៥ គណៈកម្មការសុខាភិបាលចិន បានប្រកាសថាករណីឆ្លង COVID-19 នៅទូទាំងប្រទេសក្នុងថ្ងៃទី១១ ខែមីនា មានចំនួន ១៥ករណីប៉ុណ្ណោះ ក្នុងនោះនៅខេត្ត ហ៊ូប៉ី មាន៨ករណី និង៧ករណីទៀតនៅខេត្តផ្សេងៗ។
ក្នុងចំណោម ៧ករណីនោះ មាន៦ករណីជាការនាំចូលពីក្រៅប្រទេស ក្នុងនោះខេត្ត គ័ងតុង មាន៣ករណី ខេត្តកាន់ស៊ូ មាន ២ករណី និង ខេត្តហឺណាន មាន ១ករណី ដែលធ្វើឲ្យចំនួនករណីឆ្លងនៅចិន មាន ៨៥ករណី។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរដ្ឋចិន Xinhua៕





