ការទន្ទឹងរង់ចាំរបស់អ្នកគាំទ្រ ចំពោះទូរស័ព្ទស្មាតហ្វូនកំរឹតកំពូល ម៉ាក Apple ដែលកាលពីយប់មិញ ក្រុមហ៊ុន Apple បានបញ្ចេញទូរស័ព្ទដៃស្មាតហ្វូន iPhone X ដល់ទៅ៣ម៉ូឌែលគឺ iPhones XR, iPhoneXS និង iPhones XS Max។
បើនិយាយពីរូបរាង iPhone ទាំងបីនេះ គឺមិនខុសពី iPhone X ដែលចេញឆ្នាំមុននោះទេ ពោលគឺមានរចនាបថអេក្រង់ឆកក្បាល អមដោយតួខ្លួនស្រោបកញ្ចក់ភ្លឺរលោង និងកញ្ជក់ OLED។ iPhone XR មានបំពាក់អេក្រង់ LCD ទំហំ ៦,១ អ៊ីញ ចំណែក iPhone XS និង XS Max ប្រើអេក្រង់ OLED ទំហំ ៥,៨ អ៊ីញ និង ៦,៥ អ៊ីញ។ iPhone ជំនាន់ថ្មីទាំងបីប្រភេទដែលក្រុមហ៊ុន iPhone បញ្ចេញកាលពីម្សិលមិញ មិនមានកន្លែងស្កេនក្រយៅដៃឡើយ ដោយប្ដូរមកវិញនូវមុខងារស្កេនមុខ (Face ID) ដើម្បីដោះសោរជំនួសវិញ។


1/ iPhoneXs (iPhone10s)
iPhoneXS ឫហៅថា iPhone10s គឺជាកំណែទម្រង់ថ្មីនាំមកនូវមុខងារជាច្រើនដូចជា
- រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាលោហៈ Stainless Steel
- អេក្រង់ OLED 5.8 អ៊ីញ 2436 x 1125 ភិចសែល (HDR Video Support) លាតដល់ទៅ 81.23% នៃផ្ទៃអេក្រង់
- ទំហំផ្ទុកមានចាប់ពី 64GB, 256GB និងហក់ដល់ 512GB
- ការដោះសោរដោយប្រើ Face ID មានភាពលឿនរហ័សជាងមុន
- កាមេរ៉ាភ្លោះខាងក្រោយ ម្ខាងមានទំហំ 12MP ជា Wide-Angle Len និងម្ខាងទៀតមានទំហំ 12MP ដូចគ្នា ជា Telephoto Len មានបំពាក់ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ការថតរូបមានភាពល្អប្រសើរជាងមុនជាមួយមុខងារ Depth camera
- អាចប្រើស៊ីមបានដល់ទៅ២ ដែលមួយជាប្រភេទ Nano Sim (សម្រាប់ប្រើប្រាស់ទូទៅ ហៅចេញចូល) និងមួយទៀត ជាប្រភេទ E Sim (ដែលពីមុនគឺមានតែក្នុង iPad សម្រាប់ប្រើប្រាស់អ៊ីនធឺណែត)
- ទំហំថ្មគឺ 2800mAh (អាចសាកឥតខ្សែបាន Qi)
- អាចនៅក្នុងទឹកបានជម្រៅ២ម៉ែត្រ សម្រាប់៣០នាទី
- មាន៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌មាស ទឹកប្រាក់ និងខ្មៅ
- តម្លៃចាប់ពី $999

2/ iPhoneXS Max
ជាបងប្អូនភ្លោះជាមួយនឹង iPhone XS, iPhoneXS Max មានទំហំធំជាងទូលាយខ្លាំង ដូច្នេះចំពោះលក្ខណៈសម្បត្តិ គឺវាដូចគ្នាទាំងអស់ ខុសតែទំហំអេក្រង់តែប៉ុណ្ណោះ ដូចជាខាងក្រោមនេះអញ្ចឹង៖
- រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាលោហៈ Stainless Steel
- អេក្រង់ OLED 5.8 អ៊ីញ 2436 x 1125 ភិចសែល (HDR Video Support) លាតដល់ទៅ 81.23% នៃផ្ទៃអេក្រង់
- ទំហំផ្ទុកមានចាប់ពី 64GB, 256GB និងហក់ដល់ 512GB
- ការដោះសោរដោយប្រើ Face ID មានភាពលឿនរហ័សជាងមុន
- កាមេរ៉ាភ្លោះខាងក្រោយ ម្ខាងមានទំហំ 12MP ជា Wide-Angle Len និងម្ខាងទៀតមានទំហំ 12MP ដូចគ្នា ជា Telephoto Len មានបំពាក់ជាមួយនឹងមុខងារទប់រំញ័រ OIS ផងដែរ។ ការថតរូបមានភាពល្អប្រសើរជាងមុនជាមួយមុខងារ Depth camera
- អាចប្រើស៊ីមបានដល់ទៅ២ ដែលមួយជាប្រភេទ Nano Sim (សម្រាប់ប្រើប្រាស់ទូទៅ ហៅចេញចូល) និងមួយទៀត ជាប្រភេទ E Sim (ដែលពីមុនគឺមានតែក្នុង iPad សម្រាប់ប្រើប្រាស់អ៊ីនធឺណែត)
- ទំហំថ្មគឺ 3400mAh (អាចសាកឥតខ្សែបាន Qi)
- អាចនៅក្នុងទឹកបានជម្រៅ២ម៉ែត្រ សម្រាប់៣០នាទី
- មាន៣ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌មាស ទឹកប្រាក់ និងខ្មៅ
- តម្លៃចាប់ពី $1099

3/ iPhoneXR
កាលពីយប់មិញនេះ Apple ក៏បានបញ្ចេញទូរស័ព្ទថ្មីមួយទៀត ដែលមានតម្លៃទាបជាង iPhoneXS និង iPhoneXSMax ដែល Apple ផលិតឡើងសម្រាប់អ្នកមានថវិកាកំណត់។ ថ្វីត្បិតតែវាមិនមានការអភិវឌ្ឍច្រើនដូច iPhoneXS និង iPhoneXSMax ប៉ុន្ដែការលក្ខណៈពិសេសរបស់វាក៏មិនអន់ដែរ ដូចជា៖
- រូបរាងស្រោបដោយកញ្ចក់ និងមានស៊ុមជាអាលុយមីញ៉ូម
- អេក្រង់ LCD 6.1 អ៊ីញ 1792 x 828 ភិចសែល លាតដល់ទៅ 79.24% នៃផ្ទៃអេក្រង់ (ជាទំហំនៅកណ្ដាល iPhoneXS និង iPhoneXSMax)
- ទំហំផ្ទុកដល់ទៅ 64GB, 128GB និង 256GB
- ដោះសោរដោយប្រើ Face ID មានភាពលឿនរហ័សជាងមុន
- កាមេរ៉ាខាងក្រោយ មានទំហំ 12MP ជា Wide-Angle Len និងមានបំពាក់ស្រាប់ ជាមួយនឹងមុខងារទប់រំញ័រ OIS
- អាចប្រើស៊ីមបានដល់ទៅ២ ប្រភេទ Nano Sim និងប្រភេទ E Sim បានដូច iPhoneXS និង iPhoneXSMax ដែរ
- ថាមពលថ្មទំហំ 2700mAh (អាចសាកឥតខ្សែបាន Qi)
- អាចនៅក្នុងទឹកបានជម្រៅ១ម៉ែត្រ សម្រាប់៣០នាទី
- មាន៦ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ក្រហម ពណ៌លឿង ពណ៌ស ពណ៌ទឹកក្រូច ពណ៌ខ្មៅ និងពណ៌ខៀវ
- តម្លៃចាប់ពី $749






