ថ្ងៃ អង្គារ ទី១៥ ខែ តុលា ឆ្នាំ២០២៤

 ព័ត៌មានថ្មី   
  • សម្តេចធិបតី ស្នើឲ្យពន្លឿនការចរចាបញ្ចប់គម្រោងអភិវឌ្ឍផ្លូវដែកឲ្យបានមុនដំណាច់ឆ្នាំនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមហ៊ុន Royal Railway Cambodia បញ្ចប់ការចរចា និងឈានទៅដល់ការចុះអនុស្សារណៈនៃការយោគយល់គ្នា (MOU) លើការអភិវឌ្ឍផ្លូវដែក នៅត្រឹមដំណាច់ឆ្នាំ២០២៤ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូន។ ថ្លែងក្នុងពិធីអបអរសាទរខួប ២០ ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សម្តេចផ្តល់ឱ្យគោលការណ៍ទៅក្រសួងពាក់ព័ន្ធ ជាមួយក្រុមហ៊ុន ដើម្បីចរចាគ្នាឱ្យបាន MOU យ៉ាងយូរចុងឆ្នាំនេះ ព្រោះគម្រោងនេះកកស្ទះ ជាច្រើនឆ្នាំមកហើយ។ ដូច្នោះត្រូវពង្រឹង និងពិនិត្យលទ្ធភាពរឿងផ្លូវដែកពីភ្នំពេញទៅទិសខាងកើត ដើម្បីតភ្ជាប់ ព្រោះវាជួយច្រើននៅក្នុងការដឹកជញ្ជូន កាត់បន្ថយការចំណាយ។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា «បើសិក្សាមិនចប់សព្វគ្រប់នៅដំណាច់ឆ្នាំនេះទេ ខ្ញុំនឹងដក”»។ សូមជម្រាបថា កម្ពុជាមានផ្លូវដែក ២ ខ្សែ ដែលមួយខ្សែចេញពីរាជធានីភ្នំពេញទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានប្រវែង ៣៨៦ គីឡូម៉ែត្រ សាងសង់នៅឆ្នាំ […]
  • វិទ្យាស្ថាន Lowy របស់អូស្រ្តាលី៖ កម្ពុជា ជាប់លេខ១៩ ក្នុង ចំណោមប្រទេស មានអំណាចបំផុតនៅអាស៊ី វិទ្យាស្ថានស្រាវជ្រាវ Lowy ដែលមានមូលដ្ឋានក្នុងទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បានចេញផ្សាយរបាយការណ៍សន្ទស្សន៍អំណាចអាស៊ី ឆ្នាំ២០២៤ របស់ខ្លួន ដោយបានបង្ហាញថា កម្ពុជាជាប់ចំណាត់ថ្នាក់ទី១៩ នៅក្នុងចំណោមប្រទេសទាំង២៧ ដែលត្រូវបានគេចាត់ទុកថា មានអំណាចបំផុតនៅក្នុងតំបន់អាស៊ី។ នៅក្នុងចំណោមប្រទេសទាំង២៧នោះដែរ សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន និងអូស្ត្រាលី គឺជាប្រទេសមានអំណាចធំបំផុតទាំង៥ នៅអាស៊ី។ សន្ទស្សន៍អំណាចអាស៊ីឆ្នាំ២០២៤ ត្រូវបានវាយតម្លៃតាមរយៈប្រធានបទធំៗចំនួនគឺ ធនធាន និងឥទ្ធិពល។ ការវាយតម្លៃលើ ធនធានរួមមាន សមត្ថភាពសេដ្ឋកិច្ច សមត្ថភាពយោធា ភាពធន់ និងធនធានអនាគត។ ចំណែក ការវាយតម្លៃលើឥទ្ធិពលរួមមានទំនាក់ទំនងសេដ្ឋកិច្ច បណ្ដាញការពារជាតិ ឥទ្ធិពលការទូត និងឥទ្ធិពលវប្បធម៌៕
  • ប្រធានាធិបតីអ៊ុយក្រែន ចោទប្រកាន់កូរ៉េខាងជើងថា បានបញ្ជូនទាហានទៅជួយរុស្ស៊ីក្នុងសង្គ្រាម ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានចោទប្រកាន់កូរ៉េខាងជើងថា មិនត្រឹមតែបញ្ជូនអាវុធប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាហាន ដើម្បីជួយរុស្ស៊ីក្នុងសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែនផងដែរ។ លោក Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូរបស់គាត់កាលពីយប់ថ្ងៃអាទិត្យថា “យើងឃើញការកើនឡើងនូវសម្ព័ន្ធភាពរវាងប្រទេសរុស្ស៊ី និងរបបនានាដូចជាប្រទេសកូរ៉េខាងជើង។ “នេះមិនមែនគ្រាន់តែជាការផ្ទេរអាវុធទេ ប៉ុន្តែជាការផ្ទេរមនុស្សពីកូរ៉េខាងជើងទៅកាន់កងកម្លាំងយោធាដែលកំពុងកាន់កាប់នៅរុស្សី”។ មេដឹកនាំអ៊ុយក្រែន ធ្លាប់បានអង្វរចំពោះសម្ព័ន្ធមិត្តរបស់អ៊ុយ ក្រែន ក្នុងការអនុញ្ញាតឱ្យខ្លួនប្រើមីសីុលរយៈចម្ងាយឆ្ងាយ ដើម្បីវាយប្រហារគោលដៅយោធាដែលជ្រៅនៅក្នុងប្រទេសរុស្ស៊ី និងកាត់បន្ថយសមត្ថភាពសម្រាប់សង្គ្រាម រហូតមកដល់ពេលនេះបានបរាជ័យ៕
  • ប្រធានាធិបតីឥណ្ឌូណេស៊ី ត្រៀមខ្លួនចាកចេញពីតំណែងនៅថ្ងៃ២០តុលា ប្រធានាធិបតីឥណ្ឌូនេស៊ីលោកចូកូ វីដូដូ (Joko Widodo) គ្រោងនឹងចាកចេញពីតំណែង បន្ទាប់ពីអតីតគូប្រជែង លោក Prabowo Subianto ចូលកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤នេះ ដោយបញ្ចប់អាណត្តិរយៈ ពេល ១០ ឆ្នាំដែលបានចាប់ផ្តើមដោយមានការគាំទ្រជាសាធារណៈស្ទើរតែជាឯកច្ឆ័ន្ទ ប៉ុន្តែបានបញ្ចប់ដោយការតវ៉ាដ៏រីករាលដាល និងការចោទប្រកាន់ពីបទអំពើពុករលួយ និងបក្ខពួកនិយម។ លោកនឹងត្រូវចុះចេញពីតំណែងនៅរសៀលថ្ងៃទី ២០ ខែតុលា ឆ្នាំ ២០២៤នេះ នៅពេលតំណែងរបស់លោកនឹងត្រូវបានជំនួសដោយលោក Prabowo Subianto។ លោក Widodo ត្រូវបានជាប់ឆ្នោតជាថ្មីនៅក្នុងឆ្នាំ ២០១៩ បន្ទាប់ពីទទួលបានសំឡេងគាំទ្រ៥៥ %ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសនេះ ដោយបានឈ្នះលើគូប្រជែងលោក Prabowo ដែលបានអះអាងពីជ័យជម្នះផងដែរ និងបានត្អូញត្អែរពីការលួចបន្លំយ៉ាងទូលំទូលាយ។ សន្ទុះគាំទ្ររបស់លោក Widodo បានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅឆ្នាំនេះ ខណៈលោកបានត្រៀមចាក ចេញពីតំណែង បន្ទាប់ពីជ័យជម្នះរបស់លោក Prabowo នៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤ នេះ ៕
  • ក្រុមហ៊ុន Vietjet ផ្តល់ជូនតម្លៃសំបុត្រពិសេស និងអត្ថប្រយោ ជន៍ជាច្រើន សម្រាប់ភ្ញៀវធ្វើដំណើតាមផ្លូវហោះហើរ សៀមរាប- ហាណូយ និងទៅកាន់តំបន់ផ្សេងៗជាច្រើនទៀត ក្រុមហ៊ុន Vietjet កំពុងផ្តល់តម្លៃសំបុត្រយន្តហោះទាបបំផុតសម្រាប់ជើងហោះហើររវាងខេត្តសៀមរាប និងទីក្រុងហាណូយ រដ្ឋធានីនៃប្រទេសវៀតណាម រួមជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍ដ៏អស្ចារ្យនៅទូទាំងបណ្តាញរបស់ខ្លួន បន្ទាប់ពីមានការប្រកាសនាពេលថ្មីៗនេះ អំពីផ្លូវហោះហើរអន្តរជាតិថ្មី និងការបង្កើនប្រេកង់ជើងហោះហើរជាច្រើន។ ឥឡូវនេះ អ្នកដំណើរមកពីប្រទេសកម្ពុជាអាចកក់សំបុត្រតម្លៃចាប់ពី USD0 (*) សម្រាប់ការធ្វើដំណើររវាងថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤ និងថ្ងៃទី ២២ ខែឧសភា ឆ្នាំ ២០២៥ (**)។ ការផ្តល់ជូននេះមានរហូតដល់ថ្ងៃទី ១៧ខែតុលា ឆ្នាំ ២០២៤ ហើយអនុវត្តចំពោះបណ្តាញជើងហោះហើរទាំងមូលរបស់ Vietjet រួមទាំងផ្លូវអាកាសសំខាន់ៗពីសៀមរាប-ហាណូយផងដែរ។ លើសពីនេះ អ្នកដំណើរក៏អាចរីករាយជាមួយការបញ្ចុះតម្លៃ ៥០% លើសំបុត្រ Deluxe លើគ្រប់ផ្លូវហោះហើរទាំងអស់របស់ Vietjet ជាមួយនឹងអត្ថប្រយោជន៍បន្ថែម រួមទាំងការដាក់ឥឥវ៉ាន់ឥតគិតថ្លៃ ការជ្រើសរើសកៅអី និងការផ្លាស់ប្តូរដំណើរកម្សាន្ត (***)។ ប្រូម៉ូសិននេះ អនុវត្តចំពោះការកក់សំបុត្រ និងជើង ហោះហើរចាប់ពីពេលនេះដល់ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤។ តស់! កក់សំបុត្រដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ នៅលើគេហទំព័រ www.vietjetair.com […]
  • មនុស្ស១៣នាក់ស្លាប់ និង៣៦នាក់រងរបួស ដោយសារការវាយ ប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពរបស់ប្រទេសលីបង់បាននិយាយថា មនុស្ស១៣នាក់បានស្លាប់ និង៣៦នាក់ផ្សេងទៀតបានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើតំបន់ផ្សេងៗគ្នានៃប្រទេសលីបង់។ យោងតាមទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានកំណត់គោលដៅទៅលើអគារលំនៅដ្ឋានកម្ពស់ ៣ ជាន់នៅទីក្រុង Barja ក្នុងតំបន់ Chouf ក្នុងភ្នំលីបង់ ដោយបានសម្លាប់មនុស្ស ៤នាក់ របួស១៤ នាក់។ ចាប់តាំងពីថ្ងៃទី ២៣ ខែកញ្ញាមក កងទ័ពអ៊ីស្រាអែលបាននិងកំពុងធ្វើការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លាលើប្រទេសលីបង់ក្នុងភាពតានតឹងជាមួយក្រុម Hezbollah ដែលបាននិងកំពុងបាញ់ប្រហារជាមួយកងទ័ពអ៊ីស្រាអែលឆ្លងកាត់ព្រំដែនលីបង់-អ៊ីស្រាអែល ចាប់តាំងពីថ្ងៃទី ៨ ខែតុលា ឆ្នាំ ២០២៣៕
  • មន្រ្តីឧទ្យានុរក្សចំនួន៤រូប ចូលរួមចែករំលែកបទពិសោធន៍ក្នុងការការពារនិងអភិរក្សធនធានធម្មជាតិ នៅប្រទេសបារាំង មន្រ្តីឧទ្យានុរក្សនៃក្រសួងបរិស្ថានចំនួន៤រូប រួមមានលោក វ៉េត សុនីម អនុប្រធាន មន្ទីរបរិស្ថានខេត្តកោះកុង លោក ស៊ីម ប៉ូលី ប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ ក្តាប់រួម នៃមន្ទីរបរិស្ថានខេត្តរតនគិរី និងលោក លៀម ស៊ូ ឧទ្យានុរក្ស ឧទ្យានជាតិវីរៈជ័យ ខេត្តរតនគិរី មកពីឧទ្យានជាតិវីរៈជ័យ បានចូលរួមសមាជក្រុមប្រឹក្សាឧទ្យានុរក្សពិភពលោកលើកទី១០ ឆ្នាំ២០២៤ ដែលបានរៀបចំឡើងដោយ ក្រុមការពារព្រៃឈើអន្តរជាតិ Gardes Natures de France (GNF) សហព័ន្ធឧទ្យានុរក្សអន្តរជាតិ(International Ranger Federation) នៅទីក្រុង Hyeres ភាគខាងត្បូងនៃប្រទេសបារាំង ចាប់ពីថ្ងៃទី០៧-១១ ខែតុលា ឆ្នាំ២០២៤។ ក្នុងវេទិកាពិភពលោកនេះ មន្រ្តីឧទ្យានុរក្ស បានពិភាគភាក្សា សិក្សាស្វែងយល់ និងចែករំលែកនូវចំណេះដឹង ជំនាញថ្មីៗ ទាក់ទងនឹងការអភិរក្ស និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត ក៏ដូចជាការបង្កើត និងបង្កើននូវទំនាក់ទំនងជាមួយមន្រ្តីឧទ្យានុរក្ស មកពីជុំវិញពិភពលោក ក្នុងបេសកកម្មតែមួយ គឺការការពារ […]
  • ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិ ប្តេជ្ញាចិត្តក្នុងការស្តារ វិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅកម្ពុជា ឯកឧត្តម Katsuhiro SHINOHARA ប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា បានប្តេជ្ញាចិត្តក្នុងការស្តារវិស័យអប់រំនិងពង្រឹងគុណភាពអប់រំនៅ កម្ពុជា តាមរយៈកិច្ចសហការជាមួយក្រសួងអប់រំ និងតាមរយៈជំនួយរបស់ប្រទេសជប៉ុន។ ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អនុញ្ញាតឲ្យចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម SHINOHARA បានរំលឹកពីការបំពេញការងារការទូតចំនួន៤លើកផ្សេងៗគ្នានៅប្រទេសកម្ពុជា ដោយលើកដំបូង នៅឆ្នាំ១៩៦៧ ក្នុងពេលដែលប្រទេសកម្ពុជាស្ថិតក្នុងសង្គ្រាមនៅឡើយ។ បន្ទាប់មក ក្នុងអំឡុងពេលអនុវត្តកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅឆ្នាំ១៩៩១-១៩៩៣ និងនៅឆ្នាំ ២០០១ ឯកឧត្តមគឺជាទីប្រឹក្សានៃស្ថានទូតជប៉ុនប្រចាំកម្ពុជា និងចុងក្រោយ ជាឯកអគ្គរាជទូតរបស់ប្រទេសជប៉ុនប្រចាំកម្ពុជានៅឆ្នាំ២០០៧។ ឯកឧត្តម បានបញ្ជាក់ថា ប្រមាណ១៥ឆ្នាំចុង ក្រោយនេះ បន្ទាប់ពីចប់អាណត្តិបេសកកម្មជាឯកអគ្គរដ្ឋទូតនៅឆ្នាំ២០០៩ ឯកឧត្តមបានក្លាយជាតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា។ ជាការឆ្លើយតប សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ប្រហែលជាមានមនុស្សមិនច្រើនទេដែលបានឆ្លងកាត់ និងជាសក្ខីភាពនៃដំណាក់កាលជាច្រើនរបស់កម្ពុជា ហើយឯកឧត្តម SHINOHARA គឺជាសាក្សីរស់មួយរូបសម្រាប់កម្ពុជា។ សម្ដេចតេជោ បានរំលឹកពីស្ថានភាពនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ មក និងស្ថានភាពនាពេលបច្ចុប្បន្ននេះ គឺមានសភាពខុសគ្នាខ្លាំង ដែលបច្ចុប្បន្ន កម្ពុជាបានដើរចម្ងាយឆ្ងាយជាងមុនច្រើន និងមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ កំណើនសេដ្ឋកិច្ចខ្ពស់ […]
  • កម្ពុជា-លុចសំបួ បង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ សម្តេចមហាបវរធិបតីត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា និងឯកឧត្តម Xavier Bettel ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មក្រៅ ប្រទេស និងជារដ្ឋមន្ត្រីសម្រាប់កិច្ចសហប្រតិបត្តិការ និងសកម្មភាពមនុស្សធម៌ នៃប្រទេសលុចសំបួ បានបង្ហាញនូវសុទិដ្ឋិនិយមនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ការបញ្ជាក់នេះ ធ្វើឡើងនាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៤ និង ៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ ២០២៤ នៅរដ្ឋធានីវៀងចន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ សម្ដេចបវរធិបតីបានសម្ដែងក្ដីរីករាយដែលបានជួប ពិភាក្សាការងារ ជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងបានលើកឡើងពីទំនាក់ទំនងការទូតកន្លងមក រវាងកម្ពុជា-លុចសំបួ។ សម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរនៅមានសក្ដានុពលច្រើនដើម្បីពង្រឹង និងពង្រីកទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការ កម្ពុជា-លុចសំបួ។ ក្នុងន័យនេះ ប្រទេសទាំងពីរ គប្បីបង្កើតយន្តការពិគ្រោះយោបល់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពិនិត្យ និងកំណត់អំពីវិស័យសក្តានុពល នៃកិច្ចសហប្រតិបត្តិការ។ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី […]
  • គម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ ផ្ដល់នូវប្រភពទឹកសាបបម្រើដល់ការស្រោចស្រពផ្ទៃដីបង្កបង្កើនផលកសិកម្ម ទំនប់អាងទឹកជ្រោយប្រស់ ស្ថិតនៅក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង មានចម្ងាយប្រមាណ ៣០០គីឡូម៉ែត្រប៉ែកខាងលិចរាជធានីភ្នំពេញ។ ទំនប់អាងទឹកនេះ មានសក្តានុពលស្តុកទឹកបានប្រមាណ ៤លានម៉ែត្រគូប ហើយមានតួនាទីស្ទាក់ទឹកសាបហូរមកពីជ្រលងភ្នំ និងពីផ្ទៃរងទឹកភ្លៀងពីជួរភ្នំទុកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្មប្រមាណ ២៧៥ហិកតា។ សូមជម្រាបថា កាលពីអំឡុងខែសីហា និងខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ទំនប់អាងទឹកជ្រោយប្រស់ បានទទួលរងនូវឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សា ដែលបណ្តាលឱ្យជើងទេរទំនប់ និងជើងទេរសំណង់ទ្វារទឹកលើទំនប់ជាច្រើនកន្លែងត្រូវទឹកហូរច្រោះដាច់ធ្វើឱ្យប្រជាពលរដ្ឋឃុំជ្រោយប្រស់ ជួបបញ្ហាកង្វះទឹកសាបសម្រាប់ការស្រោចស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងមានការលំបាកក្នុងការធ្វើដំណើរ និងចរាចរណ៍ដឹកជញ្ជូនកសិផលផងដែរ។ ក្នុងគោលបំណងជួយដោះស្រាយការលំបាករបស់បងប្អូនប្រជាកសិករក្នុងឃុំជ្រោយប្រស់ នៅក្នុងឆ្នាំ ២០២៤នេះ ក្រសួងធនធាន ទឹក និងឧតុនិយមដែលមាននាយកដ្ឋានវិស្វកម្មជាសេនាធិការ បានអនុវត្តគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់ទៅតាមលក្ខណៈបច្ចេក ទេស។ បើតាមរបាយការណ៍បានឱ្យដឹងថា ការងារសំខាន់ៗនៃគម្រោងស្តារឡើងវិញទំនប់អាងទឹកជ្រោយប្រស់មានដូចជា៖ ទី១) ស្តារឡើងវិញទំនប់អាងទឹកប្រវែង ១០០០ ម៉ែត្រ ទី២)ក្រាលក្រួសក្រហមលើខ្នងទំនប់ប្រវែង ១ ០០០ម៉ែត្រ និងទី៣)ជួសជុលសំណង់សិល្បការ្យចំនួន ១កន្លែងដែលរួមមាន សាងសង់សំណង់បេតុងជើងទេរខាងមុខសំណង់ទ្វារទឹកប្រវែង ២០០ ម៉ែត្រ សាងសង់សំណង់បាយអថ្មធំជើងទេរខាងក្រោយសំណង់ទ្វារទឹកប្រវែង ៥០០ម៉ែត្រ និងរៀបប្រអប់សំណាញ់ថ្មធំបាតខាងក្រោយសំណង់ទ្វារទឹក។ គិតមកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចរួចរាល់ ១០០%។ សូមបញ្ជាក់ថា បន្ទាប់ពីការងារស្តារឡើងវិញបានរួចរាល់តាមលក្ខណៈបច្ចេកទេស […]
  • ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ ស្នេីសុំឱ្យរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី គាំទ្របន្ថែមដល់ការងារបោសសម្អាតមីននៅកម្ពុជា ឯកឧត្ដម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ជួបសម្តែងការគួរសមជាមួយលោកជំទាវ Amanda Gorely ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក។ ក្នុងជំនួបនោះ ឯកឧត្ដមទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ប្រទេសអូស្ត្រាលីសម្រាប់ការគាំទ្រដល់ភាពជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡេីងវិញលេីកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៃអនុសញ្ញាអូតាវ៉ា។ តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ឯកឧត្ដមទេសរដ្ឋមន្រ្តី បានស្នេីសុំឱ្យរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលី បន្តគាំទ្រដល់ការអភិវឌ្ឍ និងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា រួមទាំងគាំទ្របន្ថែមដល់ការងារបោសសម្អាតមីន តាមរយៈគម្រោងបោសសម្អាតមីនដេីម្បីលទ្ធផល។ ជាមួយគ្នានោះ ឯកឧត្ដមប្រធានអនុសញ្ញាអូតាវ៉ា ក៏បានស្នេីសុំដល់ប្រទេសអូស្រា្តលី ជួយជំរុញលេីកទឹកចិត្តដល់ប្រទេសដីកោះតំបន់ប៉ាស៊ីហ្វិក ឱ្យគាំទ្រ និងចូលរួមជាមួយអនុសញ្ញាអូតាវ៉ា។
  • លុចសំបួរ ចុះហត្ថលេខាលិខិតូបករណ៍នៃការចូលក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងអាស៊ីអាគ្នេយ៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើជាសាក្សីក្នុងការចុះហត្ថលេខាលិខិតូបករណ៍នៃការចូលក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការក្នុងអាស៊ីអាគ្នេយ៍ (TAC) របស់ប្រទេសលុចសំបួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ។ ការចូលនេះ ធ្វើឱ្យចំនួនប្រទេសដែលចូលក្នុង TAC កើនឡើងដល់ ៥៥ ដែលឆ្លុះបញ្ចាំងពីសារៈសំខាន់និងភាពចាំបាច់របស់ TAC នៅក្នុងទិដ្ឋភាពតំបន់ និងសកលពេលបច្ចុប្បន្ន។
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់អាស៊ាន និងភាពធន់ នៅរសៀលថ្ងៃព្រហស្បតិ៍ ៨ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់អាស៊ាន និងភាពធន់។ ថ្នាក់ដឹកនាំអាស៊ាន និងកាណាដា ក៏បានអនុម័តសេចក្តីថ្លែងការណ៍របស់មេដឹកនាំស្តីពីការពង្រឹងការតភ្ជាប់អាស៊ាន និងភាពធន់ផងដែរ។
  • កាណាដានឹងបេីកស្ថានឯកអគ្គរាជទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ ក្នុងឱកាសនៃជំនួបជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាទីក្រុងវៀងច័ន្ទ ប្រទេសឡាវ កាលពីម្សិលមិញ ឯកឧត្តម Justin Trudeau បានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀតជាមួយកម្ពុជា។ ឯកឧត្តម Justin Trudeau បានបញ្ជាក់ថា កាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូត នៅរាជធានីភ្នំពេញនាពេលឆាប់ៗខាងមុខ ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូតប្រទេសទាំងពីរ។ ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជ កម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជាដើម្បីជួបពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធកម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រីកាណាដាក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ានបន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី អាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវសេចក្ដីសប្បាយ រីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរ នៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដាដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាពនៅទសវត្សរ៍ឆ្នាំ១៩៩០ ការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។ បន្ថែមលើសពីនោះ សម្ដេចបវរធិប តីបានជម្រាបជូនឯកឧត្តម Justin Trudeau ថា កាណាដាជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលការណ៍នេះបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជាការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា […]
  • គម្រោងស្តារប្រឡាយមេភ្នំដិនសោម ក្នុងភូមិសាស្រ្តខេត្តតាកែវសម្រេចបានប្រមាណ ៣៥% លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម ក្នុងនាមតំណាងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសក្រសួងចុះពិនិត្យវឌ្ឍនភាពការងារគម្រោងស្តារប្រឡាយមេភ្នំដិនសោម ស្ថិតនៅឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ។ សូមជម្រាបថា ការងារសំខាន់ៗនៃគម្រោងស្តារប្រឡាយមេភ្នំដិនសោមមានដូចជា៖ ១)ស្តារប្រឡាយមេ ប្រវែង ២ ៧០០ម៉ែត្រ និង២)សាងសង់សំណង់សិល្បការ្យចំនួន ៦កន្លែង។ រហូត មកដល់ពេលនេះវឌ្ឍនភាពការងារសម្រេចបានប្រមាណ ៣៥% ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុននេះ។ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារ លោកប្រធាននាយកដ្ឋានវិស្វកម្មបានគូសបញ្ជាក់ឱ្យដឹងថា គម្រោងនេះជួយបង្កើនសមត្ថ ភាពស្រោចស្រពបន្ថែមដល់ផ្ទៃដីបង្កបង្កើនផលរដូវវស្សាចំនួន ៣០០ហិកតា និងរដូវប្រាំងចំនួន ២០០ហិកតា ជូនដល់បងប្អូនប្រជាពលរដ្ឋប្រមាណ ៦០៨គ្រួសារ ក្នុងភូមិចំនួន៥ នៃឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ៕
1 2 3 7

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)