



ប្រធានាធិបតីចិន លោក Xi Jinping ស៊ី ជិនពីង កាលពីថ្ងៃព្រហស្បតិ៍ បានអបអរសាទរលោក Miguel Diaz-Canel Bermudez (មីហ្គែល ឌីអាស-ខេននែល ប៊ើមូឌែស) សម្រាប់ការជាប់ ឆ្នោតឡើងវិញជាប្រធានាធិបតីគុយបា។ Diaz-Canel (ឌីអាស ខេននេល) ត្រូវបានបោះឆ្នោតជ្រើសរើសម្ដងទៀតសម្រាប់អាណត្តិថ្មីរយៈពេលប្រាំឆ្នាំ ក្នុងអំឡុងពេលបើកសម័យប្រជុំសភាថ្មីរបស់ប្រទេសគុយបាកាលពីថ្ងៃពុធ។
នៅក្នុងសារអបអរសាទរមួយ លោក ស៊ី ដែលជាអគ្គ លេខាធិការនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បាននិយាយថា ទំនាក់ទំនងចិន-គុយបា បាននឹងកំពុងរីកចម្រើនក្នុងកម្រិតខ្ពស់ជាមួយ នឹងការរីកចម្រើនថ្មីៗជាបន្តបន្ទាប់។
លោក ស៊ី បានរំលឹកថា ប្រធានា ធិបតីទាំងពីរ បានឈានដល់ការឯកភាពគ្នាលើការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងពិសេស និងមិត្តភាពរវាងប្រទេសទាំងពីរ។
ការអភិវឌ្ឍន៍ទំនាក់ទំនងចិន-គុយបា ដោយត្រៀមខ្លួនជាស្រេចដើម្បីរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយប្រធានាធិបតី Diaz-Canel ដើម្បីបន្តពង្រឹងការណែនាំនយោបាយនៃទំនាក់ទំនងរវាងភាគីទាំងពីរ និងប្រទេសទាំងពីរ ហើយរួមដៃគ្នាដើម្បីកសាងសហគមន៍ចិន-គុយបាដែលមានអនាគតរួមគ្នា”៕
ប្រែសម្រួលដោយ ៖ មិត្ត មួយហ្គិច

អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ការប៉ះទង្គិចគ្នាម្តងទៀតរវាងកងកម្លាំងសន្តិសុខ និងមេដឹកនាំក្រុមនៅ ឡាស អាណូដ (Las Anod) ភាគខាងជើងប្រទេសសូម៉ាលី បានបណ្តាលឲ្យមនុស្ស ៨០នាក់ស្លាប់ និង ៣០,០០០ នាក់ទៀតផ្លាស់ទីលំនៅ។ WHO បានបញ្ជាក់ថា មនុស្សចន្លោះពី ១៥៤,០០០ ទៅ ២០៣,០០០ ត្រូវបានប៉ាន់ប្រមាណថា ត្រូវបានផ្លាស់ទីលំនៅចាប់ តាំងពីខែធ្នូ ឆ្នាំ២០២២ ក្នុងការប្រយុទ្ធគ្នាដែលកំពុងបន្ត។
ទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បានព្រមានថា ស្ថានភាពបានកើនឡើង នៅពេលដែលប្រជាជននៅក្នុងតំបន់ ស៊ូល កំពុងជួបប្រទះការខ្វះខាតទឹក មិនធ្លាប់មានពីមុនមក ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ និងប្រឈមមុខហានិភ័យខ្ពស់នៃការផ្ទុះជំងឺ។ យោងតាមអង្គការសហ ប្រជាជាតិ ចាប់តាំងពីការប៉ះ ទង្គិចគ្នាបានកើតឡើងនៅទីក្រុង ឡាស អាណូត ភាគខាងជើងប្រទេសសូម៉ាលី កាលពីថ្ងៃទី៦ ខែកុម្ភៈ មនុស្សរាប់សែននាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងប្រទេសសូម៉ាលី ហើយប្រមាណ ១០០,០០០ នាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសអេត្យូពី ដើម្បីគេចចេញពីអំពើហិង្សា៕
ប្រែសម្រួលដោយ រម៉ាម វ៉ុង








Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM