ថ្ងៃ សៅរ៍ ទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ចែករំលែកទស្សនៈអំពីវិធីសាស្ត្របើកទូលាយ និងប្រកបដោយបរិយាប័្ននរបស់អាស៊ាន ចំពោះពាណិជ្ជកម្ម ក្នុងកិច្ចសម្ភាសន៍ដល់សារព័ត៌មាន CGTN នៅរសៀលថ្ងៃពុធ ៩ រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងដាវ៉ូក្លូសស្ទរ ប្រទេសស្វីស ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន CGTN ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈអំពីវិធីសាស្ត្របើកទូលាយ និងប្រកបដោយបរិយាប័្ននរបស់អាស៊ាន ចំពោះពាណិជ្ជកម្ម ដោយផ្តោតលើគំនិតផ្តួចផ្តើមនានា ដូចជា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ជាដើម។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីភាពជាដៃគូប្រកបដោយតុល្យភាពរបស់អាស៊ានជាមួយសេដ្ឋកិច្ចសកលធំៗ និងបានសង្កត់ធ្ងន់ពីពិពិធកម្ម សម្រាប់ស្ថិរភាពរយៈពេលវែង។ ឯកឧត្តម ក៏បានជូនពរដល់ប្រជាជនអាស៊ាន និងចិន នៅក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខផងដែរ។
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចាត់ទុកការបង្ការការធ្វើអត្តឃាត ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកសិក្ខាសាលាស្តីពី “ការអភិវឌ្ឍផែនការសកម្មភាពពហុវិស័យសម្រាប់ ការបង្ការការធ្វើអត្តឃាត” ដែលបានរៀបចំនៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា។សិក្ខាសាលានេះរៀបចំឡើងដោយ នាយកដ្ឋានសុខភាពផ្លូវចិត្ត និងការបំពានគ្រឿងញៀន នៃក្រសួងសុខាភិបាល ក្នុងគោលបំណងសំខាន់ៗ៖ ១) ស្វែងយល់ពីការធ្វើអត្តឃាតជាសកល ក្នុងតំបន់ និងនៅប្រទេសកម្ពុជា ២) ចែករំលែកបទពិសោធ ន៍ នៃការបង្ការការធ្វើអត្តឃាត ៣) ធ្វើការវិភាគស្ថានការណ៍ ៤) រៀបចំសេចក្តីព្រាង ផែនការសកម្មភាពពហុវិស័យ សម្រាប់ការបង្ការការធ្វើអត្តឃាតនៅប្រទេសកម្ពុជា។ ការធ្វើអត្តឃាតបានក្លាយទៅជាបញ្ហាសុខភាពសាធារណៈថ្មីមួយ សម្រាប់ពិភព លោក ដែលការធ្វើអត្តឃាតជាមូលហេតុនាំមុខមួយ នៃមូល ហេតុនាំមុខនៃការស្លាប់។ ការបង្ការការធ្វើអត្តឃាត ក៏ជាផ្នែកមួយនៃយុទ្ធសាស្រ្តឆ្ពោះទៅកាន់ចក្ខុវិស័យរបស់ក្រសួងសុខាភិបាល ដែលសម្រេចបាន «ប្រជាជនកម្ពុជាគ្រប់រូប រស់នៅប្រកបដោយសុខភាព និងសុខុមាលភាពកាន់តែល្អប្រសើរ រួមចំណែកអភិវឌ្ឍធនធានមនុស្ស និងកំណើនសេដ្ឋកិច្ច ប្រកប ដោយចីរភាព»។ ក្នុងឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ជូនសមាជិកសិក្ខាសាលា ដើម្បីជាទុនសម្រាប់ការពិចារណា ក្នុងការកសាងផែនការ សម្រាប់ការបង្ការការធ្វើអត្តឃាត។ ឯកឧត្តមសាស្រ្តាចារ្យ ក៏អំពាវនាវដល់អង្គការ សុខភាពពិភពលោក អង្គការ […]
  • លោកជំទាវ អ៊ឹម រចនា ដឹកនាំក្រុមការងារជំនាញចុះពិនិត្យស្រែ ប្រាំង ដែលទទួលរងការខ្វះខាតទឹក នៅស្រុកឆ្លូង ខេត្តក្រចេះ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ លោកជំទាវបានបន្តដឹកនាំក្រុមការងារជំនាញចុះពិនិត្យដល់ទីតាំងស្រែដែលរងគ្រោះទាំងនោះ។ នៅទីតាំងស្រែប្រាំងដែលកំពុងទទួលការអន្តរាគមន៍បូមទឹកសង្គ្រោះ លោកជំទាវអនុរដ្ឋលេខាធិការ និងក្រុមការងារទាំងអស់ បានជួបប្រជាកសិករម្ចាស់ស្រែ និងបានពិនិត្យមើលស្រែមួយចំនួនដែលមានបញ្ហាសត្វល្អិតបំផ្លាញ។ តាមរយៈការពិនិត្យពីមន្រ្តីជំនាញនៃមន្ទីរកសិកម្មខេត្ត ស្រែមួយចំនួនកំពុងរងការយាយីពីដង្កូវរមូរស្លឹក និងមមាចត្នោត។ មន្រ្តីជំនាញបានពន្យល់ទៅបងប្អូនប្រជាកសិករម្ចាស់ស្រែ ពីវិធីកម្ចាត់សត្វល្អិតចង្រៃ និងវិធីសាស្រ្តនៃការព្យាបាលជំងឺដែលកំពុងកើតឡើងនេះ។ លោកជំទាវ អ៊ឹម រចនា បានណែនាំនិងផ្តល់អនុសាសន៍ដល់ប្រជាកសិករបន្តការតាមដានមើលថែស្រែជាប្រចាំ សហការណ៍ផ្តល់ព័ត៌មានមកអាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ ដើម្បីចុះពិនិត្យលទ្ធភាពដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕
  • ជីវៈចម្រុះច្រើនប្រភេទ ត្រូវបានស្រាវជ្រាវ រកឃើញ នៅឧទ្យាន ជាតិវីរៈជ័យ ការសិក្សាស្រាវជ្រាវជីវៈចម្រុះនៅឧទ្យានជាតិវីរៈជ័យនៃប្រទេសកម្ពុជា បានបង្ហាញថាមានសត្វព្រៃជាច្រើនប្រភេទកំពុង វត្តមានរស់នៅក្នុងតំបន់ការពារដាច់ស្រយាលមួយនេះ ដែលជាជំហានដ៏សំខាន់មួយក្នុងការពង្រឹងការការពារប្រព័ន្ធអេកូឡូស៊ីនេះ។ ការសិក្សាស្រាវជ្រាវនេះ ត្រូវបានធ្វើឡើង ដោយអង្គការសត្វព្រៃ និងរុក្ខជាតិ ក្នុងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួង បរិស្ថាន និងសហគមន៍មូលដ្ឋាន បានរកឃើញវត្តមានប្រភេទសត្វដែលរងការគំរាមកំហែងជាច្រើនដូចជា ស្វាកន្ទុយស ខ្លាឃ្មុំធំ ពង្រូល ខ្លាពពក និងឆ្កែព្រៃ ជាដើម។ ការសិក្សានេះក៏បានរកឃើញ និងកត់ត្រាប្រភេទសត្វនិងរុក្ខជាតិជាច្រើនប្រភេទជាលើក ដំបូងផងដែរ នៅប្រទេសកម្ពុជា ដូចជា ឈ្លូសយក្ស ដែលជាប្រភេទជិតផុតពូជបំផុត សត្វប្រចៀវ២ប្រភេទ ជីងចក់១ប្រភេទ ផ្លែន ១ប្រភេទ តុកកែ១ប្រភេទ ផ្សិត១ប្រភេទ និងរុក្ខជាតិ៣ ប្រភេទ។ លើសពីនេះ ការសិក្សានេះក៏បានកត់ត្រាកង្កែប៣ ប្រភេទ ដែលបានរកឃើញនៅប្រទេសកម្ពុជាតែមួយដងគត់ ក្នុងឧទ្យាន ជាតិវីរៈជ័យនេះ ក្នុងនោះមាន២ប្រភេទ ដែលមិនធ្លាប់ឃើញក្នុងលក្ខណៈពេញវ័យនោះទេ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន សង្កត់ ធ្ងន់ថា លទ្ធផលនៃការសិក្សាស្រាវជ្រាវ ជីវៈចម្រុះនៅឧទ្យានជាតិវីរជ័យបានបង្ហាញពីភាពសម្បូរបែប និងសារៈសំខាន់នៃតំបន់ការពារនេះ និងក្រើនរំលឹកយើងទាំងអស់ គ្នាអំពីភាពចាំបាច់ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីដែលគ្មានអ្វីមកជំនួសបាន ក្នុងតំបន់ការពារធម្មជាតិនេះ។ ដោយសារមានការយកចិត្តទុកដាក់ និងការសហការគ្នាយ៉ាងល្អពីឧទ្យានុរក្សក្រសួងបរិស្ថានយើង […]
  • ប្រធានាធិបតីសហរដ្ឋអាមេរិក ត្រាំ ចុះហត្ថលេខាលើបញ្ជាផ្អាកការបិទ TikTok នៅអាមេរិកជាបណ្ដោះ អាសន្ន លោក ដូណាល់ ត្រាំ ដែលស្បថចូលកាន់តំណែងជាប្រធានាធិប តីសហរដ្ឋអាមេរិកកាលពីថ្ងៃម្សិលមិញ បានចុះហត្ថលេខាបញ្ជាផ្អាកការបិទវេទិកាបណ្ដាញសង្គម TikTok នៅអាមេរិកជាបណ្ដោះអាសន្ន រយៈពេល៧៥ ថ្ងៃ។ បញ្ជារបស់លោក ត្រាំ ណែនាំភ្នាក់ងាររដ្ឋាភិបាលពាក់ព័ន្ធឱ្យ «បន្តដំណោះស្រាយដែលការពារសន្តិសុខ ជាតិ» ខណៈបន្តឱ្យ TikTok ដំណើរការ។ តាមរយៈបទបញ្ជា លោក ត្រាំ ណែនាំដល់អគ្គមេធាវីរបស់សហរដ្ឋអាមេរិកកុំឱ្យចាត់វិធានការណាមួយប្រឆាំងនឹង TikTok ក្នុងរយៈ ពេល ៧៥ ថ្ងៃ ពោលគឺមិនត្រូវអនុវត្តច្បាប់ស្ដីពី «ការការពារជនជាតិអាមេរិកពីកម្មវិធីដែលគ្រប់គ្រងដោយគូប្រជែងបរទេស» (PAFACA) ដែលចូល ជាធរមានកាលពីថ្ងៃទី ១៩ ខែ មករា។ លោក ត្រាំ បានលើកឡើងថាសហរដ្ឋអាមេរិកគួរតែកាន់កម្មសិទ្ធិ TikTok នៅអាមេរិក ៥០ ភាគរយ។ ក្រុមហ៊ុន TikTok មិនទាន់និយាយយ៉ាងណាទេ ជុំវិញបញ្ហានេះ ប៉ុន្តែកន្លងមក បានប្រកែកចំពោះការមិនលក់ប្រតិបត្តិការរបស់ខ្លួន។ លោក ត្រាំ បាននិយាយថា អធិបញ្ជា TikTok ផ្តល់ឱ្យលោកនូវអំណាច «ដើម្បីលក់ […]
  • កម្ពុជា នឹងរៀបចំការប្រកួត Miss Cosmo Cambodia 2025 ជាលើកដំបូង ព្រះនាងតូច នរោត្តម ជេនណា ក្នុងនាមជា អគ្គរាជទូត MISS Cosmo Cambodia កាលពីល្ងាចម្សិលមិញ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ ទ្រង់សព្វព្រះរាជ ហឬទ័យ យាងចូលរួមក្នុងសន្និសីទសារព័ត៌មាន MISS Cosmo Cambodia 2025 នៅMorgan កោះពេជ្រ រាជធានីភ្នំពេញ។ ព្រះនាង ជេនណា បានមានព្រះបន្ទូលថា Miss Cosmo Cambodia មិនត្រឹមតែជាវេទិកាប្រកួតសម្រស់ប៉ុណ្ណោះទេ ថែមទាំងជាវេទិកាមួយដែលស្ត្រីអាចទទួលយកភាពជាបុគ្គលរបស់ពួកគេ ដឹកនាំដោយគោលបំណង និងបង្កើត ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេ។ ក្នុងនាមជាឯកអគ្គរដ្ឋទូតកិត្តិយស ព្រះនាង ជេនណា នឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់បេសកកម្មរបស់កម្មវិធីប្រកួតប្រជែងក្នុងការរួមបញ្ចូលការពង្រឹងអំណាច ទំនើបជាមួយនឹងប្រពៃណីជានិរន្តរបស់កម្ពុជា។ វត្តមានរបស់ព្រះនាង នឹងជំរុញទឹកចិត្តបេក្ខនារីឱ្យបញ្ចូលតម្លៃនៃ ការដឹកនាំ និងមោទនភាពវប្បធម៌។ លោកស្រី Tiffany នាយកថ្នាក់ជាតិដែលទើបតែងតាំងថ្មីនៃ Miss Cosmo Cambodia បានធ្វើការប្តេជ្ញាចិត្ត យ៉ាងជ្រាលជ្រៅក្នុងការផ្តល់អំណាចដល់ស្ត្រី។ ចក្ខុវិស័យប្រកបដោយភាពច្នៃប្រឌិតរបស់លោកស្រី ស្របតាមក្រមសីលធម៌នៃកម្មវិធីប្រកួតសម្រស់ដែលមានឥទ្ធិពលនិងផ្តោតលើភាពស្រស់ស្អាតជាមួយនឹងគោលបំណង។ លោកស្រីថា នេះមិនមែនសម្រាប់តែបុគ្គលម្នាក់ ឬតួនាទីមួយនោះទេ […]
  • ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្និទ្ធស្នាលជាមួយប្រជាពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងឆ្លេីយតបទាន់ពេលវេលា ឯកឧត្ដមទេសរដ្ឋមន្រ្តី លី ធុជ ប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានអញ្ជេីញដឹងនាំវេទិការសាធារណ: និងជួបសំណេះ សំណាលជាមួយមន្រ្តីរាជការ និងប្រជាពលរដ្ឋស្ថិតក្នុងឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋទាំងអស់ ដែលបន្តការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បន្តទៀតថា សម្តេចធិបតី បាននឹងកំពុងបន្តរក្សាសន្តិភាព និងដឹកនាំការអភិវឌ្ឍជាតិមាតុភូមិ ជាពិសេសបានបង្កេីតឱ្យមានរដ្ឋាភិបាលតែមួយ និងសមិទ្ធផល តែមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស។ ជាមួយគ្នានេះ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ បានកោតសរសេីរចំពោះក្រុមការងារចុះមូលដ្ឋានឃុំតាំងក្រសាំង ដែលបានស្ម័គ្រចិត្តចូលរួមដឹកនាំមូលដ្ឋានឃុំតាំងក្រសាំង ក្នុងការកសាង និងបង្កេីតនូវទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសចូលរួមឆ្លេីយតបនូវបញ្ហាប្រឈម និងក្តីកង្វល់របស់ប្រជាពលរដ្ឋ។ ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូល ដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្អាតស្អំជាមួយប្រជាពល រដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ ដេីម្បីយកមកធ្វេីការដោះស្រាយ និងឆ្លេីយតបឱ្យទាន់ពេលវេលា […]
  • អាជ្ញាធរជាតិអប្សរា ដំណើរការជួសជុលរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ក្រុមអ្នកជំនាញរបស់អាជ្ញាធរជាតិអប្សរា ដែលបានដំណើការរានហាលនៅរួតទី២ប្រាសាទអង្គរវត្ត ចាប់តាំងពីដើមខែវិច្ឆកា ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ សម្រេចបានសមិទ្ធផលជាច្រើន។ លោក ឃាម មុនី ប្រធានគ្រប់គ្រងការដ្ឋានជួសជុលរានហាលរួតទី២ប្រាសាទអង្គរវត្ត ឱ្យដឹងថា រានហាលស្ថិតនៅរួតទី២ ប្រាសាទអង្គរវត្ត តាមរយៈរូបថតនៅសម័យបារាំង រានហាលនេះ បានបាក់រលំដួលទាំងស្រុង ហើយត្រូវបានជួសជុលម្តងមកហើយ រហូតមកដល់បច្ចុប្បន្នបានរងការខូចខាតខ្លាំងជាបន្តទៀត ដូចជា សសរ កម្រាល ជើងទម្រនាគ បង្កាន់ដៃនាគ ដែលជារចនាសម្ពន្ធសំខាន់របស់រានហាលមួយចំនួនបានបាត់បង់ ប្រេះ បាក់បែក និងការជួសជុលនៅសម័យមុនអស់គុណភាព។ ការព្យាយាមជួសជុលដើម្បីរក្សាបាននូវភាពដើមនៃសំណង់ ក្រុមការងារបានស្វែងរកឃើញជើងទម្របង្កាន់ដៃមួយចំនួនដែលចល័តទៅទីកន្លែងផ្សេង និងបានយកមកដាក់នៅទីតាំងដើមវិញ។ អ្នកគ្រប់គ្រងការដ្ឋានរូបនេះ ឱ្យដឹងទៀតថា ក្រុមការងារត្រូវរុះរើផ្នែកខ្លះនៃរានហាល ដើម្បីជួសជុលថ្មដែលបាក់បែកឡើងវិញ និងដកហូតស៊ីម៉ង់ត៍ជួសជុលកាលពីសម័យមុនចេញ ហើយដាក់ថ្មភក់ថ្មីមកជំនួសនៅតាមទីតាំងដែលបាត់ថ្ម ដូចជា ជើងទម្របង្កាន់ដៃនាគ សសរ ថ្មកម្រាល រួមទាំងបង្កាន់ដៃនាគ។ បន្ថែមលើនេះ ក្រុមការងារត្រូវព្យាយាមសិក្សាស្វែងយល់នូវរចនាសម្ពន្ធរានហាល មានសសរ និងបង្កាន់ដៃនាគមួយចំនួនត្រូវជួសជុលឱ្យបានត្រឹមត្រូវទៅតាមលំនាំនៃរចនាសម្ពន្ធដើមឡើងវិញ។ ដោយហេតុថា សសរ និងបង្កាន់ដៃនាគធ្លាប់បានជួសជុលនៅក្នុងសម័យមុន គឺដាក់ខុសទីតាំងដើម៕
  • កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ ទំនងរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសនាជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយឯកឧត្តម ចាំ កាម៉ាល់ ខាន់ រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ។ ឯកឧត្តមរដ្ឋមន្ត្រីបានសម្ដែងនូវការពេញចិត្តចំពោះភាពល្អប្រសើរនៃទំនាក់ទំនង ប៉ាគីស្ថាន និងកម្ពុជា ហើយឯកឧត្តមបានលើក ឡើងថា វឌ្ឍនភាពនេះរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិ បត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ត្រីបានគោរពជម្រាបជូនសម្ដេចបវរធិបតីថា ទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូនៅកម្ពុជានាពេល នេះ បានផ្ដល់នូវបទពិសោធន៍ល្អៗជាច្រើន ហើយឯកឧត្តមបានសង្កេតឃើញពីភាពប្រហាក់ប្រហែលគ្នានៃវិស័យជាច្រើនរបស់ប៉ាគីស្ថាន និងកម្ពុជា។ ឯកឧត្តមបានបន្ថែមទៀតថា គោល បំណង នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តម គឺដើម្បីចូលរួមកិច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ នៅកម្ពុជា ដែលកិច្ចប្រជុំនេះនឹងមានជំនួបរវាងសហគមន៍ធុរកិច្ចប៉ាគីស្ថាន និងកម្ពុជា ដែលនឹងចូលរួមចំណែកបង្កើតជាកាលានុវត្តភាពវិនិយោគបន្ថែមទៀតសម្រាប់ធុរជនប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រ តិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែម ទៀត។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានវាយតម្លៃខ្ពស់ និងពេញ ចិត្តចំពោះទំនាក់ទំនងប្រទេសទាំងពីរ ហើយតាមរយៈកុច្ចប្រជុំគណៈកម្មាធិការពាណិជ្ជកម្មចម្រុះកម្ពុជា -ប៉ាគីស្ថាន លើកទី១ […]
  • ឯកឧត្តម ហ៊ែល តូនី អំពាវនាវប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវចូលរួមថែរក្សាអភិរក្សធនធាន មច្ឆជាតិដើម្បីទុកជាកេរ្តិ៍ដំណែលកូនចៅជំនាន់ក្រោយ (ខេត្តកំពង់ធំ)÷ ឯកឧត្តម ហ៊ែល តូនី អនុប្រធានក្តាប់រួម អាជ្ញាធរទន្លេសាប និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដូច្នេះនៅក្នុងឱកាសដែលឯកឧត្តម និងលោកអភិបាលស្រុកស្ទោង បានអញ្ជើញជាអធិបតីភាពក្នុងវេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំពាមបាង នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅវត្តពៅវើយ ស្ថិតនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការអភិរក្សនេះគឺផ្ដើមចេញពីយើងទាំងអស់គ្នា ជាពិសេសប្រជាពលរដ្ឋ អាជ្ញាធរនៅក្នុងមូលដ្ឋាន ជំនាញពាក់ព័ន្ធ ក៏មានការគាំពារថែមទៀតពីក្រុមការងារចុះមូល ដ្ឋានឃុំ និងត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀតលើការអភិរក្សពូជត្រីឬមច្ឆជាតិដែលជាពូជកម្រដែលប្រឈមនឹងការផុតពូជឱ្យបានសម្បូរឡើងវិញ និងជាផ្នែកមួយនៃការជួយបង្កើនសេដ្ឋកិច្ចប្រជានេសាទនៅក្នុងមូលដ្ឋានឱ្យបានប្រសើរឡើងវិញថែមទៀត គឺអភិរក្សត្រូវផ្សារភ្ជាប់នឹងការអភិវឌ្ឍ ជាពិសេសសេដ្ឋកិច្ចប្រជាពលរដ្ឋមូលដ្ឋាន។ ទន្ទឹមនឹងនេះឯកឧត្តមបានណែនាំនិងលើកទឹកចិត្តដល់អាជ្ញាធរក៏ដូចជាជំនាញពាក់ព័ន្ធត្រូវកែប្រែឥរិយាបថ អវិជ្ជមានមួយចំនួនកន្លងមកនិងងាកមកបម្រើប្រជាពលរដ្ឋដោយស្មោះត្រង់ ហើយត្រូវគិតប្រយោជន៍រួម និងផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព លើសពីនេះ លោកអភិបាលស្រុកស្ទោង បានណែនាំដល់អាជ្ញាធរ ឃុំពាមបាង ត្រូវ អនុវត្តតួនាទី/ភារកិច្ច និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវឱ្យបានឆាប់រហ័ស តម្លាភាព ហើយត្រូវចុះជួបផ្ទាល់ជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋនិងសិក្សាស្វែងយល់ ដើម្បីទទួលបាននូវព័ត៌មាន តម្រូវការ អាទិភាពជាក់ស្ដែងបំផុត ជាពិសេសបញ្ហាបន្ទាន់នានាដែលប្រជាពលរដ្ឋកំពុងត្រូវការឱ្យជួយបន្ទាន់ ហើយត្រូវតែជួយសម្របសម្រួលដោះស្រាយជូនគាត់ឱ្យបានឆាប់រហ័សនិងប្រសិទ្ធភាពបំផុត ហើយបើអាជ្ញាធរមូលដ្ឋានភូមិឃុំពុំអាចដោះស្រាយបានត្រូវធ្វើរបាយការណ៍ជូនមកថ្នាក់ដឹកនាំស្រុកឬក្រុមការងារ ដើម្បីបានជួយសម្របសម្រួលនិងដោះស្រាយឱ្យបានទាន់ពេលវេលាហើយមានជំនឿជាក់និងទុកចិត្តពីប្រជាពលរដ្ឋគ្របប់គ្នា។ លោកសាយ គឹមឡម បានថ្លែងអំណរគុណយ៉ាងជ្រៅជ្រៅបំផុតដល់ឯកឧត្តម ថោ ជេដ្ឋា […]
  • មន្ត្រីជំនាញចុះត្រួតពិនិត្យទីតាំងសត្តឃាតដ្ឋាននៅក្រុងស្ទឹង សែន ចុះផ្សព្វផ្សាយដល់អាជីវករលក់សាច់គោ សាច់ជ្រូក និងសាច់ក្របី ឱ្យមានសុវត្ថិភាពដល់អ្នកទិញ ក្រុមការងារការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យ បានចុះពង្រឹងការត្រួតពិនិត្យអនាម័យសត្វ សាច់ និងផលិតផលមានដើម កំណើតពីសត្វនៅសត្តឃាតដ្ឋាន និងកន្លែងតាំងលក់នៅតាមបណ្តាទីផ្សារទូទាំងខេត្ត ដើម្បីធានាបាននូវសេចក្តីត្រូវការហូបចុកសាច់របស់ប្រជាពលរដ្ឋប្រកបដោយគុណភាព និងសុវត្ថិភាព ។ លោក ចាន់ បញ្ញាវ័ន្ត នឹងមន្ត្រីជំនាញ បានចុះត្រួតពិនិត្យទៅលើអនាម័យសត្វ សាច់ និងផលិតផលមានដើមកំណើតពីសត្វ នៅសត្តឃាតដ្ឋានក្រុងស្ទឹងសែន ដែលបានពង្រឹងពីគុណភាពសាច់ ដែលជាតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ។ ការត្រួតពិនិត្យតាំងពីសត្វរស់រហូតដល់ការពិឃាតរួចរាល់ ដើម្បីឱ្យសាច់មានសុវត្ថិភាព គ្មានជំងឺធានាសុខមាលភាពជូនប្រជាពលរដ្ឋ មុនពេលពិឃាត និងក្រោយពិឃាត។ បន្ទាប់មកទៀតក្រុមជំនាញបានអូសត្រានៅលើសាច់សម្គាល់ថា សត្វទាំងអស់នេះត្រូវបានត្រួតពិនិត្យដោយមន្រ្តីជំនាញបសុពេទ្យយ៉ាងច្បាស់លាស់ នៅពេលដែលគាត់ដឹកចេញទៅលក់នៅតាមទីផ្សារក្រុមការងារបានចេញវិញ្ញាបណ្ណបត្រ បញ្ជាក់ពីអនាម័យសាច់ដើម្បីយកគាត់យកទៅលក់ចែកចាយនៅទីផ្សារដោយសុវត្ថិភាព។ លោកប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបានសំណូមពរដល់អ្នកទិញទាំងអស់ នៅពេលដែលទិញសាច់ត្រូវពិនិត្យទៅលើផ្ទាំងសាច់នេះ ដែលតម្រូវឱ្យអូត្រានៅលើសាច់ ដែលបានពិនិត្យដោយបសុពេទ្យយ៉ាងពិតប្រាកដ។ បងប្អូនប្រជាពលរដ្ឋដែលពិឃាតសត្វនៅតាមលំនៅដ្ឋាន សូមយកសត្វមកពិឃាតនៅសត្តឃាតដ្ឋាន ដើម្បីឱ្យបសុពេទ្យពិនិត្យពីជំងឺឆ្លងសត្វ ឬរោគសញ្ញាឆ្លងដែលលេចឡើងនៅលើដងខ្លួនសត្វមុនពេលពិឃាត ទាមទារនូវអនាម័យខ្ពស់ ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋ។ នៅរាល់រដូវបុណ្យទាននីមួយៗចូលមកដល់ តម្រូវការហូបចុកសាច់សត្វ ដែលជាតម្រូវការប្រជាពលរដ្ឋតែងតែមានការកើនឡើងច្រើន ជាពិសេសពិធីបុណ្យចូលឆ្នាំប្រពៃណីចិន ដែលនឹងឈានចូលមកដល់ពេលដ៏ខ្លីខាងមុខនេះ។ សូមបញ្ជាក់ផងដែរថា ជារៀងរាល់ថ្ងៃនៅសត្តឃាតដ្ឋានអាជីវករពិឃាតជ្រូកបាន៨សេវា (ជ្រូក៧២ក្បាល តម្លៃ១.៥០០រៀល តម្លៃសរុប១០៣.៥០០រៀល)។ អាជីវករពិឃាតគោ/ក្របី២០ សេវា […]
  • ឆ្នាំ២០២៤ រដ្ឋបាលរាជធានីផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយជាង ១០ម៉ឺនសេវា ទទួលបានចំណូល ជាង១២សែនដុល្លារ ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥នេះ បានធ្វើពីធីបើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតី ភាព ឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ឆ្នាំ ២០២៤កន្លងមកនេះ រដ្ឋបាលរាជធានីបានផ្តល់សេវាសាធារណៈគ្រប់ប្រភេទជូនប្រជាពលរដ្ឋតាមរយៈអង្គភាពច្រកចេញចូលតែមួយ របស់រដ្ឋបាលរាជធានីភ្នំពេញបានចំនួន ១០១.៧០០ សេវា ដែលក្នុងមួយថ្ងៃទទួលបាន២៧៣សេវា ទទួលបានចំណូល ជាង១២សែនដុល្លារ។ ក្នុងនោះបានទទួលបណ្ដឹង សំណូមពរ និងធ្វើការសម្របសម្រួលដល់ប្រជាពលរដ្ឋ និងសាធារណជនទូទៅ ដែលមកស្នើសុំប្រើប្រាស់សេវាបានចំនួន ២៧០នាក់។ ចំនួនភ្ញៀវជាតិ អន្តរជាតិមកចូលទស្សនាតាមរមណីយដ្ឋាននានានៅក្នុងរាជធានីមានចំនួនជាង១១លាននាក់ ដែលមានកំណើតកើនឡើងជាង៦៣ភាគរយ បើប្រាប់ធៀបឆ្នាំ២០២៣។ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីបានបន្តថា នៅឆ្នាំ២០២៤ រាជធានីភ្នំពេញ មានសំណង់ បណ្តុំផ្ទះលែ្វងចំនួន៤៥៣កន្លែង មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅចំនួន ១៨៧៧អគារ មានរោចក្រចំនួន៨១១រោងចក្រ កើនឡើង១៨ រោងចក្រ។ ឯកឧត្ដមឃួង ស្រេង បានបន្តទៀតថា […]
  • កម្ពុជានិងអាល្លឺម៉ង់ពង្រឹងកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងសំរាម សំណល់រឹង ប្រកបដោយចីរភាពនៅកម្ពុជា គម្រោង “គំនិតផ្តួចផ្តើមបៃតងដើម្បីសេដ្ឋកិច្ចចក្រា សម្រាប់ការគ្រប់គ្រងសំរាម សំណល់រឹងប្រកបដោយ ចីរភាពនៅកម្ពុជា” ត្រូវបានប្រកាសដាក់ឱ្យ អនុវត្តតាមរយៈកិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា និងសហព័ន្ធអាល្លឺម៉ង់។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង អនុវត្តគម្រោងនាថ្ងៃនេះ គឺជាការបំពេញបន្ថែមទៅលើអ្វី ដែលក្រសួងបាននិងកំពុង អនុវត្តផង និងជាការបោះជំហាន រួមគ្នារវាងអង្គការ GIZ ប្រចាំកម្ពុជា ជាមួយក្រសួង បរិស្ថានផង លើការពង្រឹងប្រព័ន្ធគ្រប់គ្រងសំរាម សំណល់រឹងឱ្យកាន់តែល្អប្រសើរ ដោយបានបញ្ចូលគោលការណ៍សេដ្ឋកិច្ចចក្រា ដែលអាចឱ្យយើងរួមគ្នា លុបបំបាត់ការបំពុលបរិស្ថាន និងគ្រប់គ្រងសំណល់តាមគំរូចក្រាឱ្យមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងថា ថ្ងៃនេះ យើងមិនត្រឹមតែបានបង្កើតភាពជាដៃគូផ្លូវការនោះទេ យើងថែមទាំងបានពង្រឹងការប្តេជ្ញាចិត្ត ក្នុងការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង និងកាត់បន្ថយបរិមាណ សំរាមដែលត្រូវប្រមូល និងដឹកជញ្ជូនទៅកាន់ទីលានទុកដាក់សំរាម។ កិច្ច ប្រឹងប្រែងទាំងនេះនឹងនាំឱ្យទីក្រុងរបស់យើងកាន់តែស្អាត មានសោភ័ណភាពនិងផាសុកភាព។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែម ថាក្រសួងបរិស្ថានក៏បានកំណត់ ការគ្រប់គ្រងសំណល់ជាអាទិភាព ដោយការដាក់ពង្រាយធុងសំរាម សម្រាប់ញែកសំណល់តាមបែបស្តង់ដារ នៅទូទាំងប្រទេស ដោយផ្តោតលើ […]
  • អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អង្គភាពថ្មីក្រសួងមហាផ្ទៃ ស្របតាមមុំនៃយុទ្ធសាស្រ្តបញ្ចកោណ! រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបង្កើត អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ។ អគ្គនាយកដ្ឋានថ្មីនេះ ត្រូវបានរាជរដ្ឋាភិបាលបង្កើតឡើងទន្ទឹមគ្នានឹងអគ្គនាយកដ្ឋានធនធានមនុស្ស នៃក្រសួងមហាផ្ទៃ ក្នុងគោលដៅឆ្លើយតបយុទ្ធសាស្រ្តបញ្ចកោណ ត្រង់មុំ ធនធានមនុស្ស និងបច្ចេកវិទ្យាឌីជីថល។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ យោងតាម អនុក្រឹត្យ លេខ ២៧៩អនក្រ.បក ចុះថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ត្រូវបានបង្កើតឡើងដោយ មានការផ្ទេរនាយកដ្ឋានពីអង្គភាពផ្សេងចំនួនពីរមកជាចំណុះ រួមមាននាយកដ្ឋានព័ត៌មានវិទ្យាពីអគ្គលេខាធិការដ្ឋាន នាយកដ្ឋានផ្សព្វផ្សាយអប់រំ និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍មហាផ្ទៃ ពីអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អនុក្រឹត្យដដែលបានកំណត់ទៀតថា អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ មានរចនាសម្ព័ន្ធចំនួន៧ រួមមាន ១-នាយកដ្ឋានរដ្ឋបាលសរុប ២-នាយកដ្ឋានបណ្តុះបណ្តាល និងអភិបាលកិច្ចបច្ចេកវិទ្យាឌីជីថល […]
  • កម្លាំងអាវុធហត្ថខេត្តកំពង់ធំ សហការជាមួយជំនាញជលផល ឃាត់ខ្លួនជនសង្ស័យម្នាក់ទៅតុលាការ ករណីប្រើឧបករណ៍ឆក់ត្រី ខេត្តកំពង់ធំ៖ ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ត្រី មាស យ៉ត មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសន្ទុក ចំនួន០៥នាក់ ម៉ូតូ០១ គ្រឿង កាណូត០១គ្រឿង ដឹកនាំដោយ លោកអនុសេនីយ៍ឯក នេត ចាន់សុភាព មេបញ្ជាការអាវុធហត្ថស្រុក បានចេញសហការជាមួយសង្កាត់រដ្ឋបាលជលផលតាំងក្រសាំង ដឹកនាំរួមដោយ លោក កែវ សុខា នាយសង្កាត់រដ្ឋបាលជលផលតាំងក្រសាំង ចុះបង្រ្កាបបទល្មើសនេសាទ (ប្រើឧបករណ៍ឆក់ត្រី) ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងវត្ថុតាងមួយចំនួន។ ករណីនេះនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ ត្រង់នៅចំណុចបឹងទ្វាពីរ ស្ថិតក្នុងភូមិទួលចាន់ ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ។ ជាលទ្ធផល បាននាំខ្លួនជនសង្ស័យចំនួន០១នាក់ ចាប់យកវត្ថុតាងរួមមាន៖ កាណូត០១គ្រឿង (បាឡាស្មាច់ +ម៉ាស៊ីនសាំង) អាគុយ០៥ធុង ដុំភ្លើងឆក់ត្រី០៥គ្រឿង ដងឆក់ត្រី០៥គូកាំបិតស្នៀតចំនួន០១ដើម និងត្រីចម្រុះ១០ គីឡូក្រាម ។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ជំនាញយកទៅរក្សាទុក ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕ ដោយសំនៀង
1 3 4 5

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)