ប្រទេសម៉ាឡេស៊ី ៖ អតីតនាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក ណាជីពរ៉ាហ្សាក់ បានមកដល់អង្គភាព ប្រឆាំងអំពើ ពុករលួយរបស់ប្រទេស នៅថ្ងៃអង្គារ៍នេះ សំរាប់ការស៊ើបអង្កេតទាក់ទងទៅនឹងក្រុមហ៊ុនវិនិយោគរដ្ឋ 1MDB។
គណៈកម្មការប្រឆាំងអំពើពុករលួយ ម៉ាឡេស៊ី និយាយថា ការកោះហៅ លោក ណាជីពរ៉ាហ្សាក់ ដើម្បីជួយដល់ការស៊ើប អង្កេតលើ ក្រុមហ៊ុន SRC International ជាក្រុមហ៊ុនមួយពាក់ព័ន្ធទៅនឹងមូលនិធិរដ្ឋ 1MDB ដែលលោក ណាជីព បាន បង្កើតឡើងនៅក្នុង ឆ្នាំ២០០៩ បន្ទាប់ពីឡើងកាន់តំណែង និងរងការចោទប្រកាន់ថា លុយរាប់រយលានដុល្លារត្រូវបានផ្ទេរ ដោយមនុស្សជំនិតរបស់លោក ណាជីព ប៉ុន្តែត្រូវលោក ណាជីព បានច្រានចោលការចោទប្រកាន់ទាំងនេះ។
ប៉ូលីសប្រទេសម៉ាឡេស៊ី បានរឹបអូសទ្រព្យសម្បត្តិ គ្រឿងអលង្ការ និងការបូប ពីទីតាំងជាច្រើនកន្លែងដែលមានជាប់ទាក់ ទងទៅនឹងលោក ណាជីពរ៉ាហ្សាក់ រួមមានទាំងលំនៅដ្ឋានឯកជន ជាផ្នែកមួយនៃការស៊ើបអង្កេតអំពើពុករលួយ បន្ទាប់ពី ការបោះឆ្នោតជាតិបានបញ្ចប់។
នាយករដ្ឋមន្ត្រីជាប់ឆ្នោតថ្មី លោក ម៉ូហាធា ម៉ូហាម៉េត បានសន្យាថា លោក ណាជីព នឹងត្រូវទទួលខុសត្រូវ ប្រសិនបើ កំហុសរបស់លោកត្រូវបានរកឃើញ។







