ថ្ងៃ សៅរ៍ ទី២៥ ខែ កញ្ញា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ជា តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមាន ជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះ អាសន្ន រយៈពេល ១សប្តាហ៍ គិតចាប់ពីវេលាម៉ោង ១៣:០០ នាទីរសៀល នាថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១។
  • អគ្គីភ័យ នៅភូមិដំណាក់ធំ៤ យប់ម៉ិញ ឆក់យកជីវិតលោក យាយអាយុ៨០ឆ្នាំ ម្នាក់ យ៉ាងអាណោចអាធ័ម ភ្នំពេញ៖ នៅវេលាម៉ោង ១២និង០០ នាទីយប់ រំលងអាធ្រាត ឈានចូលថ្ងៃច័ន្ទ ទី២០ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យមួយកន្លែង បានកើតឡើងនៅស្ថិតតាមផ្លូវលំ ភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជ ធានីភ្នំពេញ ដែលមានម្ចាស់ផ្ទះឈ្មោះ រស់ ហ៊ឹមយ៉ា ភេទស្រី អាយុ ៨០ឆ្នាំ មុខរបរនៅផ្ទះ។ បើតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា ករណីអគ្គិភ័យនេះ មូលហេតុបណ្តាលមកពីដុតផ្ទះបង្ករជាអគ្គិ ភ័យតែម្ដង ដែលបានធ្វើឲ្យផ្ទះឈើលើថ្មក្រោម ទំហំ ៨ម៉ែត្រ × ១៥ម៉ែត្រ ឆេះអស់ទាំងស្រុង និងបណ្តាលឲ្យស្លាប់មនុស្ស ០១នាក់ ឈ្មោះ: រស់ ហ៊ឹមយ៉ា ភេទ ស្រី អាយុ ៨០ឆ្នាំ។ ករណីអគ្គិភ័នេះ ពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ករណីនេះ រថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ ចំនួន ១៥ គ្រឿង ប្រើប្រាស់ទឹកចំនួន ០៥ រថយន្ត ស្មើនឹង ២០ម៉ែត្រគូប […]
  • សម្តេចតេជោ ហ៊ុន សែន សូមអំពាវនាវអោយ ស្ថាប័នតុលា ការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកា ចាប់ខ្លួនលោក បណ្ឌិត សេង សារី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបញ្ជាក់ក្នុងសារដែលបង្ហោះក្នុងហ្វេសប៊ុកផ្លូវការនៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២១នេះថា បន្ទាប់ពីបានស្តាប់ដោយយកចិត្តទុកដាក់នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណងនៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី ២១ កក្កដា ២០២១ ថា «ជាការវិភាគបែបសេនារីយោ» ហើយ ដែលការបកស្រាយនេះមានលក្ខណះសមហេតុផលនិងអាចទទួល យកបានក្នុងនាមប្រមុខនៃរាជរដ្ធាភិបាលកម្ពុជា ខ្ញុំសូមអំពាវនាវអោយ ស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។ ទន្ទឹមនិងនេះ ខ្ញុំក៍សូម លើកទឹកចិត្តអោយលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។ ខ្ញុំក៍អំពាវនាវអោយភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំអោយមានការព្រួយបារម្ភ៕
  • កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,២៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩​ នៅកម្ពុជា​ គិតត្រឹមថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១​ មាន​ ៩៨,២៧%​ ធៀបជាមួយចំនួនប្រជាជនគោលដៅ​ ១០លាននាក់​ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៨,០០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦, ៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ​ ដល់ក្រោម ១២ឆ្នាំ មាន​ ២៥,៩៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់។
  • ក្រសួងសុខាភិបាល៖ រកឃើញអ្នកឆ្លងកូវីដ១៩ថ្មីចំនួន ៤៣៩នាក់ ជាសះស្បើយ៣៤៣នាក់ ស្លាប់ចំនួន១១នាក់ ក្រសួងសុខាភិបាល នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ៤៣៩នាក់, អ្នកជំងឺចំនួន៣៤៣ នាក់ជាសះស្បើយ និងអ្នកស្លាប់ថ្មីចំនួន១១នាក់។
  • រកឃើញប្រជាពលរដ្ឋជិត១០០នាក់បានឆ្លងជំងឺកូវីដ១៩នៅភូមិភ្នំ១០០ ត្រូវបានបិទខ្ទប់ភ្លាមៗ (ខេត្តបាត់ដំបង,ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២)៖អាជ្ញាធរស្រុក ខេត្ត បាន សម្រេចបិទខ្ទប់ភ្លាមៗនៅភូមិភ្នំ១០០ដែលស្ថិតនៅក្នុងភូមិសាស្រ្តឃុំត្រាងស្រុកកំរៀង បន្ទាប់ពីមន្ត្រីសុខាភិបាលរកឃើញ ប្រជាពលរដ្ឋឆ្លង ជំងឺកូវីដ ១៩ ប្រមាណ៨៨នាក់(ក្នុងនោះស្រ្តី ៥២នាក់)។ លោកស្រី រី ហេង មេឃុំត្រាង បានបញ្ជាក់ប្រាប់ឲ្យដឹងថាមូលហេតុដែល មានការឆ្លងរាលដាលពេញភូមិនេះ ដោយសារកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ មានអ្នកភូមិម្នាក់ បានទៅសួរសុខទុកបងប្អូន ដែលសម្រាកព្យា បាលជំងឺកូវីដ១៩នៅក្នុងស្រុកសំពៅលូន។នៅពេលនោះ ក្រុមគ្រូពេទ្យ បានយកសំណាកបុគ្គលរូបនោះទៅពិនិត្យ ស្រាប់តែលទ្ធផលបញ្ជាក់ថា វិជ្ជមាន ទើបមានការភ្ញាក់ផ្អើលក្នុងភូមិ ភ្នំ១០០ទាំងមូលតែម្តង។ ក្រោយពី ឃើញមានអ្នកភូមិឆ្លងជំងឺកូវីដ១៩ ដូច្នេះអាជ្ញាធរចាប់ផ្តើមសំណាកជាបន្តបន្ទាប់ ដោយនៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២១គឺរកឃើញវិជ្ជមានចំនួន ១៧ នាក់។ថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២១ រកឃើញបន្តចំនួន ២២ នាក់។ថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១រកឃើញ ២៦ នាក់។ថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១កញ្ញា រកឃើញចំនួន ២២ នាក់បន្ថែមទៀត ដែល សរុបទាំងអស់មានចំនួន ៨៨ នាក់ ក្នុងចំណោមពលរដ្ឋទៅយកសំណាក៤០០នាក់។ លោក សុខ គឹមខុន […]
  • ក្រុមការងារចល័តចម្រុះ ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ចំនួន៩គ្រឿង ក្នុងខេត្តតាកែវ ដោយ៥គ្រឿងត្រូវបានឃាត់ និងពិន័យ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់បានត្រួតពិនិត្យយាន យន្តដឹកជញ្ជូនទំនិញចំនួន៩ គ្រឿង ដោយក្នុងនោះយាន យន្តដឹកលើសទម្ងន់កម្រិតកំណត់៤គ្រឿងត្រូវបានពិន័យ និង១គ្រឿងត្រូវឃាត់ទុករយៈពេល ១ឆ្នាំដោយលើសទម្ងន់កម្រិតកំណត់២០%នៃទម្ងន់អនុញ្ញាត។ គួរបញ្ជាក់ថា យានយន្តចំនួន ១គ្រឿងខាងលើដែលត្រូវឃាត់ទុកចំនួន ១ឆ្នាំ គឺអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៦០ និងសេចក្ដីជូនដំណឹង លេខ០៤៩ សជណ សក. គតលទ ស្តីពីការពង្រឹងវិធានការយ៉ាងតឹងរ៉ឹងបន្ថែមចំពោះយានយន្តដឹកជញ្ជូនធុនធ្ងន់ ដែលបើកបរលើបណ្តាញផ្លូវថ្នល់។ ប្រតិបត្តិការខាងលើបានធ្វើនៅផ្លូវលេខ១២៥ គីឡូម៉ែត្រលេខ៥+៥០០ ភូមិដក់ពរ ឃុំរវៀង ស្រុកសំរោង ខេត្តតា កែវ។ ជាថ្មីម្តទៀត ក្រសួងសូមរំលឹកជូនដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ម្តងហើយ ម្តងទៀតថា៖ ក្រសួងនឹងបន្តអនុវត្តតាមច្បាប់ និងសេចក្ដីជូនដំណឹងខាងលើយ៉ាងតឹងបំផុតដោយគ្មានការលើកលែងឡើយ៕
  • អគ្គិសនីកម្ពុជា÷ អាក់រអួលចរន្ត នៅថ្ងៃនេះ ដល់ថ្ងែទី១៩ ខែកញ្ញា ដើម្បីជួសជុល ផ្លាស់ប្តូរ និងរុះរើគន្លងខ្សែបណ្តាញ ដើម្បីងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ (ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំ ណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានឲ្យដឹងថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់ អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់ខាងលើ អាចនឹងមានការរអាក់រអួលខ្លះៗ ជៀសមិនផុតដែលយើង ខ្ញុំស្នើសុំអភ័យទោសទុកជាមុន»៕
  • រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់កុមារចាប់ពី៦ឆ្នាំ ដល់ក្រោម១២ឆ្នាំ ចាប់ពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ។
  • សម្តេចតេជោ: (បើខ្ញុំមិនពឹងចិន តើអោយខ្ញុំទៅពឹងអ្នក ណា..?) នៅចំពោះមុខ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាងយី ក្នុងពិធីប្រគលទទួលពហុកីឡាដ្ឋានជាតិ មរតកតេជោ និងពិធីចុះហត្តលេខាលើឯកសារ សំខាន់សំខាន់ចំនួន៦ រវាងរដ្ឋាភិបាលកម្ពុជា និងចិន នៅវិមានសន្តិភាព នារសៀល និងល្ងាចថ្ងៃទី១២ កញ្ញា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន បានថ្លែងបញ្ជាក់ម្តងហើយ ម្តងទៀតថា (បើសម្តេច មិនពីងចិន តើសម្តេចទៅពីងអ្នកណា?)   ប្រសាសន៍ សម្តេចខាងលើនេះ បានធ្វើអោយមានការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីសារព័ត៌មានធំៗរបស់រដ្ឋចិន ដោយ សារព័ត៌មានទាំងនោះ បានធ្វើការសម្រង់ដោយដកស្រង់សំដីនេះ មកចុះផ្សាយលើទូរទស្សន៍ និងអនឡាញ ព្រោង ព្រាត ដោយមានការបកប្រែ បញ្ជូលសំលេង ជាភាសារចិន និងភាសាខ្មែរ ទៀតផង ធ្វើអោយ មានការចាប់អារម្មណ៍យ៉ាងខ្លាំង លើបណ្តាញសង្គម។   សូមទស្សនា វីដេអូ នៃសម្រង ប្រសសាសន៍សម្តេចតេជោ នៅក្នុងរឿងនេះ ដូចតទៅ៖ https://bit.ly/3EfimFw  
  • ក្រសួងកសិកម្ម ត្រៀមបម្រុងគ្រាប់ពូជស្រូវ និងពូជដំណាំ រួមផ្សំ ទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ នៅក្នុងឆ្នាំ២០២១ រាជរដ្ឋាភិបាល តាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា (ប.ស.ប.ក) បានត្រៀមបម្រុងគ្រាប់ពូជស្រូវ ស្រាលមិនប្រកាន់រដូវជារូបវ័ន្តចំនួន ២ ០០០តោន និងគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំផ្សេងៗទៀតចំនួន ២៥តោនទុកសម្រាប់ធ្វើអន្តរាគមន៍ជួយសង្គ្រោះប្រជាកសិករ ដែលអាចរងផលប៉ះពាល់ដោយសារគ្រោះធម្មជាតិ។ នេះជាការបញ្ជាក់របស់ ឯ.ឧ វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអង្គារ៏នេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានអគ្គ នាយកដ្ឋានកសិកម្មជាសេនាធិការ មានភារកិច្ចចាត់ចែងផលិតគ្រាប់ពូជដំណាំ នៅតាមកសិដ្ឋាន ស្ថានីយកសិកម្ម និងសហការជាមួយក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម ផងដែរ ដើម្បីធានានូវបរិមាណ និងគុណភាព ថែរក្សា និងចាត់ចែងដឹក ជញ្ជូនគ្រាប់ពូជទៅដល់គោលដៅឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្ន នាយកដ្ឋានដំណាំស្រូវ បានត្រៀមគ្រាប់ពូជស្រូវចំនួន ២ ០០០តោន ដោយធ្វើការវេចខ្ចប់ ២៥គ.ក្រ/បាវ សរុបមានចំនួន ៨០ ០០០បាវ និងកំពុងរក្សាទុកនៅក្នុងឃ្លាំងរបស់អគ្គនាយកដ្ឋានកសិកម្ម។ ជាមួយគ្នា ក្រសួងបានត្រៀមគ្រាប់ពូជបន្លែ និងដំណាំរួមផ្សំបានចំនួន ១២មុខ ស្មើនឹង ២៥តោន និងវេចខ្ចប់យ៉ាងត្រឹមត្រូវជាកញ្ចប់តូចៗចំនួន ៥៩៥ ០០០កញ្ចប់ […]
  • ការជីកស្តារប្រឡាយម័ល សម្រេចបានប្រមាណ៩០ភាគរយហើយ នៅសល់ប្រវែងជាង៤០០ម៉ែត្រ មន្រ្តីជំនាញកំពុងបន្តសម្រុក ដើម្បីរំដោះជំនន់ទឹកភ្លៀង ការជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្ត ភូមិម័រ សង្កាត់ដង្កោ ខណ្ឌដង្កោប្រវែងជាង៣គីឡូម៉ែត្រ ដោយចាប់ពីស្ថានី យបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ នៅពេលនេះបាន សម្រេចប្រមាណ៩០ភាគរយហើយ នៅសល់ប្រវែងប្រមាណ៤០០ ម៉ែត្រទៀតដែលកម្លាំងជំនាញកំពុងបន្តយ៉ាងមមាញឹក ដើម្បីរំដោះជំនន់ទឹកភ្លៀងក្នុងរាជធានីភ្នំពេញ។ មន្ត្រីនៃមន្ទីរធនធានទឹក និងឧតុនិយម រាជធានីភ្នំពេញ បានអោយដឹងនៅថ្ងៃនេះថា ក្រុមការងារនៃមន្ទីរធនធានទឹកនិងបាននឹងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័រ ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២១ មានប្រវែងជាង៣ គីឡូម៉ែត្រ ទទឺងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានី យបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន។ ចំពោះមូល ហេតុ ដែលបង្កអោយមានភាពយឺតយ៉ាវ នៃការស្តារប្រឡាយម័លនេះ គឺដោយសារមានឧបសគ្គមួយចំនួន ពិសេសក្នុងកំណាត់ប្រឡាយប្រវែងជាង៤០០ម៉ែត្រ ដែលនៅសេស សល់នេះ ដោយសារតែមានបងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពាន ខ្លះបោះបង្កោលឈើ និង ថ្ម នៅក្នុងប្រឡា យ ស្ទើបិទផ្លូវទឹកទៅហើយ។ កត្តាទាំងនេះ បានធ្វើអោយ ក្រុមការងារស្តាប្រឡាយ នៃមន្ទីរធនធានទឹករាជធានីភ្នំពេញ អូសបន្លាយពេលវេលាអស់ជាច្រើនខែ។ រហូតដល់ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់ គ្រឿងចក្រ ជីកស្ដារប្រឡាយ ដើម្បីរំដោះទឹកចេញពីផ្នែកខ្លះប្រឡាយលូប្រាំ […]
  • អាជ្ញាធររាជធានី បាននិងកំពុងមមាញឹក ស្ថាបនាកំណាត់ផ្លូវ ២ខ្សែ ពីផ្លូវជាតិលេខ៦អា ដល់មហាវិថីឈ្នះឈ្នះ ដើម្បីត្រៀស៊ីហ្គេម នៅឆ្នាំ២០២៣ កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា រហូតដល់មហាវិថី ឈ្នះ ឈ្នះ ស្ថិតនៅសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងស្ថាបនាយ៉ាងមមា ញឹក ដើម្បីត្រៀមសម្រាប់ការប្រកួតកីឡាស៊ីហ្គេម នៅចុង ឆ្នាំ២០២៣ ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ។ ដើម្បីជំរុញការងារ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ ឲ្យបានលឿនទៅតាមគម្រោង ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០២១ នេះ បានបើកកិច្ចប្រជុំ ពិភាក្សា ទៅលើបញ្ហាបច្ចេកទេសនិងផលប៉ះពាល់ ជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅ ប៉ះពាល់នឹងគម្រោង នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិង ជាប្រធានគណៈកម្មការដឹកនាំ នៃការស្ថាបនាផ្លូវទាំង២ខ្សែនេះ បានជំរុញឲ្យអនុគណៈកម្មការបច្ចេកទេស ត្រូង៊វអនុវត្តការងារនេះឲ្យបានលឿន និងទាន់ពេលវេលា ដើម្បីឲ្យក្រុមការងារ ស្ថាបនាផ្លូវនេះអនុវត្តការងារបានលឿននិងមិនមានការរាំងស្ទះ ។ ចំពោះផលប៉ះពាល់ពីការស្ថាបនាផ្លូវនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការដោះស្រាយ ជា មួយបងប្អូនប្រជាពលរដ្ឋដែលប៉ះពាល់។ មន្រ្តីជំនាញនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា […]
  • យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់៦គ្រឿង ត្រូវបានផាក ពិន័យ និងឃាត់ទុកចំនួន១ឆ្នាំ ដោយសារផ្ទុកលើសទំងន់ ក្រុមការងារចល័ត ចាប់យានយន្តដឹកជញ្ជូនខ្សាច់ធុនធ្ងន់ចំនួន ៦គ្រឿងត្រូវបានផាកពិន័យ និងឃាត់ទុកចំនួន ១ឆ្នាំ នៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ចំនួន ៥គ្រឿង និង១គ្រឿងទៀតនៅមន្ទីរសាធារណការ និងដឹក ជញ្ជូនខេត្តកំពង់ស្ពឺ ដោយយោងតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ ក្រុមការងារចល័តចម្រុះសម្រាប់ឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ របស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ដឹកនាំដោយ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ អមដំ ណើរដោយ ឯកឧត្តម ឯក រដ្ឋ អនុរដ្ឋលេខាធិការ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិ ការ សហការជាមួយមន្ទីរសាធារ ណការ និងដឹកជញ្ជូនខេត្ត រតនគិរី និងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការឃាត់ត្រួតពិនិត្យយានយន្តដឹកខ្សាច់ចំនួន ៥ គ្រឿង ដែលដឹកលើសចាប់ពី ១៥តោន ដល់ ២២តោន បានធ្វើការផាកពិន័យ និងឃាត់ ទុករយៈពេល១ឆ្នាំដោយសារផ្ទុកទម្ងន់លើសពី ២០% នៃទម្ងន់អនុញ្ញាត អនុលោមតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់។ គួរបញ្ជាក់ថា ប្រតិបត្តិការនេះធ្វើនៅលើផ្លូវជាតិលេខ៧៨ ក្នុងភូមិអូរកន្សែង ឃុំបឹងកន្សែង […]
  • ប្រព័ន្ធសម្ពាធទាប នឹងធ្វើឲ្យរាជធានី-ខេត្ត ចំនួន៨ប្រឈមនឹងជំនន់ទឹកភ្លៀង ក្រសួងធនធានទឹកនិង ឧតុនិយម បានជូនដំណឹងពីប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេ សភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀត ណាម រួចនឹងចុះបន្តិចមកលើកម្ពុជាធ្វើឲ្យរាជធានី ខេត្ត ចំនួន៨អាចប្រឈមនឹងជំនន់ទឹកភ្លៀង នៅក្នុងសប្តាហ៏ខាងមុខ ពោលចាប់ពីថ្ងៃទី៨ ដល់១៤ កញ្ញា ២០២១។ យោងតាមសេចក្តីជូនដំណឹងស្តីពីអាកាសធាតុ ចុះ ថ្ងៃទី ៧ កញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងសប្តាហ៏ខាងមុខ កកម្ពុជានឹងទទួលនូវឥទ្ធិពល ជ្រលងសម្ពាធទាបឥណ្ឌាខ្លាំងប្រព័ន្ធសម្ពាធទាប ( ITCZ ) ដែលអូសបន្លាយពីប្រទេសភូមា កាត់ប្រទេសថៃ ឡាវ នឹងវៀត ណាម រួចនឹងចុះបន្តិចមកលើកម្ពុជាយើង ខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យមទៅបង្គួរ។ បើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងធនធានទឹកនិងឧតុ និយម បណ្តាខេត្តនៅតំបន់វាល ទំនាបកណ្តាល នឹងមានផ្ទៃមេឃអួរអាប់ ដែលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីបង្គួរ ទៅខ្លាំង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។ បណ្តាខេត្តមួយចំនួនមាន ខេត្តបាត់ ដំបង ខេត្តពោធិ៍សាត់ ខេត្តកំពង់ […]

សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូង សន្យាធ្វើកិច្ចសហប្រ តិបត្តិការគ្នា លើបញ្ហាកូរ៉េខាងជើង


ឧសភា ០៧
១០:០៥:៤៦ ព្រឹក ២០២១
  ២៩៥ Views
កាលពីថ្ងៃពុធ សហរដ្ឋអាមេរិក ជប៉ុន កូរ៉េខាងត្បូងសន្យានឹងសហការគ្នាលើបញ្ហាកូរ៉េខាងត្បូង នៅក្នុងការប្រជុំកំពូលអ្នកការទូតរបស់ខ្លួននៅឯទីក្រុង ឡុងដ៍។ ដែលជាការរួមគ្នាជាថ្មីទោះបីជាមានភាពតាមតឹងរវាងសញ្ជាជាតិអាស៊ីក៏ ដោយ។
ការលើកឡើងនេះបានកើតឡើង នៅក្នុងការប្រជុំបន្ថែមពីការប្រជុំក្រុមប្រទេស G7 ដែលមានលោក អ៊ានតូនី ប្លីងខឹន (Antony Blinken) រដ្ឋមន្រ្តីការបរទេសសហរដ្ឋ អាមេរិក និង នាយករដ្ឋមន្រ្តី របស់ប្រទេសជប៉ុន និង កូរ៉េខាងត្បូងនៅក្នុងសាលប្រជុំនៅទីក្រុងឡុងដ៏។
នៅក្នុងការ ប្រជុំមានគោលបំណងដើម្បី លើកកំពស់សាមគ្គីភាពត្រី ភាគី និង ពិភាក្សាពីគោលបយោបាយ ដែលបានលើកឡើងដោយលោកប្រធានាធិតីចូ បៃដិន ដែលចង់បន្តការទូតជាមួយកូរ៉េខាងត្បូង។
នៅក្នុងការប្រជុំមានការប្តេជ្ញាចិត្តរួមគ្នាក្នុងលុប បំបាត់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និង បញ្ហាផ្សេងៗទៀតដែលប៉ះពាល់ដល់ផលប្រយោជន៍រួម។
សូមបញ្ជាក់ប្រទេសអាស៊ីទាំង២ និងជាមិត្តរបស់សហរដ្ឋ អាមេរិក ប៉ុន្តែក៏ធ្លាប់មានបញ្ហាជាមួយគ្នារយូណាស់មកហើយ។ គេក៏សង្កេតឃើញថា តាំងពីលោកចូ បៃដិនឡើងកាន់អំណាចមក មានទំនាក់ទំនងគ្នាល្អកាន់ តែល្អឡើង ៕
ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)