
សេអ៊ូល ៖ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in បាននិយាយមួយថ្ងៃបន្ទាប់ពីជំនួបជាមួយសហរដ្ឋអាមេរិក នៅក្នុងកិច្ចប្រជុំកំពូលសេដ្ឋកិច្ច នៅប្រទេសអាហ្សង់ទីនថា លោក Donald Trump ចង់ឱ្យមេដឹកនាំកូរ៉េខាងជើង Kim Jong Un ដឹងថា លោកពេញចិត្ត និងចង់បំពេញតាមបំណងរបស់លោក Kim។
លោក Moon Jae-in ដែលកំពុងរំពឹងចំពោះដំណើររបស់លោក Kim Jong Un នាពេលឆាប់ៗខាងមុខនេះ ដែលជាដំណើរជាលើកដំបូងបំផុតនៃមេដឹកនាំកូរ៉េខាងជើង ទៅកាន់ទីក្រុងសេអ៊ូល ដោយបានឯកភាពគ្នាកាលពីដើមឆ្នាំនេះ បាននិយាយថា លោក Trump បានស្នើដល់លោក ឱ្យប្រាប់សារមួយទៅកាន់លោក Kim។
លោក Moon បានប្រាប់ទៅកាន់ក្រុមអ្នករាយការណ៍ព័ត៌មាន នៅលើយន្តហោះ ដែលហោះមកពីអាហ្សង់ទីនទៅកាន់ New Zealand ដែលលោកបានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៣ថ្ងៃ ថា សារនោះគឺ ប្រធានាធិបតី Trump មានទស្សនៈល្អយ៉ាងខ្លាំងចំពោះប្រធានាធិបតីកូរ៉េខាងជើង លោក Kim ហើយលោកក៏ចូលចិត្តគាត់ផងដែរ៕
ប្រភព៖ នគរបាលជាតិ