សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យដឹងថា កម្ពុជាបានរកឃើញករណីឆ្លងក្នុងសហគមន៍នៅកណ្តាលក្រុងភ្នំពេញ ដែលសម្តេចបានហៅជាព្រឹត្តការណ៍សហគមន៍២០ កុម្ភ:។
បើតាមសម្តេច ក្រសួងបានរកឃើញជំហានដំបូងដល់ទៅ៣២ករណី ដែលជាចំនួនច្រើនមិនធ្លាប់មាន។ ករណីនៃការផ្ទុះគឺចេញពីក្លឹប N8 ។ សម្តេចតេជោ បញ្ជាឲ្យបិទអគារពាក់ព័ន្ធ មួយចំនួន ដើម្បីស្រាវជ្រាវអ្នកពាក់ព័ន្ធទាំងឡាយ។