
សៀមរាប ៖ មនុស្សបីនាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តសៀមរាបចាប់ខ្លួនពាក់ព័ន្ធករណីចាក់សម្លាប់ថៅកែលក់ គ្រឿងបន្លាស់រថយន្តនៅក្រុងសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង០៣ នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី០៣ ខែឧសភាម្សិលមិញ មានឈ្មោះ
ទី១ ៖ ឈ្មោះ សយ ឡុន ហៅ ជ្រូក អាយុ ២៤ ឆ្នាំ ជាជនដៃដល់ ត្រូវសមត្ថកិច្ចាប់ខ្លួននៅឃុំដំដែក មានលំនៅភូមិថ្នល់ដាច់ ឃុំដានរុន ស្រុក សូត្រនិគម ខេត្តសៀមរា។

ទី២ ៖ ឈ្មោះ អ៊ុន ប៉ូឡូញ អាយុ ៣២ ឆ្នាំ រស់នៅ ភូមិដំដែក ស្រុកជាមួយគ្នា មុខរបររត់ម៉ូតូឌុប (អ្នករៀបចំគំរោងការជា មធ្យោបាយដឹកចេញពេលធ្វើសកម្មភាពរួច)ឃាត់ខ្លួនបាននៅសៀមរាប។

ទី៣ ៖ ឈ្មោះ អី យូហាក់ ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរទិញលក់ទូរស័ព្ទ នៅផ្សារដើមក្រឡាញ់សៀមរាប (អ្នកទទួលផល ចោរកម្ម) រស់នៅភូមិទស្សិណត្បូង សង្កាត់ គោគចក ក្រុងសៀមរាប។

បើតាមសមត្ថកិច្ចឲ្យដឹងថា ឈ្មោះ សយ ឡុន បានសារភាពថាពិតជាបានធ្វើសកម្មភាពសំលាប់ ជនរងគ្រោះ ឈ្មោះ ពិន បារាំង កាលពីថ្ងៃ ២៣ មេសា ២០១៨ មែន៕

សូមរំឮកផងដែរ ៖ ចន្លោះម៉ោង21យប់ថ្ងៃទី23មេសា ឆ្នាំ២០១៨ ថៅកែលក់គ្រឿងបន្លាស់រថយន្តមួយកន្លែង ត្រូវជន សង្ស័យប្រើកាំបិតចុងស្រួចចាក់ចំបំពង់កសម្លាប់ រួចប្រមូលយកទ្រព្យសម្បត្តិអស់មួយចំនួន។ សមត្ថកិច្ចនៅកន្លែងកើត ហេតុបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ពិត បារាំង អាយុ45ឆ្នាំ មានទីលំនៅនៅកន្លែងកើតហេតុក្នុងភូមិក្រួស សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប។ សមត្ថកិច្ចបន្តថា តាមការពិនិត្យកន្លែងកើតហេតុ និងសាកសួរអ្នកជិតខាង ហេតុការណ៍ចាក់ សម្លាប់នេះអាចកើតឡើងចន្លោះម៉ោង21យប់ថ្ងៃទី23មេសា ប៉ុន្តែក្រុមគ្រួសារបានដឹងនៅម៉ោង8ព្រឹកថ្ងៃទី24មេសានេះ។






