រាជធានីភ្នំពេញ ៖ គេហទំព័រ Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលមានឈ្មោះថា «Samdech Hun Sen, Cambodian Prime Minister» ត្រូវបានក្រុមជនអនាមិក Hack លួចចូលទៅគ្រប់គ្រង នៅប៉ុន្មាននាទីមុននេះ បើតាមការបញ្ជាក់របស់ ឌួង ដារា អ្នកគ្រប់គ្រងទំព័រ Facebook របស់សម្តេចតេជោ។
ជាមួយនឹងការប្រកាសពីការលួចចូលទៅគ្រប់គ្រងរបស់ក្រុមជនអនាមិកនេះ លោក ឌួង ដារា ក៏បានច្រានចោលព័ត៌មានដែលបានបង្ហោះថា មានការបែងចែកអាសនៈទៅ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ LDP និងគណបក្សហ៊្វុនស៊ិនប៉ិចផងដែរ៕
ភ្លាមៗនេះដែរ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានងកំពុងឲ្យ កម្លាំងសមត្ថកិច្ចជំនាញ បើកការស្រាវជ្រាវជាបន្ទាន់ ចំពោះជនអនាមិក ដែលបានចូលវាយប្រហារ (Hack) ទំព័រ Facebook សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ប្រភព៖ Fresh News






