រជាពលរដ្ឋ ដែលជាអ្នករងគ្រោះរបបប្រល័យពូជសាសន៍នោះ។ សម្ដេចតេជោ បានមានប្រសាសន៏ថា កន្លងមកឯកឧត្តម និងសម្ដេចបានធ្លាប់ធ្វើការជាមួយគ្នា ជាពិសេសរួមទាំងអង្គការសង្គមស៊ីវិល និងការប្រយុទ្ធប្រឆាំងនិងរបបប្រល័យពូជសាសន៍។ សម្ដេចតេជោ មានប្រសាសន៍ថា សម្ដេចបានរង់ចាំរយៈពេល ៤៣ឆ្នាំ សម្រាប់ការស្វែងរកយុត្តិធម៌ […]

ក្រសួងកិច្ចការនារី កោតសរសើរចំពោះស្ត្រីនគរបាលចរាចរ ណ៍ ដែលបំបៅដោះកូនពេលចុះបំពេញការងារ នៅខេត្តស្ទឹងត្រែង


មីនា ១១
០២:០៣:០៩ ល្ងាច ២០២១
  ១៣៣៩ Views
ក្រសួងកិច្ចការនារី នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីថ្លែងការណ៍ សម្តែងនូវការកោតសរសើរ ចំពោះលោកស្រីអនុសេនីយ៍ទោ ស៊ីថុង សុខា អធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានបង្ហាញអំពីការទទួលខុសត្រូវខ្ពស់ ទាំងក្នុងការបំពេញ ភារកិច្ចជូនស្ថាប័ន និងតួនាទីជាម្តាយដ៏ល្អ ក្នុងការចិញ្ចឹមបីបាច់ និងផ្តល់ភាពកក់ក្តៅដល់កូន។
សេចក្តីថ្លែងការណ៍ របស់ក្រសួង ឲ្យដឹងថា ការបំបៅដោះកូន ដោយទឹកដោះម្តាយ សម្រាប់កុមារទាំងអស់ រហូតដល់អាយុ ២ឆ្នាំ និងលើសពីនេះ គឺជាចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍកុមារតួច ដើម្បីឈានទៅអភិវឌ្ឍន៍ធនធានមនុស្សស្របតាមចក្ខុវិស័យ របស់រាជ រដ្ឋាភិបាលកម្ពុជា ដូចមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោ ណដំណាក់-កាលទី៤។
ក្រសួងកិច្ចការនារី និងក្រសួង-ស្ថាប័នពាក់ ព័ន្ធ បាននិងកំពុងយកចិត្តទុកក្នុងការលើកកម្ពស់តម្លៃ និងការចូលរួមរបស់ស្ត្រី នៅក្នុងកិច្ចការសង្គមគ្រប់វិស័យ ទាំងក្នុងកម្រិតគ្រួសារ ស្ថាប័ន និងសង្គម ដើម្បីឈានទៅសម្រេចបាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន។
ក្នុងន័យនេះ ស្ថាប័ន-អង្គភាព ដែលមានស្រ្តីជាមន្ត្រីក្រោមឱវាទ ឬជាបុគ្គលិកបំពេញការងារ គួរបង្កើតបរិស្ថានការងារអំណោយផល ដូចជាទីកន្លែងបំបៅដោះកូន ដើម្បីអនុញ្ញាតឲ្យស្ត្រីដែលមានកូនតូច អាចបំពេញការងារផង និងបំពេញតួនាទីជាម្តាយផង។
ក្នុងករណី ស្ថាប័នមិនទាន់មានទីកន្លែងសមរម្យ ស្ដ្រីសាមីគួរមានឧបករណ៍ ដូចជាក្រម៉ា ឬកន្សែង ដើម្បីអនុញ្ញាតឲ្យការបំបៅដោះកូននេះ អាចប្រព្រឹត្តិទៅដោយ ភាពសមរម្យ និងរលូន ជៀសផុតពីការរិះគន់ពីមហា ជនមួយចំនួន ដែលថាជារូបភាពមិនសមរម្យប៉ះពាល់ ដល់តម្លៃនិងកិត្តិយសរបស់ស្ត្រីខ្មែរ៕
ចែករំលែកបន្ត

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                        

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)