ថ្ងៃ អង្គារ ទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១

 ព័ត៌មានថ្មី   
  • សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ ព្រះរាជាណា ចក្រកម្ពុជា នៅរសៀលនេះ បានទទួលបដិសណ្ឋារកិច្ច និងជួបពិភាក្សាទ្វេភាគីជាមួយ  ឯកឧត្តម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្រ្តី នៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសដែល ឯកឧត្តមនាយករដ្ឋមន្ត្រី បានមកបំពេញទស្សនកិច្ច ផ្លូវការរយៈពេល ២ថ្ងៃ នៅព្រះរាជាណាចក្រកម្ពុជា។
  • សម្ដេចក្រឡាហោម÷ ក្រសួងមហាផ្ទៃ កំពុងពិនិត្យលទ្ធភាព ដើម្បីបង្កើតច្រកចេញចូលតែមួយនៅតាមស្រុក ទូទាំងប្រទេស សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងស្ថានទូតអូស្រ្តាលី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចុះធ្វើទស្សនកិច្ចនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដីឥដ្ឋ បណ្ឌិត្យសភានគរបាលកម្ពុជា និងការិយាល័យច្រកចេញចូលតែមួយ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រាសាសន៍ថា ការបង្កើតច្រកចេញចូលតែមួយនេះ គោលបំណងធំបំផុត គឺដើម្បីឆ្លើយតបតាមការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង ដោយបង្កលក្ខណៈងាយស្រួល ដោយមិនប្រើរយៈពេលយូរក្នុងការទទួលបាននូវព័ត៌មានរហ័ស ការផ្តល់សេវារដ្ឋបាលរហ័ស និងមានតម្លាភាព។ សម្ដេចក្រឡាហោម បានបន្ដថា ដោយបច្ចុប្បន្នក្រសួងមហាផ្ទៃ កំពុងពិនិត្យលទ្ធភាព ដើម្បីបង្កើតច្រកចេញចូលតែមួយបន្ថែមទៀត នៅទូទាំងប្រទេសកម្ពុជា។ សម្ដេចក្រឡាហោម មានប្រសាសន៍បញ្ជាក់ថា បើករណីច្រកចេញចូលតែមួយនេះ បម្រើពលរដ្ឋមិនបានល្អ នៅមានការិយាល័យទទួលពាក្យបណ្តឹង ឬការិយាល័យប្រជាពលរដ្ឋ មួយទៀត ដែលទទួលពាក្យបណ្តឹងពីប្រជាពល រដ្ឋ ក្នុងករណីការិយាល័យច្រកចេញចូលតែមួយនេះមិនអាចឆ្លើយតបនិងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ។ លើសពីនេះទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់បន្ថែមថា បើតាមរបាយការណ៍ […]
  • ឯកឧតុ្តមរដ្ឋមន្ត្រីការងារ អនុញ្ញាតឲ្យប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍ ចូលជួប ពិភាក្សាការងារ ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យលោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និងសហព័ន្ធសហជីពវិស័យទេសចរណ៍ សេវាកម្ម ដឹកនាំក្រុមការងាររបស់សហភាពចូលជួបពិភាក្សាការងាលើកិច្ចការមួយចំនួនពាក់ព័ន្ធនឹងវិស័យទេសចរណ៍ ក្នុងភាពជាដៃគូរជាមួយក្រសួងដើម្បីផ្តល់កិច្ចការពារសិទ្ធ និងអត្ថប្រយោជន៍ជូនកម្មករកាន់តែប្រសើរថែមទៀត។ លោក អាត់ ធន់ បានសម្តែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែផ្តល់កិច្ចសហការគាំទ្រ ជួយដោះស្រាយរាល់បញ្ហាប្រឈមមួយចំនួនរបស់សហជីពនៅក្នុងដំណើរបំពេញបេសកម្មការពារអត្ថប្រយោជន៍ សិទ្ធសេរីភាព លក្ខខណ្ឌការងាររបស់កម្មករនិយោជិតឲ្យកាន់តែមានប្រសិទ្ធភាព ទាំងក្នុងវិស័យទេសចរណ៍, វិស័យវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប ព្រមទាំងវិស័យមួយចំនួនទៀត។ នៅក្នុងដំណាក់កាលនៃបញ្ហាប្រឈមដោយសារជំងឺកូវីដ-១៩ បានខិតខំដាក់ចេញនូវវិធានការ តាំងពីជុំទី១ ដល់បច្ចុប្បន្នជុំទី១០ សំដៅជួយរក្សាលំនឹងពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម ដើម្បីធានានូវនិរន្តភាពការងារ ប្រាក់ចំណូល និងជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋ និងកម្មករនិយោជិតដែលរងផលប៉ះពាល់ខ្លាំង។ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រីករាយ ស្វាគមន៍ ក្នុងការធ្វើជាដៃគូជាមួយសហជីពដែលក្រសួងតែងតែធ្វើកិច្ចការនេះជាមួយគ្នា ជារៀងរហូតមក ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមផ្សេងៗពាក់ព័ន្ធនឹងយន្តការនានាជាលក្ខណៈទាំងទ្វេភាគី និងត្រីភាគី […]
  • រូបវន្តបុគ្គល និងនីតិបុគ្គលឆ្នើម ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថានប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើម សរុបចំនួន ២៣០ ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួង បរិស្ថាន ប្រតិបត្តិករ ជានីតិបុគ្គល និងរូបវន្តបុគ្គលឆ្នើម សរុបចំនួន ២៣០ ទទួលបានបណ្ណសរសើរមេត្រីភាពបរិស្ថាន ពីក្រសួង បរិស្ថាន ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានមានប្រសាសន៍លើកឡើងនូវចំណុចគន្លឹះថា ក្រសួងបរិស្ថានមានបេសកកម្មជាច្រើនក្នុងវិស័យបរិស្ថាន ក្នុងនោះ ការលើកកម្ពស់ប្រតិបត្តិមេត្រីភាពបរិស្ថាន គឺជាកិច្ចការមួយដ៏សំខាន់ ធ្វើយ៉ាងណាឲ្យកម្ពុជាមានបរិស្ថានស្អាត មានភាពបៃតង និងមានភាពស៊ីវិល័យ។ ការងារនេះ អាចសម្រេចបាន ដ៏រាបណាមានការចូលរួមពីគ្រប់តួរអង្គពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប។ ជាប្រវត្តិសាស្ត្រថ្មីរបស់កម្ពុជា ប្រជាពលរដ្ឋ ចាប់ផ្តើមស្គាល់អំពីសក្ដានុពល និងសម្រស់ប្រទេសកម្ពុជា ដែលមានតំបន់ទេសចរណ៍សម្បូរបែប ជាពិសេសទេសភាពបែបធម្មជាតិ។ ផ្តើមចេញពីកត្តានេះ បង្កើតនូវមនសិកាស្រឡាញ់ទឹកដី និងធម្មជាតិក្នុងប្រទេស ដែលជាមូលដ្ឋានគ្រឹះជំរុញឲ្យកិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធានធម្មជាតិ ទទួលបានជោគ ជ័យ។ ឯកឧត្តមរដ្ឋមន្រ្តី សូមថ្លែងអំណរគុណចំពោះការ ចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថានរបស់ប្រតិបត្តិករទាំអស់ ដែលបានចូលរួមជាមួយក្រសួងបរិស្ថាន និងសូមបន្ត សកម្មភាពនេះជាមួយក្រសួងបរិស្ថានបន្តទៀត ដើម្បីរួមគ្នាលើកម្ពស់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវៈចម្រុះ ការប្រើប្រាស់ធនធានធម្មជាតិឲ្យមាននិរន្តរភាព និងការរស់នៅដោយចីរភាព […]
  • អាជ្ញាធរជាតិអប្សរា បន្តសកម្មភាពថែរក្សា កាត់ក្រីដើមឈើមានហានិភ័យខ្ពស់ ក្រុមការងារនៃនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាននៃអាជ្ញាធរជាតិអប្សរា រួមជាមួយផ្នែកពាក់ព័ន្ធបានចុះពិនិត្យ និងអនុវត្តវិធានការបន្ទាន់ចំពោះដើមឈើចំនួន៦ដើមដែលមានហានិភ័យខ្ពស់ នៅខ្លោងទ្វារដីឆ្នាំង។ ការងារនេះ ដើម្បីធានាសុវត្តិភាពជូនភ្ញៀវទេសចរ និងយានយន្តគ្រប់ប្រភេទ ជៀសវាងគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិត ព្រមទាំងបង្ការកុំឲ្យបាក់ធ្លាក់មែកមកលើរចនាសម័្ពន្ធប្រាសាទ និងបង្កលក្ខណៈងាយស្រួលសម្រាប់ការទស្សនាខ្លោងទ្វារដីឆ្នាំងផង។ ដើមឈើដែលបានកាត់ក្រីមានចំនួន៦ដើមរួមមាន ឈើ ទាល ២ដើម អង្កោល១ដើម ស្ពង់១ដើម ចាន់១ដើម និងអង្កាញ់១ដើម ត្រូវបានកាត់ក្រី១៨មែកចេញ ដើម្បីសម្រាលតួដើម ចៀសវាងដួលរលំមកលើប្រាសាទ និងភ្ញៀវទេសចរ ៕
  • សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ (ASEM13) នៅថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈប្រព័ន្ធវីដេអូ ពីវិមានសនិ្តភាព រាជធានីភ្នំពេញ។
  • សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៧ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។ សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៧ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។
  • ឯកឧត្តម ថោង ខុន ដឹកនាំគណៈប្រតិភូ ចូលរួមទស្សនាពន្លាជាតិកម្ពុជា នៅទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម (ទីក្រុងឌុយបៃ)៖ ក្នុងឱកាសចូលរួមកិច្ចប្រជុំសន្និបាតលើកទី៤០ របស់ក្រុមប្រឹក្សាអូឡាំពិកអាស៊ី នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេស ចរណ៍ បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា មកចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជា ដែលកំពុងរៀបចំតាំងបង្ហាញក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោក រយៈពេល ៦ខែ នៅក្នុងទីក្រុងឌុយបៃ សហភាពអារ៉ាប់រួម។ ក្នុងដំណើរទស្សនកិច្ចនេះ មានការចូលរួមដោយ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិ ការគណៈកម្មការជាតិអូឡាំពិកកម្ពុជា ព្រម ទាំងមន្រ្តីជាន់ ខ្ពស់មួយចំនួនទៀត នៃក្រសួងទេសចរ ណ៍ និងគណៈអភិបាលរាជធានីភ្នំពេញ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរយ៉ាងខ្លាំងអំពីពន្លាជាតិកម្ពុជាយើង ដែលបានរៀបចំឡើងតាមរចនាបថខ្មែរ ដោយច្របាច់បញ្ចូលគ្នារវាងវប្បធម៌នាសម័យបុរាណ និងការរីកចម្រើននាសម័យទំនើបបច្ចុប្បន្ន។ ឯកឧត្តម បានបញ្ជាក់ថា ការចូលរួមរបស់កម្ពុជាក្នុងព្រឹត្តិការណ៍ពិព័រណ៍ពិភពលោកនៅពេលនេះ គឺមានសារៈប្រយោជន៍ខ្លាំងណាស់ ក្រៅពីការបង្កើតទំនាក់ទំនងល្អជាមួយភាគីម្ចាស់ផ្ទះសហភាពអារ៉ាប់រួម ក៏ដូចជាជាមួយបណ្តាប្រទេសអ្នកចូលរួមនានា កម្ពុជាមានឱកាសផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍កម្ពុជា វប្បធម៌កម្ពុជាដ៏រុងរឿង ផលិតផលសក្តានុពលកម្ពុជា និងសមិទ្ធផលធំៗជាច្រើនរបស់រាជ រដ្ឋាភិបាលកម្ពុជា […]
  • រដ្ឋលេខាធិការក្រសួងបរិស្ថាន៖ អនាម័យបរិស្ថានស្អាត ធ្វើឱ្យសុខភាពយើងល្អ ជៀសផុតពីការឆ្លងជំងឺ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវ «សូមបងប្អូនប្រជាពលរដ្ឋបន្តចូលរួមសម្អាតអនាម័យបរិស្ថាននៅតាមផ្ទះសម្បែង ភូមិឃុំរបស់ខ្លួន ញែកសំរាមតាមប្រភេទ វេចខ្ទប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ និងចូលរួមអនុវត្តវិធានការ ៣ កុំ ៣ ការពារដើម្បីភូមិដ្ឋាន មានអនាម័យបរិស្ថានល្អ មានផាសុកភាពសម្រាប់ការរស់នៅ សុខុមាលភាពពលរដ្ឋយើងល្អ ជៀសផុតពីការឆ្លងជំងឺទាំងឡាយ»។ នេះគឺជាការ ថ្លែងអំពាវនាវរបស់នក្នុងឱកាសនៃការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះនៅផ្សារត្រពាំងរពៅ សង្កាត់ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត ក្រោមប្រធានបទ «ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ» ដោយមានអ្នកចូលរួមសរុបចំនួន ២៥០ នាក់។ ក្រៅពីខេត្តកំពត រាជធានីខេត្តផ្សេងៗទៀត ក៏បានប្រារព្ធទិវាអនាម័យបរិស្ថានជាតិក្រោមប្រធានបទដូចគ្នានេះដែរក្នុងគោលបំណងបំផុសចលនាឱ្យប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានចូលរួមធ្វើអនាម័យ និងកែលម្អសោភ័ណភាពមូលដ្ឋានរបស់ខ្លួនឱ្យស្អាត និងបៃតងសំដៅកែប្រែផ្នត់គំនិតរបស់សាធារណជនគ្រប់មជ្ឈដ្ឋានចូលរួមប្រតិបត្តិមេត្រីភាពបរិស្ថាន និងជំរុញការអនុវត្តគ្រប់គ្រងសំរាមសំណល់រឹងទីប្រជុំជនទៅរាជធានី ក្រុង ស្រុកទូទាំងប្រទេសឱ្យមានភាពល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២១ នេះ ត្រូវបានប្រារព្ធធ្វើឡើងក្នុងបរិបទដែលកម្ពុជា និងពិភពលោកបាននិងកំពុងខិតខំបើកដំណើរការប្រទេសឡើងវិញ តាមគន្លងថ្មី […]
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូសបន្តែមទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលាន យន្តហោះអន្តរជាតិភ្នំពេញ ដែលកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជា ណាចក្រកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) បានអបអរសាទរចំពោះកម្ពុជាដែលសម្រេចបានភាពជោគជ័យក្នុងការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋកម្ពុជា។ ជាមួយគ្នានោះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអះអាងក្នុងនាមរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនយ៉ាងដូច្នេះថា ដរាបណាប្រទេសកម្ពុជាមិនទាន់អស់មេរោគ និងជំងឺកូវីដ-១៩ទេនោះ រដ្ឋាភិបាលចិនក៏មិនបញ្ឈប់ការផ្គត់ផ្គង់ជំនួយវ៉ាក់សាំងបង្ការមេរោគកូវីដ-១៩ជូនមកកម្ពុជាដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះប្រជាជន និងរដ្ឋាភិបាលចិន ដែលបានផ្តល់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ (Sinovac) ចំនួន២លានដូស នៅពេលនេះ។ ក្នុងរយៈពេលជិត២ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកការចាក់វ៉ាក់សាំងជាវិធានការគន្លឹះ បន្ថែមលើវិធានការសំខាន់ៗដទៃទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ការពារសុខភាពសាធារណៈ និងជួយសង្រ្គោះអាយុជីវិតប្រជាជន។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា គិតត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មិត្តចិនបានផ្តល់ជំនួយ និងសម្របសម្រួលក្នុងការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សរុបចំនួន ៣៦,៨០០,០០០ដូស ដោយក្នុងនោះកម្ពុជាទទួលបានវ៉ាក់សាំងជំនួយ ៨លាន ៣សែន […]
  • សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យភាគីចិនបើករោងចក្រផលិតវ៉ាក់សាំងនៅកម្ពុជា ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងជាជំនួយរបស់ចិន ចំនួន២ លានដូស នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១៧ វិច្ឆិកា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅសាធារណៈប្រជាមានិត្យចិន តាមរយៈឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ឲ្យភាគីចិន បើករោងចក្រផលិតវ៉ាក់សាំងបង្ការកូវីដ-១៩នៅកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា ការបើកការផលិត នេះ គឺនឹងធ្វើឡើងតាមរូបភាពនៃការយកវត្ថុធាតុដើមពីចិន និងយកមករៀបចំនៅកម្ពុជាផ្ទាល់តែម្តង ដើម្បីឲ្យកម្ពុជា មានលទ្ធភាពកាន់តែធំ ក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋកម្ពុជា។ កូវីដ-១៩ មិនដឹងបញ្ចប់នៅពេលណានោះទេ តែបើកម្ពុជា មានកន្លែងផលិតវ៉ាក់សាំងនៅកម្ពុជាផ្ទាល់ នឹងផ្តល់ការធានាផ្តល់ វ៉ាក់សាំង និងចែកចាយទៅកាន់ប្រទេសដទៃទៀត។
  • អភិបាលរាជធានីស្នើឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កសាងរោងចក្រផលិតទឹកស្អាតថ្មីមួយទៀត នៅសណ្តរស្ទឹងព្រែកត្នោត ភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានស្នើឱ្យអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកសាងរោងចក្រផលិតទឹកស្អាតថ្មីមួយកន្លែងទៀត នៅសណ្តរស្ទឹងព្រែកត្នោតភាគខាងលិចរាជធានីភ្នំពេញ ដោយយកទឹកពីស្ទឹងព្រែកត្នោតមកផលិតជាទឹកស្អាត ដើម្បីចែកជូនទៅប្រជាពលរដ្ឋ ចំនួន៣ខណ្ឌនៅជាយរាជធានីភ្នំពេញ ខណៈដែលការផ្តល់ទឹកស្អាត នៅក្នុងរាជធានីភ្នំពេញមិនទាន់គ្រប់គ្រាន់នៅឡើយនោះ។ ការស្នើបែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញបានធ្វើឡើង កាលព៏រសៀលថ្ងៃទី១៦ខែវិច្ឆិកាឆ្នាំ២០២១ ខណៈដែលឯកឧត្តម អនុញ្ញាតឱ្យលោក ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចូលសំដែងការសួរសមនិងជំរាបរាយការណ៍ជូនពីបច្ចុប្បន្នភាពការងារនៃការផ្គត់ផ្គង់ទឹកស្អាតនៅក្នុងរាជធានីភ្នំពេញនៅសាលារាជ ធានីភ្នំពេញ។ ឯកឧត្តម ឃួង ស្រេងបានមានប្រសាសន៍ថា ខ្ញុំមិនមែនជាជំនាញពាក់ព័ន្ធនឹងការងារផលិតទឹកស្អាតនោះទេ ប៉ុន្តែអ្វីដែលមើលឃើញនោះគឺ ឯកឧត្តមចង់អោយរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបង្កើតរោងចក្រផលិតទឹកស្អាតមួយថ្មីទៀត នៅសណ្តរស្ទឹងព្រែកត្នោត ពោលគឺយកទឹកពីស្ទឹងព្រែកត្នោត មកផលិតជាទឹកស្អាត ដើម្បីផ្គត់ផ្គង់ទឹកស្អាតទៅឲ្យ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅខណ្ឌ៣នៅជាយក្រុង ក្នុងនោះមានខណ្ឌកំបូល ខណ្ឌ ខណ្ឌដង្កោនិងខណ្ឌពោធិ៍សែនជ័យ។ ការងារនេះ ឯកឧត្តមឃួង ស្រេង ស្នើឲ្យខាងរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញសហការជាមួយនឹងក្រសួងធន ធានទឹក ដើម្បីធ្វើការសិក្សា។ ឯកឧត្តម ឃួង ស្រេងបានណែនាំដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ពិសេស ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ត្រូវណែនាំអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យពីការយកតម្លៃទឹកស្អាតពីបងប្អូនកម្មករ កម្មការិនី […]
  • សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលវ៉ាក់សាំងជំនួយរបស់ចិនចំនួន២លានដូស ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្ត ហោះអន្តរជាតិភ្នំពេញ។ ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពល រដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់ ស្មើនឹងជិត ៨៨ភាគរយនៃប្រជាពលរដ្ឋសរុបប្រមាណ ១៦លាននាក់។ វត្តមានវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានក្លាយទៅជាធាតុដ៏សំខាន់ក្នុងការជួយឱ្យកម្ពុជា សម្រេចបាននូវការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋលឿនជាងផែនការ។ ការសម្រេចបាននូវផែនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដ៏លឿននេះ បានធ្វើឱ្យកម្ពុជាអាចយកឈ្នះលើការរាតត្បាតជំងឺកូវីដ-១៩ និងឈានដល់ការបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញដូចពេលបច្ចុប្បន្ននេះ៕
  • ធុងសំរាម​រួមចំណែកលើកកម្ពស់សោភណ្ឌភាព​ និងចំណេះ ដឹងអនាម័យបរិស្ថាន​ នៅតាមសាលារៀនក្នុងរាជធានីភ្នំពេញ ក្រសួងបរិស្ថាន​ បានគាំទ្រដល់គម្រោងបំពាក់ធុងសំរាមដល់សាលារៀន​ ចំនួន​ ១៥កន្លែង​ ស្ថិតក្នុងរាជធានីភ្នំពេញ​ តាមរយៈ​សហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ការចូលរួមពង្រឹងចំណេះដឹងអនាម័យបរិស្ថានតាមសាលារៀន​ សោភណ្ឌភាពស្អាយ និងសុខភាពសិក្សា។ នាព្រឹក​ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ លោក​ ខ្វៃ អាទិត្យា អគ្គនាយករងនៃអគ្គនាយកដ្ឋានចំណេះដឹងនិងព័ត៌មានបរិស្ថាន បានអញ្ជើញចូលរួមជាគណៈអធិបតី​ អបដោយលោក​ សន​ ប៊ុនមាន​ តំណាងស.ស.យ.ក. រាជធានីភ្នំពេញ តំណាងគណៈអភិបាលខណ្ឌចំការមន-ខណ្ឌបឹងកេងកង តំណាងការិយាល័យអប់រំខណ្ឌ​ គណៈគ្រប់គ្រងសាលា នាយកសាលា និងយុវជនមួយចំនួន​ បានប្រគល់ធុងសំរាមដល់សាលារៀននៅក្នុងខណ្ឌចំការមន ចំនួន​ ១០ទីតាំង​ និងខណ្ឌបឹងកេងកង ចំនួន​ ៥ទីតាំង។ លោក ខ្វៃ អាទិត្យា បានលើកឡើងថា ការគ្រប់គ្រងសំរាមឱ្យបានត្រឹមត្រូវ គឺផ្តេីមចេញពីភាពម្ចាស់ការរបស់យេីងម្នាក់ៗ​ ហេីយប្អូនៗសិស្សានុសិស្ស​ គឺជាទំពាំងស្នងឬស្សី​ ដែលចាំបាច់ត្រូវការបណ្តុះផ្នត់គំនិតក្នុងការទុកដាក់សំរាម​ឱ្យបានត្រឹមត្រូវ ការយល់ដឹងពីអនាម័យបរិស្ថាន​ និងការចូលរួម​លេីកកម្ពស់សោភណ្ឌភាពស្អាតតាមសាលារៀនផងដែរ។ លោកខ្វៃ អាទិត្យា បញ្ជាក់ផងដែរថា ការច្នៃប្រឌិតធុងសំរាមជាក្អម ជាអង្រុតនេះ គឺចង់បង្ហាញអំពីអត្តសញ្ញាណរបស់ខ្មែរ និងចូលរួមថែរក្សានូវកេរ្តិ៍ទុកឱ្យក្មេងជំនាន់ក្រោយបានស្គាល់ ជាពិសេសដាស់ស្មារតីប្អូនៗ​សិស្សានុសិស្សឱ្យចូលរួមថែរក្សាភាពស្អាត​ អនាម័យបរិស្ថានស្អាត​ […]
  • ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ណែនាំចំណុចសំខាន់ៗចំនួន៦ ដល់រដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកោះកុង ដើម្បីត្រៀមបើកទទួលទេសចរវ៉ាក់សាំង (ព្រះសីហនុ)៖ ដើម្បីជាការត្រៀមក្នុងការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំងសម្រាប់ដំណាក់កាលទី១ នាចុងខែវិច្ឆិកានេះ ឱ្យទទួលបានជោគជ័យប្រកបដោយ ប្រសិទ្ធភាពខ្ពស់ សម្រាប់គោលដៅទេសចរសុវត្តិភាព ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល និងឯកជន ដើម្បីស្តារ និងលើកស្ទួយវិស័យទេសចរណ៍ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩ បានដាក់ចេញអនុសាសន៍ណែនាំ៦ចំណុច ដល់រដ្ឋបាលខេត្តព្រះសីហនុ និងរដ្ឋបាលខេត្តកោះកុង អនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់។ ឯកឧត្ដម ថោង ខុន បានដាក់ចេញអនុសាសន៍ណែនាំដូចនេះនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតារាសាគរ ជាគោលដៅទទួលទេសចរវ៉ាក់សាំង ដែលបានធ្វើឡើងនៅសណ្ឋាគារសុខា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្ដម គួច ចំរើន អភិបាលខេត្តព្រះសីហនុ, លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង មន្ត្រីពាក់ព័ន្ធ និងផ្នែកឯកជនផងដែរ។ អនុសាសន៍ណែនាំទាំង៦ចំណុចរបស់ឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន រួមមាន៖ ទី១៖ ស្នើដល់លេខាធិការដ្ឋាន សហការបន្ទាន់ជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងខេត្តកោះកុង ចាត់តាំងក្រុមការងារចម្រុះមួយ ដោយចាប់ផ្តើមការងារចាប់ពីពេលនេះតែម្តង។ ក្រុមការងារចម្រុះនេះត្រូវដើរតួនាទីជាមជ្ឈមណ្ឌលប្រមូលផ្តុំព័ត៌មាន និងជាក្បាលម៉ាស៊ីន […]

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៧ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។


វិច្ឆិកា ២៣
០៨:១១:៥៩ ល្ងាច ២០២១
  ១៥៦ Views

សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម លើកទី៧ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ។

ចែករំលែកបន្ត

  Address:

Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                      

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)