
Category: Art News
អាជ្ញាធរជាតិអប្សរា ធ្វើការជួសជុលកម្រាលថ្មភក់ និងចម្លាក់តោ នៅប្រាសាទបាគង

អាជ្ញាធរបាត់ដំបង ចាប់បញ្ជូនមេខ្យល់លួចនាំពលករឆ្លងដែន ទៅថៃ ជាង៥០នាក់ ទៅតុលាការ

សប្តាហ៍នេះសុទ្ធតែអ្នកសិល្បៈឡើងច្រៀង តែជើងខ្លាំងគឺលោកកាមេរ៉ាមេនសោះ
សប្តាហ៍នេះសុទ្ធតែអ្នកសិល្បៈឡើងច្រៀង តែជើងខ្លាំងគឺលោកកាមេរ៉ាមេនសោះសប្តាហ៍នេះសុទ្ធតែអ្នកសិល្បៈឡើងច្រៀង តែជើងខ្លាំងគឺលោកកាមេរ៉ាមេនសោះ
Posted by The SEATV Network on Saturday, 21 March 2020
អ៊ីអ្នកជិតខាង__ ទេព បូព្រឹក្ស||មួយបទនេះរ៉ាំឡូយខប់||
មនុស្សគេមិនត្រូវការ__វណ្ណា ស័ក្ត ||បងថ្មីពិរោះណាស់||
មនុស្សគេមិនត្រូវការ__វណ្ណា ស័ក្ត ||បងថ្មីពិរោះណាស់||មនុស្សគេមិនត្រូវការ__វណ្ណា ស័ក្ត ||បងថ្មីពិរោះណាស់||
Posted by The SEATV Network on Friday, 20 March 2020
ផ្ទុះសំណើចទៀតហើយ😂😅😅 ថ្មីចែសនិយាយពីយុទ្ធសាស្រ្តលេងបាល់ម្តងមើល
ផ្ទុះសំណើចទៀតហើយ😂😅😅 ថ្មីចែសនិយាយពីយុទ្ធសាស្រ្តលេងបាល់ម្តងមើល
«សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅវត្តទួលអស់លោក»
ដើម្បីអបអរសាទរពិធីបុណ្យចូល
ព្រឹត្តការណ៍សង្ក្រាន្ដដែលន
មនោសញ្ចេតនាក្បត់_គូម៉ា បទចាស់ស្តាប់នៅតែពិរោះ!
(Video Inside) សិល្បៈករជាច្រើន និងមហាជន កំពុងក្ដៅស្លឹកត្រចៀក អំពាវនាវអោយស្វែងរកយុត្តិធម៌ជូនកញ្ញា ទេព បូព្រឹក្ស
រាជធានីភ្នំពេញ ៖ រឿងភ្ញាក់ផ្អើលមួយបានកើតឡើង នៅក្នុងរាត្រីបុណ្យណូអែល ដោយកញ្ញាទេព បូព្រឹក្ស ត្រូវបានបុរសមួយរូបយកស្រាបៀរជះ និងគប់កំប៉ុងស្រាបៀរដាក់ ខណៈដែលនាងកំពុងតែច្រៀងនៅក្នុងហាងមួយកន្លែង ដែលមានឈ្មោះថា«សមុទ្រ»។ ករណីនេះផងដែរក៏បានបង្កឲ្យសិល្បករជាច្រើន និងមហាជន អំពាវនាវអោយស្វែងរកយុត្តិធម៌ជូន កញ្ញា ទេព បូព្រឹក្ស។
បើតាមវីដេអូដែលថតដោយអ្នកគាំទ្រ ហើយបានបង្ហោះពេញបណ្តាញសង្គម កញ្ញាទេព បូព្រឹក្ស កំពុងតែចាប់ផ្តើមច្រៀងបទចម្រៀងពេញនិយមរបស់នាង «my សង្សារ» ខណៈដែលច្រៀងមិនទាន់បានប៉ុន្មានផង មានបុរសពាក់អាវសរមួយរូប បានយកស្រាបៀរចំនួនពីរកំប៉ុង មកជះ និងគប់លើតារាចម្រៀងរូបនោះ។ ភ្លាមនោះការច្រៀងក៏ត្រូវបានផ្អាកហើយ កញ្ញាទេពបូព្រឹក្សក៏បានយកស្រាបៀគប់ទៅវិញ។
បើតាមការសំភាសន៍ជាមួយទូរទស្សអនឡាញ TVFB ទេព បូព្រឹក្សបានលើកឡើងថានាង មិនដឹងថានាងខុសអ្វី ហើយមូលហេតុអ្វីដែលបុរសនោះធ្វើបែបនេះនោះទេ។ តារាស្រីរូបនេះក៏បានបន្តដែរថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង ក៏មានស្រ្តីមួយរូបដែលគេអះអាងថាជាម្ចាស់ហាង «សមុទ្រ» បានមកសម្របសម្រួល ប៉ុន្តែការសម្របសម្រួលនោះបែរជាដេញនាងចេញពីហាង ព្រមទាំងបានច្រានអ្នករាំរបស់នាង និងព្យាយាមចង់ទះកំប្លៀងអ្នករាំរបស់នាងផងដែរ។
បន្ទាប់ពីការឡាយវីដេអូទាំងទឹកភ្នែក កណ្តាលយប់ដើម្បីស្វែងរកយុត្តិធម៌នោះ ករណីនេះត្រូវ បានមហាជន និង សិល្បៈករជាច្រើន បានចែកចាយបន្ត និងសរសេរជាមតិលើបណ្តាញសង្គម សូមជួយស្វែររកយុត្តិធម៌ដល់ ទេព បូព្រឹក្ស ខណៈដែលបុរសដែលបង្ករជម្លោះនោះ បាន ចេញពីហាងដោយមិនទាន់មានការដោះស្រាយ។ ក្នុងនោះអ្នកនាង ចន ច័ន្ទលក្ខណា ដែលជាប្រធានសមាគមសិល្បករខ្មែរ ក៏បានបង្ហោះក្នុងហ្វេសប៊ុករបស់ខ្លួនថា «បើក្នុងករណីគ្មាន យុត្តិធម៌សម្រាប់កញ្ញា Tep Boprek ទេ, សមាគមសិល្បករខ្មែរ នឹងអោយមេធាវីទំនាក់ទំនងរកជនបង្កររួមទាំងបក្សពួក។»
សូមបញ្ចាក់ថាករណីនេះគឺបានកើតឡើង នៅរាត្រីថ្ងៃទី25 ខែធ្នូ ឆ្នាំ2018 នៅទីតាំងហាង «សមុទ្រ»។ បន្ទាប់ពីបញ្ហានេះកើតឡើងក៏បានធ្វើអោយកញ្ញា ទេព បូព្រឹក្ស អាកខានមិនបានទៅច្រៀងកម្មវិធីតន្រ្តី Ganzberg នៅយប់ថ្ងៃដដែលនោះផងដែរ។ ចំរើន


កម្មវិធី «AFTERLIFE: DAY OF THE DEAD» រៀបចំដោយស្រាបៀរ HEINEKEN និង EDM CAMBODIA នឹងប្រព្រឹត្ដនៅថ្ងៃទី២៧ តុលា នេះ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នេះ ស្រាបៀរ Heineken® ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្តរជាតិដ៏ខ្ពស់បំផុតក្នុងពិភពលោក និងក្រុម EDM Cambodia នឹងរៀបចំកម្មវិធីរាំលេងកម្សាន្តជាមួយនឹងចង្វាក់ EDM (Electronic Dance Music) ម្ដងទៀតហើយដែលកម្មវិធីនោះមានឈ្មោះថា Afterlife: Day of the Dead នៅសណ្ឋាគារ Hotel Cambodiana ។
លើកនេះក៏មិនខុសពីលើកមុនៗដែរ EDM Cambodia បានអញ្ជើញឌីជេរ និងផលិតករចម្រៀង (DJ/Producer) ដ៏ល្បីពីផលិតកម្ម Barong Family គឺ លោក Mike Cervello ដែរក្រៅពី Mike Cervello ក៏នៅមានឌីជេរ និងផលិតករចម្រៀងផ្សេងៗទៀតដែលមកពីប្រទេសថៃ និងកម្ពុជាយើងផ្ទាល់ នឹងចាក់ភ្លេងឲ្យលោកអ្នករាំយ៉ាងសប្បាយ ចាប់ពីម៉ោង៥រហូតដល់ចប់កម្មវិធី ក្នុងនោះរួមមាន ក្រុម Animal Project, VXY, DJ Maily និងលោក LOR ផងដែរ។
សណ្ឋាគារកាំបូឌីយ៉ាណា ជាកន្លែងល្អបំផុតនៅក្នុងទីក្រុង សម្រាប់រៀបចំព្រឹត្តិការណ៍ពិសេសនេះ។ ទីធ្លាខាងក្រៅដែលបានកែលម្អជាថ្មីមានឆាកទំហំ 22 ម៉ែត្រ និងជាទីកន្លែងសម្រាប់រៀបចំកម្មវិធីផ្សេងៗយ៉ាងមានសុវត្ថិភាព ហើយអាចទទួលភ្ញៀវបានរាប់ពាន់នាក់។ សណ្ឋាគារនេះ ក៏មានកន្លែងដើរកម្សាន្តដ៏ធំមួយ ដែលមានទីវាលដ៏ធំដែលអាចរៀបចំព្រឹត្តិការណ៍ធំៗដូចជាកម្មវិធីប្រគំតន្ត្រី កម្មវិធីតាំងពិព័រណ៍ ពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីពិសេសផ្សេងទៀតដែលលោកអ្នកចង់រៀបចំ។
កម្មវិធីនេះនឹងក្លាយជាបទពិសោធន៍ប្លែកអស្ចារ្យមួយក្នុងការកម្សាន្តសប្បាយរីករាយជាមួយនឹងពិធីជប់លៀង និងតន្ត្រី។ សំបុត្រចូលរួមតម្លៃ៖ ១៥ ដុល្លារ (Normal Pass) ពីថ្ងៃទី១៥ តុលា, និង ២០ ដុល្លារ (Walk-in) នៅថ្ងៃទី២៧ តុលា សំបុត្រចូលរួម អាចទិញតាមរយៈការបំពេញព័ត៌មានក្នុង Link ៖http://www.edmcambodia.com/afterlife ។ ដើម្បីស្វែងយល់បន្ថែមអំពីព្រឹត្តិការណ៍ Heineken® នៅកម្ពុជា សូមចូលមើលទំព័រហ្វេសប៊ុកផ្លូវការ៖ https://www.facebook.com/CambodiaEDM/
សូមរីករាយទទួលទានស្រាបៀរ Heineken ដោយការទទួលខុសត្រូវ!!
អត្ថបទ ៖ Fresh News

តារាចំរៀងលំដាប់ពិភពលោក លោក Charlie Puth ម្ចាស់បទ We Don’t Talk Anymore នឹងមកប្រគុំតន្រ្ដីនៅកម្ពុជា
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី១០ ខែកញ្ញា នេះ ក្រុមហ៊ុនទូរស័ព្ទ Smart Axiata បានធ្វើសន្និសីទកាសែត វត្ដមានតារាអន្តរជាតិមួយរូបទៀត ដែលត្រៀមខ្លួនមកអង្រួនឆាកតន្ត្រីរបស់ Smart Mega Concert សារជាថ្មី។
នៅក្នុងកម្មវិធីប្រកាសវត្ដមានតារា ដែលនឹងមកប្រគុំតន្រ្ដីនៅព្រះរាជណាចក្រកម្ពុជានេះក្នុងពេលខាងមុខនេះ លោក Thomas Hundt នាយកប្រតិបត្ដិក្រុមហ៊ុន Smart Axiata បានថាតារាបន្ទាប់ដែលនឹងមកកម្ពុជា គឺតារាចម្រៀងសម្លេងផ្អែម លោក Charlie Puth ដែលគ្រប់គ្នាស្គាល់លោកពីក្នុងបទចំរៀង See You Again របស់រឿង Furious 7 និង We Don’t Talk Anymore។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន Smart Axiata ធ្លាប់បាននាំមកនូវការប្រគុំតន្រ្ដី ពីសំណាក់តារាអន្ដរជាតិ៤លើករួចមកហើយ ហើយលើកនេះគឺជាលើកទី៥ហើយ ដែលក្រុមហ៊ុន Smart Axiata នាំយកតារាលំដាប់ពិភពលោកមកកម្ពុជា។
ចំពោះកាលបរិច្ចេទការប្រគុំតន្រ្ដីនេះ បើតាមនាយកប្រត្ដិបត្ដិក្រុមហ៊ុនស្មាត បានបញ្ជាក់ថា នឹងធ្វើឡើងនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ ខាងមុននេះ៕







